ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ណា​គេច​ពី​ជំងឺ​រួច​ទេ

5 ឆ្នាំ មុន

បុគ្គល​គួរ​ពិចារណា​ថា អាត្មាអញ​តែង​មាន​ជំងឺ​តម្កាត់​ជា​ធម្មតា មិន​អាច​កន្លង​នូវ​ព្យាធិ​បាន​ឡើយ ដូច្នេះ​ត្រូវ​បំពេញការងារ​ណា​ដែល​មាន​សារ​ប្រយោជន៍​ឱ្យ​បាន​មុន​ពេល​ជំងឺ​ចូល​មក​បៀតបៀន​ក្នុង​រាង​កាយ ។ ជំងឺ​តម្កាត់​នេះ​គឺជា​របស់​ធម្មតា​ដែល​តែងតែ​កើត​មាននៅ​ក្នុង​រូប​កាយ​របស់​មនុស្ស​សត្វ​គ្រប់​ៗ​គ្នា មិន​មាន​សត្វលោក​ណាមួយ​ដែល​ថា​មិន​មាន​ជំងឺ​នោះ​ទេ គ្រាន់តែ​ខុស​គ្នា​ត្រង់​ថា ឈឺ​តិច​និង​ឈឺ​ច្រើន​ប៉ុណ្ណោះ​។ បុគ្គល​ពិចារណា​ឃើញច្បាស់​ដូចនេះ​ហើយ​គួរ​កំណត់​ថា…

បុគ្គល​គួរ​ពិចារណា​ថា អាត្មាអញ​តែង​មាន​ជំងឺ​តម្កាត់​ជា​ធម្មតា មិន​អាច​កន្លង​នូវ​ព្យាធិ​បាន​ឡើយ ដូច្នេះ​ត្រូវ​បំពេញការងារ​ណា​ដែល​មាន​សារ​ប្រយោជន៍​ឱ្យ​បាន​មុន​ពេល​ជំងឺ​ចូល​មក​បៀតបៀន​ក្នុង​រាង​កាយ ។

ជំងឺ​តម្កាត់​នេះ​គឺជា​របស់​ធម្មតា​ដែល​តែងតែ​កើត​មាននៅ​ក្នុង​រូប​កាយ​របស់​មនុស្ស​សត្វ​គ្រប់​ៗ​គ្នា មិន​មាន​សត្វលោក​ណាមួយ​ដែល​ថា​មិន​មាន​ជំងឺ​នោះ​ទេ គ្រាន់តែ​ខុស​គ្នា​ត្រង់​ថា ឈឺ​តិច​និង​ឈឺ​ច្រើន​ប៉ុណ្ណោះ​។

បុគ្គល​ពិចារណា​ឃើញច្បាស់​ដូចនេះ​ហើយ​គួរ​កំណត់​ថា ការងារ​គ្រប់យ៉ាង​មាន​តែ​មនុស្ស​ដែល​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ ទើប​អាច​បំពេញ​ឲ្យ​បាន​គ្រប់​លក្ខ​ខន្ធ ដូច្នេះ​ការងារ​ណា​ដែល​ជា​ប្រយោជន៍​ត្រូវ​តែ​ធ្វើ​ឲ្យ​ហើយ មុន​ពេល​ដែល​ជំងឺ​ណាមួយ​ចូល​មក​លុកលុយ​ក្នុង​ខ្លួន​របស់​យើង​។

តាម​ពិត​ទៅ​អត្ថន័យ​នៃ​សាច់ធម៌​នេះ ព្រះ​អង្គ​មាន​បំណង មិន​ឲ្យ​អ្នក​ទាំងឡាយ​តក់ស្លុត​នៅ​ពេល​ដែល​យើង​ធ្លាក់ខ្លួន​ឈឺ​នៅ​ថ្ងៃ​ណាមួយ​នោះ និង​ត្រូវ​គិត​ថា វា​ជា​មរតក​របស់​មនុស្ស​សត្វ​គ្រប់​គ្នា គ្មាន​អ្នក​ណា​គេច​រួច​ទេ ។