ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​រដ្ឋ​និង​ឯកជន​ជាង​៣០០​កន្លែង​ត្រូវ​បាន​បិទ​ទ្វារ ក្រោយ​ទាហាន​ថៃ​បើក​ការ​បា​.​ញ់​ប្រហារ​មក​​លើ​កម្ពុជា

6 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាលារៀន​រដ្ឋ និង​ឯកជន​ជាង​៣០០​កន្លែង​ត្រូវ​បាន​បិទទ្វារ ក្រោយ​ទា​ហាន​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០២៥ នៅ​ខេត្តបន្ទាយ​មានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖ សាលារៀន​រដ្ឋ និង​ឯកជន​ជាង​៣០០​កន្លែង​ត្រូវ​បាន​បិទទ្វារ ក្រោយ​ទា​ហាន​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា រហូត​ដល់​ថ្ងៃ​ទី​១១ ធ្នូ ឆ្នាំ​២០២៥ នៅ​ខេត្តបន្ទាយ​មានជ័យ ។

លោក ឈូ ប៊ុ​ន​រឿង ប្រធាន​មន្ទី​អប់រំ​យុវជន និង​កីឡា​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា រហូត​ដល់​ពេល​នេះ សាលារៀន​រដ្ឋ​និង​ឯកជន​ចំនួន​៣១៩​កន្លែង ត្រូវ​បាន​បិទទ្វារ ក្រោយ​ទាហាន​ថៃ​បើក​ការ​បាញ់ប្រហារ​មក​លើ​កម្ពុជា និង​ជន​ស៊ី​វិល​ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ លើ​តំបន់​សមរភូមិ​ក្តៅ​មាន​ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគជ័យ ភូមិ​ទំនប់​ដាច់ និង​ភូមិ​អាង​សីលា​ខ្មែ ឃុំ​អូរ​បី​ជាន់ ស្រុក​ជ្រៅ និង​ច្រក​តំបន់​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​។

លោក​បាន​បញ្ជាក់​ថា សាលារៀន​បិទទ្វារ​ទាំង​សាលារៀន​រដ្ឋ និង​ឯកជន​ចំនួន​៣១៩​កន្លែង​មាន​សិស្ស​សរុប​ចំនួន​៩៦.៣៨៨​នាក់ និង​សិស្ស​ស្រី​៨៤.២៥៦​នាក់ ក្នុង​នោះ សាលា​រដ្ឋ​២៣៥​កន្លែង មាន​សិស្ស​ចំនួន​៩៦.៣៨៨​នាក់ និង​សិស្ស​ស្រី​៤៨.២៩០​នាក់ និង​សាលា​ឯកជន​៨៤​កន្លែង ស្មើ​សិស្ស​ចំនួន​២៤.៣៨៥​នាក់ សិស្ស​ស្រី​១២.៣២៤​នាក់ ។

លោក ឈូ ប៊ុ​ន​រឿង បាន​បញ្ជាក់​ថា សាលារៀន​ត្រូវ​បាន​បិទទ្វារ​នៅ​តាម​បណ្តា​ស្រុក ក្រុង​មួយ​ចំនួន​តាម​បន្ទាត់​ព្រំដែន​ជា​តំបន់​ប្រឈម​មានស្រុក​អូរ​ជ្រៅ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ស្រុក​ម៉ា​ឡៃ និង​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ទាហាន​ថៃ​បាន​បើក​ការ​បាញ់ប្រហា​មក​លើ​កម្ពុជា​ចាប់តាំងពី​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៥ មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ