ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​បាន​ប្រើប្រាស់​យន្ត​ចម្បាំង​ហោះ​F-16 បា.ញ់​កម្ទេច​ស្ពាន​ជ័យ​ជំនះនៅ​ស្រុក​វែ​លវាង ខេត្តពោធិ៍សាត់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០២៥​យោធា​ថៃ​បានប្រើប្រាស់​យន្ត​ចម្បាំង​ហោះ​F-16 បាញ់​កម្ទេច​ស្ពាន​ជ័យ​ជំនះ ដែល​ស្ថិត​ក្នុង​ឃុំ​ថ្មដារ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​ ។…

រាជធានី​ភ្នំពេញ​ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០២៥​យោធា​ថៃ​បានប្រើប្រាស់​យន្ត​ចម្បាំង​ហោះ​F-16 បាញ់​កម្ទេច​ស្ពាន​ជ័យ​ជំនះ ដែល​ស្ថិត​ក្នុង​ឃុំ​ថ្មដារ ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​ ។ ជាង​នេះ​យោធា​ថៃ​បាន​ពង្រីក​ការ​វាយប្រហារ​របស់​ខ្លួន​មក​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ី​វិល និង​ជន​ស៊ី​វិល​កម្ពុជា​ផង​ដែរ ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ឯកឧត្តម ផ​ន រឹម បាន​បញ្ជាក់​ថា​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ២០២៥ កង​ទាហាន​ថៃ កំពុង​ប្រើប្រាស់​យន្ត​ចម្បាំង​ហោះ​F-16 ចំនួន ២​គ្រឿង ទម្លាក់​គ្រាប់បែក​គោលដៅ​ដូច​ខាងក្រោម​៖

-​ម៉ោង​០៦-០២​នាទី យោធា​ថៃ​បាញ់​កម្ទេច​គោលដៅ​ស្ពាន​ជ័យ​ជំនះ ចំនួន ១​គ្រាប់​។
-​ម៉ោង​០៦-០៧​នាទី យោធា​ថៃ​បាញ់​កម្ទេច​គោលដៅ​ស្ពាន​ជ័យ​ជំនះ​ចំនួន ១​គ្រាប់​ទៀត​។
-​ម៉ោង​០៦-១២​នាទី យោធា​ថៃ​បាញ់​កម្ទេច​គោលដៅ​ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​ចាស់​) ចំនួន ១​គ្រាប់​។
យន្តហោះ​យោធា​ថៃ​នៅ​បន្ត​មិន​ទាន់​បញ្ឈប់​សកម្មភាព​ទម្លាក់​គ្រាប់បែក​នៅឡើយ​ទេ​។

លក្ខណៈ​ស្ពាន​៖
ស្ពាន​ជ័យ​ជំនះ​(​ស្ពាន​មេទឹក​)​ត្រូវ​បាន​ស្ថាបនា​ជា​ស្ពានបេតុង (​ប្រេ​កុងត្រាំង​) ដែល​ត​ភ្ជាប់​ពី​ពី​ត្រើយម្ខាង​ទៅ​ម្ខាង​ទៀត​នៃ​ស្ទឹង​មេ​ទឺ​ក ស្ថិត​លើ​ផ្លូវជាតិ​លេខ​៥៥ ត្រង់​គីឡូម៉ែត្រ​លេខ ១៦៩+៤០០ មាន​ប្រវែង ១៨០​ម៉ែត្រ ទទឹង ១០​ម៉ែត្រ ។

ស្ពាន​នេះ ចែក​ចេញ​ជា​៨​ប្រឡោះ ដែល​ប្រឡោះ​និ​មួយ​ៗ​មាន​ប្រវែង​២០​ម៉ែត្រ ស្ថាបនា​រួច​ក្នុង​ឆ្នាំ​២០១៨ ដោយ​ក្រុម​ហុ​ន​ចិន CRBC​។

ស្ពាន​នេះ មាន​ចំងាយ​ពី​ព្រំដែន​ប្រហែល ៨,៥​គីឡូម៉ែត្រ​គិត​តាម​ចំងាយ​ផ្លួ​វ​បត់បែន និង​ប្រហែល​៥​គីឡូម៉ែត្រ​ជា​ចំងាយ​ត្រង់​ពី​ព្រំដែន ដែល​ជា​ច្រក​ងាយស្រួល​តែ​មួយ​គត់ ភ្ជាប់​ទៅ​ប្រជុំជន​ថ្មដា ស្រុក​វាល​វែង​។

នៅ​ចំពោះ​ស្ថានភាព​បែប​នេះ យើង​រង់ចាំ​ការ​អនុ​ញ្ញតិ​ពី​សមរភូមិ​មុខ ដើម្បី​ចូល​ជួសជុល ធ្វើ​ផ្លូវ​វៀង ធានា​កា​រត​ភ្ជាប់ សម្រួល​ដល់​ការ​ចរាចរណ៍​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ