ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អះអាង​ថា ​គោល​​​ដៅ​ដែល​កងកម្លាំង​​កម្ពុជា​បា.ញ់​ការពារ​ខ្លួន ​ផ្តោត​តែ​លើ​គោលដៅ​យោធា​ថៃ​​ប៉ុណ្ណោះ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អ្នក​នាំពា​ក្រសួងការពារជាតិ​បាន​អះអាង​ថា ​គោលដៅ​ដែល​កងកម្លាំង​កម្ពុជា​បាញ់​ការពារ​ពី​សំណាក់​យោធា​ថៃ​នោះ​ គឺ​ផ្តោត​តែ​លើ​គោលដៅ​តែ​យោធា​ថៃ​តែ​ប៉ុណ្ណោះ​ ។ ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​​ ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥​ថា…

រាជធានី​ភ្នំពេញ ​៖ ​អ្នក​នាំពា​ក្រសួងការពារជាតិ​បាន​អះអាង​ថា ​គោលដៅ​ដែល​កងកម្លាំង​កម្ពុជា​បាញ់​ការពារ​ពី​សំណាក់​យោធា​ថៃ​នោះ​ គឺ​ផ្តោត​តែ​លើ​គោលដៅ​តែ​យោធា​ថៃ​តែ​ប៉ុណ្ណោះ​ ។

ថ្លែង​ក្នុង​ស​ន្និសី​ទ​សារព័ត៌មាន​​ ព្រឹក​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៥​ថា ក្រសួងការពារជាតិ និង​កង​យោធ​ពលខេមរភូមិន្ទ​សូម​គូសបញ្ជាក់​ផង​ដែរ​ថា «​គោលដៅ​នៃ​ការ​វាយ​ការពារ​ខ្លួន​របស់​កម្ពុជា គឺ​ផ្តោត​លើ​តែ​គោលដៅ​របស់​យោធា​ថៃ​តែ​ប៉ុណ្ណោះ មិនមែន​សំដៅលើ​គោលដៅ​ជន​ស៊ី​វិល និង​ទីកន្លែង​ស៊ី​វិល​នោះ​ទេ​»​ ។

លើស​ពី​នេះ​ កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព និង​អនុវត្ត​នូវ​រាល់​កាតព្វកិច្ច​ទាំងឡាយ នៅ​ក្រោម​​ច្បាប់​អន្តរជាតិ ជា​ពិសេស ​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាង​ម៉ឺងម៉ាត់ និង​ច្បាស់លាស់​បំផុត​។លោក​ជំទាវ​ក៏​សូម​គូសបញ្ជាក់​ផង​ដែរ​ថា វីរ​កងទ័ព​កម្ពុជា​បាន​នឹង​កំ​ពុង​បន្ត​ឈរជើង​យ៉ាង​រឹង​មាំ
ស្វាហាប់ មោះមុត និង​នៅ​តែ​តស៊ូ​ប្រ យុទ្ធ​យ៉ាង​ស្វិត​ស្វា​ញ​តតាំង​ជាមួយ​សត្រូវ​ឈ្លានពាន និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ ។

លោក​ជំទាវ​អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា​ «​យើង​ក៏​បញ្ជាក់​ឡើង​វិញ​នូវ​សិទ្ធិ​ស្វ័​យ ការពារ​ដែន​អធិបតេយ្យ​របស់​យើង ដូចដែល​មានចែ ង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​បូរណភាព​ទឹក ដី និង​ប្រជាជន​របស់​យើង​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​» ​។

អ្នកនាំពាក្យ​បាន​គូសបញ្ជាក់​ថា​៖ «​កម្ពុជា​នឹង​មិន​ចុះចាញ់​នឹង​ការ​បង្ខិតបង្ខំ ឬ​ការ​បំភិត​បំភ័យ​ទោះ​ក្នុង​ទម្រង់​ណាមួយ​ឡើយ​ ។ សូម​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ជឿជាក់ និង​លើកទឹកចិត្ត​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន​របស់​យើង​ដែល កំពុង​ប្រយុទ្ធ​តស៊ូ យ៉ាង​ខ្លាំងក្លា​នៅ​គ្រប់​សមរភូមិ​ទាំងអស់​។

រាជរដ្ឋាភិបាល​កងទ័ព និង​ប្រជាជន​កម្ពុជា​រួប​រួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​ការពារ​ទឹកដី សេចក្តី​ថ្លៃថ្នូរ និង​អធិបតេយ្យ​ភា​ព​របស់​យើង​ដោយ​អង់អាច​ក្លាហាន និង​ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ