ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ព្រះ​រស់​ជា​អ្នក​ណា?

5 ឆ្នាំ មុន

អ្នកខ្លះ​បន់ព្រះ​សំពះ​ទេវតា ខំ​ស្វែងរក​ព្រះ​ដើម្បី​គោរព​ថ្វាយបង្គំ និង​បូជា​ទេយ្យទាន​ដើម្បី​យកបុណ្យ បែរជា​ដើរ​ហួស​រំលង មិន​ស្គាល់​ព្រះ​រស់នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​មិន​យកចិត្ត​គោរព​បម្រើ​គាត់​ទៀត​ផង នេះ​ជា​កំហុស​ធ្ងន់​ណាស់​។ តាម​ពិត បើសិនជា​គ្មាន​ព្រះ​រស់​ពិត​ៗ​នេះ​ទេ យើង​ក៏​គ្មាន​ថ្ងៃ​ឃើញ​ព្រះ​ខាងក្រៅ​ដែរ…

អ្នកខ្លះ​បន់ព្រះ​សំពះ​ទេវតា ខំ​ស្វែងរក​ព្រះ​ដើម្បី​គោរព​ថ្វាយបង្គំ និង​បូជា​ទេយ្យទាន​ដើម្បី​យកបុណ្យ បែរជា​ដើរ​ហួស​រំលង មិន​ស្គាល់​ព្រះ​រស់នៅ​ក្នុងផ្ទះ ហើយ​ថែម​ទាំង​មិន​យកចិត្ត​គោរព​បម្រើ​គាត់​ទៀត​ផង នេះ​ជា​កំហុស​ធ្ងន់​ណាស់​។ តាម​ពិត បើសិនជា​គ្មាន​ព្រះ​រស់​ពិត​ៗ​នេះ​ទេ យើង​ក៏​គ្មាន​ថ្ងៃ​ឃើញ​ព្រះ​ខាងក្រៅ​ដែរ ។

កុំ​បាច់​ឆ្ងល់​ថា ព្រះ​រស់​នោះ​ជា​អ្នក​ណា ព្រះ​រស់​គឺជា​មាតាបិតា​ហ្នឹងឯង ដែល​ជា​នាម​របស់​ព្រះ​បរម​សាស្តា​ទ្រង់​ប្រទាន​ឱ្យ​ពិត​ៗ​ថា​អា​ហុ​នេ​យ្យ​បុគ្គល​គឺ​បុគ្គល​គួរ​បូជា បុគ្គល​គួរ​ទទួលយក​វត្ថុ​ដែល​គេ​នាំ​មក​បូជា​ហើយ ពោល​គឺ​ពាក្យ​អា​ហុ​នេ​យ្យ​បុគ្គល​នេះ​ស្មើនឹង​ពាក្យ​ព្រះពុទ្ធ​ហ្នឹងឯង ។

នៅ​ក្នុង​មង្គលសូត្រ​៣៨​ប្រការ​ក៏​ព្រះ​អង្គ​ទ្រង់​ត្រាស់​សរសើរ​នូវ​បុគ្គល​ដែល​បម្រើមាតាបិតា​ថា កិរិយា​បម្រើ​មាតា​១ កិរិយា​បម្រើ​បិតា​១ ជា​មង្គល​ដ៏​ឧត្តម ។