ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាបៀរ​កម្ពុជានាំ​​ចេញទៅ​កាន់​​ប្រទេស​បារាំង​​លើក​ដំបូង

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នេះគឺជាភាព​ជោគជ័យ និងក្តីមោទន​ភាពថ្មីមួយ​ថែមទៀតរបស់​ក្រុមហ៊ុនខ្មែរ ប៊្រូវើរី លីមីធីត ផលិតស្រា​បៀរកម្ពុជា ក៏ជា​​របស់​ប្រជាជន​កម្ពុជាទាំងមូល​​ដែលយើងអាច​នាំ​ស្រាបៀរកម្ពុជា​ទៅចែកចាយ​នៅតាមបណ្តា​ប្រទេស​ដែល​មានសេដ្ឋកិច្ចរីក​ចម្រើន ហើយតែង​តែនាំ​ផលិត​​ផល​របស់​គេមកលក់​នៅកម្ពុជា ។ អ្វីៗទាំង​អស់នេះ គឺបាន​មកពីការ​ដឹកនាំ​ប្រទេស​ជាតិប្រកប​ដោយគតិ​បណ្ឌិត​ដ៏​

រាជធានីភ្នំពេញ ៖ នេះគឺជាភាព​ជោគជ័យ និងក្តីមោទន​ភាពថ្មីមួយ​ថែមទៀតរបស់​ក្រុមហ៊ុនខ្មែរ ប៊្រូវើរី លីមីធីត ផលិតស្រា​បៀរកម្ពុជា ក៏ជា​​របស់​ប្រជាជន​កម្ពុជាទាំងមូល​​ដែលយើងអាច​នាំ​ស្រាបៀរកម្ពុជា​ទៅចែកចាយ​នៅតាមបណ្តា​ប្រទេស​ដែល​មានសេដ្ឋកិច្ចរីក​ចម្រើន ហើយតែង​តែនាំ​ផលិត​​ផល​របស់​គេមកលក់​នៅកម្ពុជា ។ អ្វីៗទាំង​អស់នេះ គឺបាន​មកពីការ​ដឹកនាំ​ប្រទេស​ជាតិប្រកប​ដោយគតិ​បណ្ឌិត​ដ៏​ឈ្លាស​វៃ និងប៉ិន​ប្រសប់​​របស់​សម្តេច​​​អគ្គ​មហាសេនា​បតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជា​ណាចក្រកម្ពុជា ។

ព្រឹកថ្ងៃទី១០ មេសា ២០១៣ នេះ ស្រាបៀរកម្ពុជា​នឹងនាំចេញទៅ​កាន់ប្រទេស​បារាំង​ជាលើក​ដំបូង។ លោក​ភិត ធើរលាង អគ្គនាយក​រង​ជាន់​​ខ្ពស់​ក្រុម​ហ៊ុនខ្មែរ​ប៊្រូវើរី លីមីធីត បានឲ្យ​ដឹងថា បន្ទាប់ពីបាន​នាំចេញទៅ​លក់នៅប្រទេស​ជប៉ុន និងប្រទស​ម៉ាឡេស៊ី ប្រកបដោយ​ជោគ​ជ័យ កាលពី​ពាក់​កណ្តាល​​ឆ្នាំ២០១២ កន្លងមក​នេះ ស្រាបៀរ​កម្ពុជានឹង​ត្រូវធ្វើការ​នាំចេញទៅប្រទេស​បារាំងជា​លើកដំបូង ។
ក្រុម​ហ៊ុន​ខ្មែរប៊្រូវើរី លីមីធីត ផលិត​ស្រាបៀរ​កម្ពុជា នឹងបន្តស្វែង​រកដៃគូដើម្បី​ធ្វើការនាំចេញ​នូវ ស្រាបៀ​រកម្ពុជា ដែលជា​ស្រាបៀរ​របស់​ជាតិ​​យើង​​ទៅ​លក់ និងចែក​ចាយបន្ត​នៅតាមបណ្តា​ប្រទេសជឿន​លឿនដទៃ​ទៀតនៅ​លើពិភព​លោក ដូចជា សហរដ្ឋ​អាមេរិក និងបណ្តា​ប្រទេស​​នៅក្នុង​​សហ​គមន៍​​អឺរ៉ុប ៕