ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុក​ទ្រាំង នឹង​ក្លាយជាទី​តាំង​អនុវត្ត​គម្រោង ភូមិ​ឌី​ជី​ថ​ល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មាន​ជាមួយ​ប្រទេស​ឥណ្ឌា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ដំបូង​ក្នុង​ការ​អនុវត្ត​គម្រោង​ភូមិ​ឌី​ជី​ថ​ល (Digital Village) នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទ្រាំង ខេត្ត​តាកែវ នា​ពេល​ដ៏​ខ្លី​ខាង​មុខ…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទូរគមនាគមន៍ និង​ព័ត៌មាន​ជាមួយ​ប្រទេស​ឥណ្ឌា ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​ដំបូង​ក្នុង​ការ​អនុវត្ត​គម្រោង​ភូមិ​ឌី​ជី​ថ​ល (Digital Village) នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ទ្រាំង ខេត្ត​តាកែវ នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ នេះ​បើ​យោង​តាម​ជំនួប​រវាង​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ជាមួយ​លោក​ជំទាវ​Manika Jain ឯកអគ្គរដ្ឋទូត​នៃ​សាធា​រណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៦ សីហា កន្លង​មក ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ លោក​រដ្ឋមន្ត្រី ត្រាំ អ៊ី​វ​តឹក បាន​លើក​ឡើង​អំពី​កិច្ច​សហ​ប្រតិ​បត្តិការ​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​លើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌មាន ។

តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ​នេះ ប្រទេស​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ជា​ពិសេស លើ​គម្រោង Digital Village ដែល​នឹង​ជំរុញ​ការ​អភិ​វឌ្ឍ​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​សម្រាប់​ជនបទ ក្នុង​នោះ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ឥណ្ឌា បាន​ចាត់​ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជា​តំណាង​ក្នុង​ការ​ទទួល​រ៉ាប់រង​លើ​ការ​អនុវត្ត​គម្រោង​សាកល្បង​ខាងលើ​នៅ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន TCIL បាន​បញ្ជូន​ក្រុមការងារ​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់ និង​អ្នកជំនាញ​បច្ចេកទេស មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​បន្ដ​ថា ៖« ក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ ក្រុមការងារ​របស់​ក្រុមហ៊ុន TCIL បាន​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង ដែល​ដឹកនាំ​ដោយ លោក សុខ ពុទ្ធិ​វុ​ធ អនុរដ្ឋលេខាធិការ នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ហើយ​តាម​រយៈ​កិច្ច​ពិភាក្សា​នោះ ភាគី​ឥណ្ឌា​បាន​សម្រេច​ជ្រើសរើស​យក​ស្រុក​ទ្រាំង ខេត្តតាកែវ ជា​កន្លែង​សាកល្បង​ដំបូង​ក្នុង​ការ​អនុវត្ត​គម្រោង​ភូមិ​ឌី​ជី​ថ​ល (Digital Village) នេះ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ