ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមស្វាយចន្ទី១២០ដើម គឺបានខ្ទេចបែបនេះ… ដោយសារមនុស្ស​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ សង្ស័យ​ជា​រឿង​គំនុំ​ ដែលជន​មិន​ស្គាល់​មុខ​បាន​លួច​កាត់​ដើម​ស្វាយចន្ទី​អស់​ប្រមាណ​១២០​ដើម កាល​វេលា​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៥ ខែសីហា នៅ​ក្នុងភូមិ​សា​យ៉ស​លើ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់។ បើ​តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​ឃុំ​កា​ឡែ​ង​បានឱ្យ​ដឹង​ថា…

ខេត្តរតនគិរី ៖ សង្ស័យ​ជា​រឿង​គំនុំ​ ដែលជន​មិន​ស្គាល់​មុខ​បាន​លួច​កាត់​ដើម​ស្វាយចន្ទី​អស់​ប្រមាណ​១២០​ដើម កាល​វេលា​រំលង​អធ្រាត្រឈាន​ចូល​ថ្ងៃ​ទី​៥ ខែសីហា នៅ​ក្នុងភូមិ​សា​យ៉ស​លើ ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់។

បើ​តាម​របាយការណ៍​របស់​នគរបាល​ប៉ុស្តិ៍​ឃុំ​កា​ឡែ​ង​បានឱ្យ​ដឹង​ថា ម្ចាស់​ចម្ការ​ស្វាយចន្ទីនេះ ​ឈ្មោះ អ៊ូ​ន
យ៉េ​ង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជា​កសិករ រស់នៅ​ក្នុងភូមិ ឃុំ​ខាងលើ ប៉ុន្តែ​មិន​បាន​ស្នាក់​នៅ​ចម្ការ​ទេ ព្រោះ​មាន​ផ្ទះ​មួយទៀត ​នៅ​ចម្ងាយ​ពី​ចម្ការ​ជាង​១​គីឡូម៉ែត្រ ដោយ​ទុកឱ្យ​កម្មករ​ចៀរ​ជ័រកៅស៊ូ​៥​ទៅ​៦​នាក់​នៅ​ចាំចម្ការ​ ។

បើ​តាម​ម្ចាស់​ចម្ការ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា ដីចម្ការ​របស់​គាត់​ទាំងអស់​មាន​ជាង​១០​ហិ​កតា ដាំ​ស្វាយចន្ទី​ជាង​​៥​ហិ​កតា កំពុង​ទទួលផល​បេះផ្លែ​លក់​ជា​រៀង​រាល់​ឆ្នាំ ស្រាប់តែ​នៅ​យប់​កើតហេតុ​នោះ មាន​ជនខិលខូច​លួច​កាត់​បំផ្លាញ​អស់​១២០​ដើម ។

បើ​តាម​ការ​ស៊ើបអង្កេត​របស់​នគរបាល​ប៉ុស្តិ៍​ឃុំ​កា​ឡែ​ង​ឱ្យ​ដឹង​ថា ជនខិលខូច​បាន​យក​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ​ខ្នាត​តូច​សំឡេង​ម៉ាស៊ីន​ឮ​តិច​ៗ​ គួប​ផ្សំ​នៅ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​ជា​រៀង​រាល់​យប់​ផង ទើប​មិន​ឮ​សំឡេង​ដល់​កម្មករ​ដែល​ដេកចាំ​ចម្ការ ហើយ​ជនខិលខូច​មានឱកាស​កាត់​បំផ្លាញ ។ ម្ចាស់​ចម្ការ​និយាយ​ថា ដើម​ស្វាយ​ចន្ទី​របស់​គាត់​មាន​អាយុ​ជាង​១០​ឆ្នាំ​ហើយ ក្នុង​១ហិ​កតា​ទទួលផល​លក់​ផ្លែ​បាន​លុយ​៣​ទៅ​៤​ពាន់​ដុល្លារ ។

ម្ចាស់​ចម្ការ​បាន​ត្អូញត្អែរ​ថា គាត់​មានការសោកស្ដាយ​ដើម​ស្វាយចន្ទី​គាត់​យ៉ាង​ខ្លាំង ហើយពេល​នេះ​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញាជនខិលខូច​ចាប់​ឱ្យ​ខាង​តែ​បាន ដើម្បី​នាំ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ សមត្ថកិច្ច​ស​និ្នដ្ឋា​ន​ថា រឿង​ជនខិលខូច​លួច​កាប់​ដើម​ស្វាយចន្ទី​នេះ​អាច​ជា​រឿង​គំនុំ ៕ ​

អត្ថបទសរសេរ ដោយ