ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កូនភ្លោះ​៣សុខភាពចុះខ្សោយខ្វះទឹកដោះ ជីតាលើកដៃ​​សុំ​រក​ជំនួយ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កូនភ្លោះ​ប្រុស​៣​របស់​សម្តេច​តេ​ជោ សែន បាន​ប្រសូត​ទៀត​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត នា​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៨ សីហា ២០១៨ លើ​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​។…

ខេត្តកំពង់ចាម ៖ កូនភ្លោះ​ប្រុស​៣​របស់​សម្តេច​តេ​ជោ សែន បាន​ប្រសូត​ទៀត​ហើយ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត នា​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៨ សីហា ២០១៨ លើ​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​។ ដោយ​សុខភាព​កូនភ្លោះ ទាំង​បី​នោះ​ខ្សោយ ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ចិញ្ចឹម​ក្នុង​កែវ​វិទ្យាសាស្ត្រ ដើម្បី​បំប៉ន​ឲ្យ​មាន​សុខភាព​ល្អ​ដូច​គេឯង​។លោក ប៊ុ​ន ស្រ៊ី អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​ទី​៣ ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ប្រាប់​ថា​៖

នៅ​ព្រឹក​មិ​ញ​នេះ កូនស្រី​របស់​គាត់​ឈ្មោះ ប៊ុ​ន កុសល អាយុ​២៥​ឆ្នាំ មាន​ផ្ទៃពោះ​មិន​ទាន់​គ្រប់​ខែ​នោះ​ទេ ស្រាប់តែ​បាន​ចាប់ផ្តើម ឈឺពោះ​បន្តិច​ម្តង​ៗ ហើយ​ក្រោមផ្ទះ​ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​ជន់​លិច​អស់​ថែម​ទៀត ពេល​ត្រូវ​ទៅ​មណ្ឌល សុខភាព​ព្រែក​អា​ជី​ត្រូវ​ជិះទូក​។ ចំណែក​កូនប្រសារ​វិញ​ចេញ​ទៅ​ធ្វើការ​នៅ​ស្រុក​ឆ្ងាយ​ឯណោះ​។លោក ប៊ុ​ន ស្រ៊ី ជា​ឪពុក​ប្រាប់​បន្ត​ថា តែ​មិន​ទាន់​បាន​ចេញ​ទៅ​នោះ​ទេ ត្រូវ​បាន​គ្រូពេទ្យ​ជិះ​កង់​កាត់ទឹកមក​ផ្ទះ​របស់​គាត់​ដើម្បី​ជួយ​ដល់​កូនស្រី ដែល​មាន​ផ្ទៃពោះ​នេះ​ជា​កូន​លើក​ទី​២ និង​បាន​នាំ​គ្នា​ដឹក​តាម
កាណូត​ដ​ទទឹង​របស់​ដន្លង​មក​ឈប់​នៅ​ជើងភ្នំ​ហាន់ជ័យ​។

ហើយ​បាន​ដឹក​តាម​រថយន្ត​ប្រញាប់​មក​កាន់មន្ទីរពេទ្យ​ខេត្តកំពង់ចាម រហូត​ដល់​ប្រសូត​បានកូន​ភ្លោះ​សុទ្ធតែ​ប្រុស​ចំនួន​៣​នាក់ គាត់​ពិតជា​មាន​ក្តីត្រេកអរ​ណាស់​។ តែ​ជាមួយ​នោះ​គាត់​មានការ​ខ្វះខាត​ទឹកដោះគោ​ឲ្យ​ចៅ​ៗ​បៅ មាន​តែ​ម្រាមដៃ​ដប់លើក​ប្រណម្យ​ឡើង សូម​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួយសង្គ្រោះ​ដល់​ចៅ​របស់​គាត់​ដោយ​ក្តី​អនុគ្រោះ​។

លោក​វេជ្ជបណ្ឌិត ណែម ប៊ុ​ន​ធឿ​ន ប្រធាន​ផ្នែក​សម្ព​ព រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​ខេត្ត មាន​ប្រសាសន៍​ថា​កូនភ្លោះ​ទាំង​៣​ខាងលើ​សុទ្ធតែ​ប្រុស បាន​ប្រសូត​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៨ សីហា ២០១៨ ក្នុង​នោះ​កូន​ទី​១​ទម្ងន់​១,៩​គីឡូក្រាម កូន​ទី​២​ទម្ងន់​១,៧​គីឡូក្រាម និង កូន​ទី​៣​ទម្ងន់​១,៦​គីឡូក្រាម កូន​ទាំង​៣​នាក់​ត្រូវ​បាន​យក​ទៅ​ចិញ្ចឹម​ដាក់​ក្នុង​កែវ​វិទ្យាសាស្ត្រ​ដើម្បី​ឲ្យ​មាន​សុខភាព​ល្អ ។ ស្ត្រី​ជា​ម្តាយ​របស់​ទារក​ក្រោយ​ពី​ប្រសូត​បាន​ធ្លាក់ឈាម និង​ខ្សោយ​ស្បូន​តែ​ត្រូវ​បាន​គ្រូពេទ្យ​សង្គ្រោះ​ទាន់​ពេលវេលា​ផុត​ពី​គ្រោះថ្នាក់​ផង​ដែរ​៕


https://www.youtube.com/watch?v=W4FoxAtauNM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ