ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Man City នឹង​ទិញ​យក​កីឡាករ​អូស្ត្រាលី​សម្រាប់​ឲ្យ​ក្លិប Celtic ខ្ចី

5 ឆ្នាំ មុន

តាម​ប្រភព​មួយ​ដែល​ប្រាប់​ទៅ​កាន់ ESPN FC បាន​ឲ្យ​ដឹង​ថា Manchester City នឹង​ទទួលយក​ការ​ទិញ​កីឡាករ Daniel Arzani ពី​ក្លិប…

តាម​ប្រភព​មួយ​ដែល​ប្រាប់​ទៅ​កាន់ ESPN FC បាន​ឲ្យ​ដឹង​ថា Manchester City នឹង​ទទួលយក​ការ​ទិញ​កីឡាករ Daniel Arzani ពី​ក្លិប Melbourne City នៅ​រយៈពេល​២៤​ម៉ោង​ខាង​មុខ​ទៀត ហើយនឹង​ដាក់​រូបគេ​សម្រាប់​ឲ្យ​ក្លិប​ស្កុ​ត Celtic ខ្ចី​ជើង ។

ក្លិប​មេឃ​ខៀវ​តែងតែ​នាំមុខ​គេ​ជា​និច្ច​ក្នុង​ការ​ទិញ​យក​កីឡាករ​អូស្ត្រាលី Arzani ខណៈ​ដែល​ក្លិប Melbourne City គឺជា​ក្លិប​នៅ​ក្រោម Man City ស្រាប់ ។

ខាង Man City សម្រេចចិត្ត​យក​កីឡាករ Arzani ទៅ​ធ្វើ​ជា​កីឡាករ​ខ្ចី​ជើង​នៅ Celtic ដោយ​សារ​​តែ​រូបគេ​មិន​ទាន់​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​មក​ធ្វើ​ឲ្យ​អ្នកចាត់ការ​ក្លិប Pep Guardiola រំភើប​បាន​។ ជាមួយ​គ្នា​នេះ​ដែរ ខាង​ក្លិប​ស្កុ​ត Celtic ក៏​បាន​យល់ព្រម​ទទួល​ផង​ដែរ​។

ប្រភព​ដូច​គ្នា​នេ ក៏​បាន​ប្រាប់​ព័ត៌មាន ESPN FC ដែរ​ថា កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់ Glasgow នៅ​ថ្ងៃ​ពុធ ដើម្បី​ធ្វើការ​ប្រកួត​ជាមួយនឹង​ក្លិប​ក្រិ​ច AEK Athens ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Arzani បាន​ក្លាយទៅជា​កីឡាករ​ក្មេង​ជាងគេ​សម្រាប់​អូស្ត្រាលី ដែល​អាច​ឡើង​លេង​នៅ World Cup នៅ​ពេល​គេ​ត្រូវការ​កីឡាករ​ជំនួស​ក្នុង​ការ​ប្រកួត​ជាមួយនឹង បារាំង ដា​ណឺ​ម៉ាក និង ប៉េ​រូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ