អ្នកបើកបរប្រាប់មូលហេតុ ក្រោយបើកឡានវ៉េអង បុ.ករះបង្កាន់ដៃស្ពានប្រសូតិ លា.ន់ដូចរន្ទះ ប៊ិះធ្លា.ក់ចូលទឹកព្រែក
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ មានករណីគ្រោះចរាចរណ៍បង្កឡើងដោយខ្លួនឯង គឺមានរថយន្តវ៉េអងមួយគ្រឿងបើកបរក្នុងល្បឿនលឿនក្នុងទីប្រជុំជន រេចង្កូតបុករះបង្កាន់ដៃស្ពានប្រសូតិលាន់ដូចរន្ទះបាក់បន្កាន់ដៃស្ពានអស់ពាក់កណ្តាល ធ្លាក់ក្បាលរថយន្តទៅក្នុងព្រែកកៀបជាប់ទ្រុងនៅលើស្ពានមួយកំណាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងអ្នកផ្សារប្រសូតិ នាំគ្នាមកចោមរោមមើល សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរណាម្នាក់នោះទេ ចំណែកអ្នកបើកបររងរបួសស្រាល។
ករណីរថយន្តប្រភេទវ៉េអងបើកបុកបង្កាន់ដៃស្ពានប្រសូតិខាងលើនេះ កើតឡើងនៅវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី១៥ កញ្ញា២០២៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចំណុចស្ពានប្រសូតិ ស្ថិតនៅភូមិសម្ភ័រ ឃុំសំបួរ ស្រុកស្វាយទាប ។
បើតាមអ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តប្រភេទវ៉េអង ១គ្រឿង ពាក់ស្លាកលេខ4A-1841 បើកបរពីទឹសខាងកើតមកលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ពាក់កណ្តាលស្ពានប្រសូតិ ក៏រេចង្កូតមកស្តាំបុករះបង្កាន់ដៃស្ពានបង្កឲ្យភ្ញាក់ផ្អើលតែម្តង។
ចំណែកអ្នកបើកបរវិញនិយាយប្រាប់សមត្ថកិច្ចថា ខ្លួនងងុយដេកងោកមួយភាំងក៏រេចង្កូតបុករះបង្កាន់ដៃស្ពានតែម្តង ។
នេះសំណាងហើយជ្រុលមកបុកបង្កាន់ដៃស្ពាន បើបុករះចូលផ្សារប្រសូតិវិញមិនដឹងជាយ៉ាងណាទេ។
ក្រោយមក សមត្ថកិច្ចបានហៅរថយន្តមកស្ទូចមកស្ទូចរថយន្តខាងលើចេញពីស្ពាន ដើម្បីឱ្យរថយន្តបានធ្វើដំណើរឡើងវិញ និងយកទៅដោះស្រាយតាមនីតិវិធី។
សមត្ថកិច្ចធ្វើការសន្និដ្ឋានថា មូលហេតុបើកបរល្បឿនលឿននៅទីប្រជុំជន ខ្វះការប្រុងប្រយត្ន័ ។
សូមបញ្ជាក់ថា នៅក្នុងសប្តាហ៌នេះមានករណីរថយន្យបើកបរលឿនបុកចូលផ្ទះប្រជាពលរដ្ឋ២ករណី និង១ករណីបុកបង្កាន់ដៃស្ពាន។ ករណីទី១រថយន្តហាយលែនឌ័របុកចូលផ្ទះ ហើយក្រឡាប់ទើរលើដំបូលផ្ទះប្រជាពលរដ្ឋនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ករណីទី២ រថយន្តក្រុងដឹកទាហាន រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនៅផ្សារជីភូ ក្រុងបាវិត និងទី៣ គឺរថយន្តវ៉េអងបើកបុករះបង្កាន់ដៃស្ពានប្រសូតិនេះ ៕



ចែករំលែកព័តមាននេះ