ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក គឹម ងួន ថ្លែងអំណរគុណប្រជាពលរដ្ឋឃុំដូនសផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀ ៖ លោក គឹម ងួន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំដូនស ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨…

ខេត្តស្វាយរៀ ៖ លោក គឹម ងួន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំដូនស ស្រុកស្វាយជ្រំ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នេះបានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់សមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា ។

លោកបានប្រាប់សមាជិកបក្សថា គណបក្សប្រជាជនកម្ពុជាយើងទទួលបានជ័យជម្នះហើយ យុទ្ធនាការដេកផ្ទះឈ្នះឯងម្រាមដៃស្អាតរបស់ក្រុមអតីតគណបក្សប្រឆាំងត្រូវបរាជ័យយ៉ាងអាម៉ាស់ ។

លោក គឹម ងួន បានបញ្ជាក់ប្រាប់សមាជិកបក្សទៀតថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ មានប្រជាពលរដ្ឋទៅបោះឆ្នោតជាង៨២ភាគរយ ដូច្នេះការបោះឆ្នោតនេះបានបង្ហាញថា ប្រជាពលរដ្ឋមិនបានជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួននោះឡើយគឺពួកម្នាក់ៗបានបំពេញកាតព្វកិច្ចជាពលរដ្ឋហើយបានបោះឆ្នោតជូនគណបក្សប្រជាជនឈ្នះភ្លូកទឹកភ្លូកដីតួយ៉ាងដូចជាខេត្តស្វារៀងគណបក្សយើងទទួលបាន៥អាសនៈលើ៥អាសនៈ ។

លោកបានបន្តទៀតថា ចាប់ពេលនេះតទៅនៅអាណត្តិទី៦ រាជរដ្ឋាភិបាលនឹងបន្តការងារអភិវឌ្ឍ​ន៍​​ប្រទេសអោយមានភាពរីកចម្រើនគ្រប់វិស័យជាពិសេសផ្តោតសំខាន់ទៅលើវិស័យទឹកភ្លើងផ្លូវធនធានមនុស្សមួយវិញទៀតបង្កើនការវិនិយោគបន្ថែមទៀតដើម្បីស្រូបយកកម្មករកម្មការនីមានការងារធ្វើកាន់តែច្រើនឡើងក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ