ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសារ​ធ្វើ​៥​ចំណុច​នេះ​បាន​ពេល​ពពោះ​ ដឹង​តែ​ម្តាយក្មេក​ស្រលាញ់​លិច​ថ្លើម

6 ឆ្នាំ មុន

ប្រសិនជា​អ្នក​ចង់​ឲ្យ​ម្តាយក្មេក​អ្នក​ស្រឡាញ់​ពេញចិត្ត​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? 1. ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​កើត​មាន​ជម្លោះ​នឹង​គ្នា អ្នក​គួរតែ​រក្សា​គម្លាត​ពី​គ្នា មាន​ន័យ​ថា អ្នក​មិន​គួរ​រស់នៅ​ក្នុងផ្ទះ​តែ​មួយ​ទេ ព្រោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ អារម្មណ៍​អ្នក​នឹង​ឡើង​ចុះ​មិន​ទៀងទេ…

ប្រសិនជា​អ្នក​ចង់​ឲ្យ​ម្តាយក្មេក​អ្នក​ស្រឡាញ់​ពេញចិត្ត​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ អ្នក​អាច​អនុវត្ត​តាម​វិធី​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

1. ប្រសិនជា​អ្នក​មិន​ចង់​ឲ្យ​កើត​មាន​ជម្លោះ​នឹង​គ្នា អ្នក​គួរតែ​រក្សា​គម្លាត​ពី​គ្នា មាន​ន័យ​ថា អ្នក​មិន​គួរ​រស់នៅ​ក្នុងផ្ទះ​តែ​មួយ​ទេ ព្រោះ​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ អារម្មណ៍​អ្នក​នឹង​ឡើង​ចុះ​មិន​ទៀងទេ ។ ដូចនេះ​បើ​អ្នក​រស់នៅ​ជាមួយ​ម្តាយក្មេក នោះ​អ្នក​ទាំង​ពីរ​អាច​នឹង​កើត​មានរឿង​ឈ្លោះ​ច្រើន​នឹង​គ្នា​ជា​មិន​ខាន ។

2. អ្នក​មិន​គួរ​រំពឹង​ខ្លាំង​ទៅ​លើ​ម្តាយក្មេក​ឲ្យ​មក​មើលថែ​ទាំ​អ្នក​ក្រោយ​ពេល​ដែល​សម្រាលកូន​រួច​ឡើយ ព្រោះ​បើ​អ្នក​រំពឹង​កាន់តែ​ខ្លាំង អ្នក​នឹង​កាន់តែ​អស់សង្ឃឹម ។ ម្យ៉ាងទៀត​អ្នក​ក៏​មិន​គួរ​រំពឹង​ថា គាត់​អាច​ទូរស័ព្ទ​មក​សួរសុខទុក្ខ​អ្នក​ដែរ ព្រោះ​មិន​អាច​ឡើយ ។ ដូចនេះ អ្នក​អាច​ទូរស័ព្ទ​ទៅ​លេង​គាត់​បាន ដើម្បី​ឲ្យ​គាត់​ដឹង​ថា អ្នក​នៅ​យកចិត្តទុកដាក់​ចំពោះ​គាត់ ​។

3. អ្នក​មិន​គួរ​រំពឹង​ចង់​ទទួល​បានការ​តបស្នង​ពី​ម្តាយក្មេក​ទេ ក្រោយ​ពេល​ដែល​អ្នក​ធ្វើ​រឿង​ល្អ​ដាក់​គាត់ ព្រោះ​មិន​អាច​បាន​ឡើយ ។ ដូចនេះ អ្នក​គួរតែ​ធ្វើ​ចិត្ត​ធម្មតា ដោយ​ធ្វើ​ឲ្យ​អស់ពី​សមត្ថភាព​អ្នក នោះ​គាត់​នឹង​អាច​មើល​ឃើញនឹងភ្នែក​នៅ​ថ្ងៃ​ណាមួយ ។

4. មិន​ថា​ក្នុង​ស្ថានភាព​អារម្មណ៍​អ្នក​បែប​ណា​ទេ អ្នក​គួរតែ​ប្រើ​ចរិត​ទន់ភ្លន់​ជាមួយ​គាត់ ទើប​អាច​បង្ក្រាប​ម្តាយក្មេក​បាន ព្រោះ​បើ​អ្នក​រឹង នោះ​គាត់​នឹង​ប្រកាន់​ចរិត​រឹង​ដូច​គ្នា មិន​ងាយ​ចុះចាញ់​ឡើយ ។ ដូចនេះ មាន​តែ​ចរិត​ទន់ភ្លន់​ទេ ទើប​អាច​ធ្វើ​ឲ្យ​គាត់​ធ្វើ​ឲ្យ​ចិត្ត​គាត់​រាង​ទន់​បន្តិច ។

5. អ្នក​មិន​គួរ​យក​ម្តាយ​អ្នក ទៅ​ប្រៀបធៀប​ជាមួយ​ម្តាយក្មេក​ឡើយ ព្រោះ​អ្នកជា​សាច់​មួយ​ដុំ​ដែល​ចេញពី​ខ្លួន​ម្តាយ​អ្នក មិន​ដូច​ម្តាយក្មេក គ្រាន់តែ​ជា​ម្តាយ​ស្វាមី​អ្នក​ឡើយ ។ ដូចនេះ អ្នក​គួរតែ​រៀន​កែប្រែ​ចិត្ត ទើប​អាច​ចុះសម្រុង​ជាមួយនឹង​ម្តាយក្មេក​បាន ៕

(​ស្រង់​ពី​គេហទំព័រ​សុខភាព​ health.com.kh)