ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​៨ សីហា កើតឡើង​៦​លើក ស្លា.ប់​៣​នាក់ របួសធ្ងន់​ស្រាល​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៦​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៤​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ស្រី​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ កើតឡើង​៦​លើក​(​យប់​៣​លើក​)​ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​៤​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ស្រី​១​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក ស្លាប់​១​នាក់​, កត្តា​យាន​១​លើក ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៣​នាក់ : ម៉ូតូ​២​នាក់​(​មិន​ពាក់មួក​១​នាក់​) ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​រថយន្ត​តូច​២​លើក​, ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ត្រាក់ទ័រ​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​១១​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​៥​គ្រឿង​, រថយន្ត​តូច​៣​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​, ត្រាក់ទ័រ​១​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​១​លើក​, រថយន្ត​តូច​២​លើក​, រថយន្ត​ធំ​២​លើក​, ត្រាក់ទ័រ​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៣​លើក​, ផ្លូវ​ខេត្ត​៣​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកំពង់ឆ្នាំង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក ស្លាប់​១​នាក់ និង​ខេត្តកំពង់ធំ​១​លើក ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​១០១៥​គ្រឿង​(​ម៉ូតូ​៦១%), មធ្យោបាយ​ល្មើស​១១២​គ្រឿង​(​ម៉ូតូ​៦៣%), អប់រំ​៤០​គ្រឿង​(​ម៉ូតូ​៣៦%), មធ្យោបាយ​ពិន័យ​៧២​គ្រឿង (​ម៉ូតូ​១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០១៨ : បាន​ចុះ​អនុវត្ត​ចំនួន​៥​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៦១៧​គ្រឿង​, អប់រំ​២៥​គ្រឿង​, ពិន័យ​ចំនួន​សរុប​៤៦​គ្រឿង (​មួក​៣១​គ្រឿង​, កញ្ចក់​១០​គ្រឿង​, ស្រវឹង​គ្មាន​, ផ្សេង​ៗ៥​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ