ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ ក្មេង​យ៉ាងតិច​២៩​នាក់​ស្លា.ប់​ព្រោះតែ​ការ​វាយប្រហារ​ចំ​រថយន្តក្រុង

5 ឆ្នាំ មុន

ប្រទេស​យេ​ម៉ែ​ន ៖ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ CICR​ រាយការណ៍​ថា កុមារ​​យ៉ាងតិច​២៩​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​៩​សីហា លើ​រថយន្ត​បឺស​ដែល​ពួក​គេ​ជិះ​នៅ​ទីផ្សារ​មួយ​នា​ភាគ​ខាងជើង​យេ​ម៉ែ​ន​។​ នោះ​ជា​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​អះអាង​ថា​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ស្របច្បាប់​ក្នុង​តំបន់​ឧទ្ទាម​នេះ​ ។…

ប្រទេស​យេ​ម៉ែ​ន ៖ គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ CICR​ រាយការណ៍​ថា កុមារ​​យ៉ាងតិច​២៩​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​៩​សីហា លើ​រថយន្ត​បឺស​ដែល​ពួក​គេ​ជិះ​នៅ​ទីផ្សារ​មួយ​នា​ភាគ​ខាងជើង​យេ​ម៉ែ​ន​។​ នោះ​ជា​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​អា​រ៉ាប់​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ត ដែល​អះអាង​ថា​បាន​ធ្វើ​ប្រតិបត្តិការ​យោធា​ស្របច្បាប់​ក្នុង​តំបន់​ឧទ្ទាម​នេះ​ ។

តាម​ TWITTER​ កាកបាទក្រហម​អន្តរ​ជាត​និយាយ​ថា មន្ទីរពេទ្យ​មួយ​នៃ​ខេត្ត​សា​អា​ដា​ជួយ​ទ្រ​ទ្រង់​ដោយ ​CICR ​ទទួល​សាកសព​កុមារ​ដល់​ទៅ​២៩​នាក់ មាន​អាយុ​ក្រោម​១៥​ឆ្នាំ​និង​អ្នក​របួស​៤៨​នាក់ ក្នុង​នោះ​មាន​កុមារ​៣០​នាក់​ ។

ក្រុមចម្រុះ​បាន​ទទួលស្គាល់​ថា​បាន​ធ្វើការ​វាយប្រហារ​តាម​អាកាស​មួយ​ដែល​ត្រូវ​ចំ​រថយន្ត​បឺស​នោះ តែ​និយាយ​ថា​ពុំ​មែន​ដឹក​កុមារ​ទេ​តែ​ដឹក​ពួក​យុទ្ធ​ជន​ហ៊ូ​ធី​ ។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ ANTONIO GUTERRES ​អំពាវនាវ​ឲ្យ​មានការ​ស៊ើ​ប​អង្កេត​ឯករាជ្យ​មួយ ចំណែក​ក្រុង​វ៉ា​សិុ​ន​តោន​ស្នើ​ដល់​ក្រុមចម្រុះ​ធ្វើការ​ស្រាវជ្រាវ​ដោយ​សីុ​ជម្រៅ​មួយ​ ។ ​អ្នកនាំពាក្យ​ម្នាក់​របស់ CICR ​និយាយ​ថា ចំនួន​អ្នក​ស្លាប់​អាច​មាន​ច្រើន​ជាង​នេះ​ទៀត​ព្រោះ​ជន​រង​គ្រោះ​ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ផ្សេង​ៗ​គ្នា​ ។

បណ្ដា​សារព័ត៌មាន​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី​រៀបរាប់​ពី​មនុស្ស​ស្លាប់​ដល់​ទៅ​៥០​នាក់​ និង​របួស​៧៧​នាក់ ​។ ​អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងសុខាភិបាល​ពួក​ហ៊ូ​ធី​អះអាង​ថា តុល្យការ​ជន​រង​គ្រោះ​ពិតជា​ខ្ពស់​ព្រោះ​ការ​វាយប្រហារ​ត្រូវ​ចំ​ផ្សារ​មួយ​មាន​មនុស្ស​ច្រើន​កុះករ​ ។

អង្គការ ​SAVE THE CHILDREN ដែល​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា​ថា​ជា​ការ​វាយប្រហារ​យ៉ាង​សែន​ទារុណ​មួយ ទាមទារ​ឲ្យ​មានការ​សើុ​ប​អង្កេត​ឯករាជ្យ​មួយ ។ អង្គការ​នេះ​និយាយ​ថា កុមារ​ៗ​រង​ការ​វាយប្រហារ​ពេល​ពួក​គេ​ស្ថិត​ក្នុង​រថយន្ត​បឺស​សាលា​ដែល​ដឹក​ពួួ​ក​គេ​ទៅ​សាលា​វិញ​ក្រោយ​ពី​ទៅ​ពិ​ក​និក ​។

​ចំណែក​អង្គការ​យូ​នី​សេ​ហ្វ​បញ្ចេញ​ប្រតិកម្ម​ថា ជា​ថ្មី​ម្ដងទៀត​កុមារ​ច្រើន​នាក់​ស្លាប់​ និង​របួស ពេល​រថយន្ត​បឺស​សាលា​មួយ​រង​ការ​វាយប្រហារ​នៅ​ភាគ​ខាងជើង​យេ​ម៉ែ​ន​ ។ ​តើ​ពិភពលោក​ពិតជា​ចង់​ឃើញ​កុមារ​ៗស្លូតត្រង់​ស្លាប់​ថែម​ទៀត ប្ញុ​ក៏​ចង់​ឲ្យ​បញ្ឈប់​សង្គ្រាម​នៅ​យេ​ម៉ែ​ន ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ