បង្សុ​កូល​ជូន​វិញ្ញាណ​ក្ខន្ធ​​មហា​ឧបាសិកា​ ឌី ប៉ុក មាតា​​សម្តេច​តេជោ ហ៊ុន សែន មុន​ពេល​ចូល​ឆ្នាំ​ខ្មែរ​


រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ មេសា ២០១៣ ស្ថិតក្នុងទឹកចិត្ត​សទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះ​ពុទ្ធសាសនា និងមុនពេល​បុណ្យចូល​ឆ្នាំ​ថ្មី​លោក​ស៊ាង ប៊ុន​លាង ទីប្រឹក្សាផ្ទាល់​សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន និងលោក​ជំទាវ ហ៊ុន ប៊ុនធឿន និងក្រុម​គ្រួសារ និងមាន​ការ​ចូល​រួម​ពីលោកហ៊ុន សាន លោកជំទាវ ហ៊ុន ​ណេង និងឯកឧត្តម លោក​ជំទាវ អ្នកឧញ៉ា អស់លោក លោកស្រី បុត្រធីតា ចៅ ​ ចៅទួត ញាតិ​​មិត្ត​ជិត​ឆ្ងាយ​​នៅរាជធានី​ភ្នំពេញ មានសទ្ធាជ្រះ​ថ្លាមូល​មតិគ្នា​ជា​ឯកច្ឆន្ទ​ផ្តើម​រៀបចំពិធី​បង្សុកូល​​ជូនដល់​វិញ្ញាណក្ខន្ធ​លោក​យាយ​មហា​ឧបាសិកា ឌី ប៉ុក នៅវត្តព្រះ​បារមីវង្គដ្ឋបុរីក​បិលភ័ស្តុ ហៅវត្តទួល​​ក្រសាំង សង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ ។

ជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី១០ មេសា អ្នកឧញ៉ា​មហាភក្តីភគាធិបតី​សប្បុរស ហ៊ុន នាង សម្តេច​តេជោ និង​លោក​ជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត ឯកឧត្តម អ្នក​ឧញ៉ាអស់​លោកលោ​កស្រីត្រូវជា​កូនចៅ ចៅទួត ព្រមទាំង​ញាតិមិត្ត​ជិតឆ្ងាយ​ទាំងអស់តែង​តែរៀបចំ​ពិធីបង្សុកូល​នេះ​ឡើង។ តែឆ្នាំនេះ​អ្នក​ឧញ៉ា​មហា​​ភក្តី​ភគាធិបតី​សប្បុរស ហ៊ុន នាង មានជំងឺ​មិនអាចចូលរួម​បានទើបចាត់ឲ្យ​លោកស៊ាង ប៊ុនលាង ទី​ប្រឹក្សា​ផ្ទាល់សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន សែន និង​លោក​ជំទាវ ហ៊ុន ប៊ុនធឿន និងក្រុម​គ្រួសារ ដើម្បីឧទ្ទិស​ដល់បារមី​វត្ថុសក្តិ​សិទ្ធ​ទេវតាថែរក្សា​ក្នុងលោក ក្នុងទីវត្តអារាម​​ព្រះបារមី​វង្គដ្ឋបុរី​​កបិល​ភ័ស្តុ ពិសេសវិញ្ញាណ​ក្ខន្ធ​មហា​​ឧបាសិកា ឌី ប៉ុក ដែលបាន​ចែកឋាន​ទៅ​កាន់លោកខាង​មុខ១៥ឆ្នាំមក​ហើយនោះ ហើយវិញ្ញាណ​ក្ខន្ធបាន​ប្រតិ​ស្ឋាន​​នៅចេតិយ​​ក្នុង​វត្តព្រះបារមី​វង្គដ្ឋបុរីកបិល​ភ័ស្តុនេះ​ស្រាប់ សូម​តាមជួយ​បីបាច់ថែរក្សា​ការពារអ្នក​ឧញ៉ា​មហាភក្តីភគាធិបតី​សប្បុរស ហ៊ុន នាង មានសុខភាព​​ល្អ​បរិបូរ​ជន្មាយុ​ជាង​រយ​ព្រះវស្សា​កម្លាំង​មាំ​មួន ដើម្បី​បន្ត ស្ថិតនៅជាម្លប់​ដ៏ត្រជាក់ដល់​ក្រុមគ្រួសារ​ទាំងអស់៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ