ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតីកូរ៉េសម្តែង​នូវ​ក្តី​បារម្ភ​ចំពោះ​ជម្លោះ​​ប្រដាប់​អាវុធ និង​ភាព​តានតឹង​រវាង​ប្រទេស​កម្ពុជានិង​ថៃ

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ និង​ភាព​តានតឹង​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ។ ការ​សម្តែង​ក្តី​បារម្ភ ​ខណៈឯកឧត្តម ឃួ​ន…

រាជធានី​ភ្នំពេញ ​៖ ឯកឧត្តម​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បាន​សម្តែង​នូវ​ក្តី​បារម្ភ​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ និង​ភាព​តានតឹង​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ។

ការ​សម្តែង​ក្តី​បារម្ភ ​ខណៈឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ បាន​ចូល​​ជួប​ប្រគល់​សារតាំង​ជូន​ឯកឧត្តម លី ជេ​ម្យ៉​ង់ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​បណ្តា​អង្គទូត​មក​ពី​ប្រទេស​ចំនួន​៧​ផ្សេង​ទៀត​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​ស្ថាន​ឯកអគ្គ​រាជ​រដ្ឋ​ទូត​កូរ៉េ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៥​ ឯកឧត្តម​ឯកអគ្គរាជទូត ក៏​បាន​ផ្តាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់ដឹកនាំ​កម្ពុជា ជូន​ដល់​ឯកឧត្តម​ប្រធានាធិបតី​លី និង​ប្រជាជន​កូរ៉េ​ផង​ដែរ​ ។

ឯកឧត្តម​ឯកអគ្គរាជទូត​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​តែង​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​កូរ៉េ​លើ​គ្រប់​វិស័យ ដែល​បាន​បំរើ​ដល់​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​កន្លង​មក​ ។

ឯកឧត្តម ឯកអគ្គរាជទូត បាន​សម្តែង​នូវ​មោទកភាព​ដែល​មានឱកាស​មក​បំពេញបេសកកម្ម​ក្នុង​ប្រទេស​កូរ៉េ​ ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ព្រមទាំង​មាន​ប្រវត្តិសាស្ត្រ និង​អរិយធម៌​ដ៏​សំបូរ​បែប​។

ឯកឧត្តម​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ខំប្រឹង​ប្រែង​ឱ្យ​អស់​លទ្ធភាព​បន្ត​ពង្រឹង​ទំនាក់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត​ ។

ឯកឧត្តម ប្រធានាធិបតី​លី បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ឯកឧត្តម ឃួ​ន ផុ​ន​រតនៈ ដែល​បាន​តែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​សហការ​បាន​យ៉ាង​ល្អ​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​អន​ឡាញ​។

បន្ថែម​ពី​នេះ ឯកឧត្តម​ប្រធានាធិបតី​ក៏​បាន​សម្តែង​នូវ​ក្តី​បារម្ភ​ចំពោះ​ជម្លោះ​ប្រដាប់​អាវុធ និង​ភាព​តានតឹង​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ក្នុង​ពេល​ថ្មី​ៗ​នេះ ដោយ​សង្ឃឹមថា​ ប្រទេស​ទាំង​ពីរ​អាច​ត្រលប់​មក​តុ​ចរចា ដោះស្រាយ​ជម្លោះ​តាម​សន្តិវិធី​ស្រប​តាម​ច្បាប់​អន្តរជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ