ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​ឆ្លើយ​តប​មតិ​លើក​ឡើង​ថា បាល់ទះ​មិនសូវ​មាន​សកម្មភាព​ខ្លាំង​ដូច​មុន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ប្រភេទកីឡា​ដែល​ពេញ​និយម​នៅ​កម្ពុជា កីឡា​បាល់​ទះ​ហាក់​​មាន​ប្រជាប្រិយភាព​ណាស់​នៅ​ក្នុង​ស្រទាប់​យុវវ័យ ។ ជាក់ស្ដែង សូ​ម្បី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ស្រុកស្រែ​ចម្ការ​ក៏​និយម​លេង​កីឡា​មួយ​នេះ​ដែរ ដោយ​មិន​ចាំ​បាច់​មាន​តារាង​ស្ដង់ដា​ឬ​ឧបករណ៍​គ្រប់គ្រាន់​ដូច​អ្នក​រស់នៅ​ទីក្រុង​នោះ​ទេ ។ ពួក​គាត់​អាច​លេង​បាន​ដោយ​គ្រាន់តែ​ចងខ្សែ​ជា​សញ្ញា​ថា​សំណាញ់​ហើយ​វាយ​បាល់​សម្រាប់​ទាត់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​ប្រភេទកីឡា​ដែល​ពេញ​និយម​នៅ​កម្ពុជា កីឡា​បាល់​ទះ​ហាក់​​មាន​ប្រជាប្រិយភាព​ណាស់​នៅ​ក្នុង​ស្រទាប់​យុវវ័យ ។ ជាក់ស្ដែង សូ​ម្បី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ស្រុកស្រែ​ចម្ការ​ក៏​និយម​លេង​កីឡា​មួយ​នេះ​ដែរ ដោយ​មិន​ចាំ​បាច់​មាន​តារាង​ស្ដង់ដា​ឬ​ឧបករណ៍​គ្រប់គ្រាន់​ដូច​អ្នក​រស់នៅ​ទីក្រុង​នោះ​ទេ ។ ពួក​គាត់​អាច​លេង​បាន​ដោយ​គ្រាន់តែ​ចងខ្សែ​ជា​សញ្ញា​ថា​សំណាញ់​ហើយ​វាយ​បាល់​សម្រាប់​ទាត់ ជួន​បាល់​ជ័រ​ស្រាល​ៗ​ក៏​មាន ឱ្យ​តែ​មាន​ដៃគូ​ប្រកួត​ព្រមព្រៀង​គ្នា​ជា​ការ​ស្រេច ។

កីឡាបាល់ទះ​កម្ពុជា​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ប្រវត្ដិសាស្ដ្រ​តាំងពី​យូរយារ​ណាស់​មក​ហើយ ពិសេស​នៅ​ក្នុង​សម័យ​សង្គមរាស្ដ្រនិយម ។ ក្រោយ​ឆ្នាំ​១៩៧៩ កីឡា​នេះ​មានការ​រៀបចំ​ជា​សហព័ន្ធ​ឡើង​វិញ ហើយ​បាន​ដាក់​បញ្ចូល​វា​ទៅ​ក្នុង​កម្មវិធី​កីឡា​ផ្លូវការ​របស់​ជាតិ ។ កីឡា​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​ដែល​ទទួល
ខុស​​ត្រូវ​លើ​កម្មវិធី​បណ្ដុះបណ្ដាល​កីឡាករ​នៅ​ក្នុងស្រុក និង​សហគមន៍ ។

ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​គេ​សង្កេត​ឃើញ​ថា កីឡាបាល់ទះ​ហាក់​ធ្លាក់​ចុះ​ប្រជា​ប្រិយភា​ព ដោយ​សារ​​មិនសូវ​មាន​សកម្មភាព​ផុសផុល​ខ្លាំង​ដូច​មុន ក្នុង​ពេល​សហព័ន្ធ​ដែល​មាន​លោក​នាយ​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន ជា​ប្រធាន និង​លោក ស សុខា ជា​អនុប្រធាន បាន​និង​កំពុង​គិតគូ​កំណត់​ទិស​ដៅ​ក្នុង​ការ​រៀប​ចំ​ផែនការអភិវឌ្ឍន៍​ច្បាស់​លាស់​​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​កីឡា​ដែល​កំពុង​តែ​មានការ​ពេញ​និយម​មួយ​នេះ​រីក​ចម្រើន​ដូច​បណ្ដា​ប្រទេស​ជឿន​លឿន​មួយ​ចំនួន ។

លោក បឹង គឹ​ម​តោ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ក្នុង​រង្វង់​អន្ដរជាតិ កីឡាករ​បាល់ទះ​ខ្មែរ​លេង​នៅ​មាន​លក្ខណៈ​ខ្សោយ​បច្ចេកទេស​នៅឡើយ ដែល​ត្រូវការ​ហ្វឹកហាត់​បន្ថែម​ទៀត ។ សហព័ន្ធ​នៅ​តែ​បន្ដ​ព្យាយាម​ជំរុញ​ឱ្យ​មានការ​និយម​​ចូល​ចិត្ដ​លេង និង​ជម្រើស​អ្នកលេង​ល្អ​ៗ ដើម្បី​ឈាន​ទៅ​ដណ្ដើម​ជ័យ​លា​ភី​នៅ​លើ​ឆាក​អន្ដរជាតិ​នា​ពេល​អនាគត ។ ជាមួយ​គ្នា​នេះ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​កំពុង​តែ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិ​នានា​ដូច​ជា​ប្រកួត​ជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ​ជាដើម និង​មាន​គម្រោង​រៀបចំ​ឱ្យ​មានការ​ប្រកួត​ជា​លក្ខណៈ​លី​គ​ទៀត​ផង​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​ដើរ​ឱ្យទាន់​ប្រទេស​ជិតខាង​មួយ​ចំនួន ។

មិនតែប៉ុណ្ណោះ​ថ្មី​ៗ​កន្លង​ទៅ​នេះ លោកនាយ​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន តាម​រយៈ​ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​សមាគម​មិត្តភាព​ពាណិជ្ជកម្ម​ចិន​-​កម្ពុជា​រដ្ឋបាល​កីឡា​នៃ​ប្រទេស​ចិន​ប្រជាមានិត​បាន​ផ្ដល់​គ្រូ​ជំនាញ​បាល់ទះ​ម្នា​ក់់មក​បង្ហាត់​ក្រុម​ជម្រើសជាតិ​កម្ពុជា​រយៈពេល​៥​ឆ្នាំ ។ តាម​រយៈ​ការ​បណ្ដុះបណ្ដាល​ពី​គ្រូ​ជំនាញ​ចិន​រូប​នេះ​សង្ឃឹមថា កម្ពុជា​នឹង​ទទួល​បាន​ធនធាន​កីឡាករ​ល្អ​ៗ​ដែល​មាន​សមត្ថភាព​ខ្ពស់​មិន​ខាន ។

លោក បឹង គឹ​ម​តោ បាន​បញ្ជាក់​ថា សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​រៀបចំ​បែប​នេះ​មាន​គោលដៅ​ច្បាស់លាស់​គឺ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ព្រឹត្តិការណ៍​កីឡា​អន្តរជាតិ​ផ្សេង​ៗ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព
កីឡា​ករ​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ឱ្យ​ទទួល​បាន​ជោគជ័យ ។

ពាក់ព័ន្ធ​នឹង​មតិ​មួយ​ចំនួន​ដែល​លើក​ឡើង​ថា កីឡាបាល់ទះ​បច្ចុប្បន្ន​មិនសូវ​មាន​សកម្ម​ភាព​ផុសផុល​ខ្លាំង​ដូច​មុន ត្រូវ​បាន​មន្ត្រី​ជំនាញ​ក្នុង​សហព័ន្ធ​មួយ​នេះ​ពន្យល់​ថា មិនសូវ​មាន​សកម្មភាព​ដោយសារ​ប្រភេទ​កីឡា​មួយ​នេះ​មានការ​ជួយ​ជ្រោមជ្រែង​តិចតួច​ពី​សំណាក់​ក្រុមហ៊ុន​នានា និង​គ្មាន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ពេល​មាន​ព្រឹត្តិ​ការណ៍​ប្រកួត​ម្ដង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ