រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ថា យោធាឈ្លានពានថៃកំពុងប្រើប្រាស់យន្តចម្បាំងហោះ F-16 ចំនួន២គ្រឿង ទម្លាក់គ្រាប់បែកកម្ទេចសណ្ឋាគារមួយកន្លែង និងស្ពានចំនួនពីរកន្លែងនៅច្រកថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងយោធាថៃ បានពង្រីកការវាយប្រហាររបស់ខ្លួនមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងជនស៊ីវិលកម្ពុជា។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបានឲ្យដឹងថា ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16ចំនួន២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្ត្រ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោលដៅដូចខាងក្រោមថានៅម៉ោង០៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្ត្រថ្មដា ចំនួន១គ្រាប់។
ម៉ោង០៥:៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្ត្រថ្មដា ១គ្រាប់ទៀត ។

-ម៉ោង០៦:០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-ម៉ោង០៦:០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង០៦:១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។
អ្នកនាំពាក្យបានឲ្យដឹងថា យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ ។


ចែករំលែកព័តមាននេះ