ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេពគប់​នឹង​បុគ្គល​ណា​ជាប់​ស្អិត​នឹង​បុគ្គល​នោះ

5 ឆ្នាំ មុន

បុគ្គល​ពីរ​ពួក​គឺ​ពាល​និង​បណ្ឌិត មាន​តែ​ពួក​បណ្ឌិត​ប៉ុណ្ណោះ​ដែល​បុគ្គល​គួរ​ចូល​ទៅ​រក ចូល​ទៅ​សេពគប់ ចំណែក​ពួក​ជនពាល បុគ្គល​មិន​ត្រូវ​សេពគប់​ទេ ព្រោះ​ពួក​ពាល ប្រៀប​ដូច​ជា​សាកសព បុគ្គល​អ្នក​សេពគប់​នឹង​ជនពាល​នោះ ប្រៀប​ដូច​យក​ខ្លួន​ទៅ​ប្រឡាក់​នឹង​សាកសព​ដ៏​ស្អុយ​អសោចិ៍​នោះ បាន​ជាទី​ស្អប់ខ្ពើម​នៃ​មហាជន​ទូទៅ…

បុគ្គល​ពីរ​ពួក​គឺ​ពាល​និង​បណ្ឌិត មាន​តែ​ពួក​បណ្ឌិត​ប៉ុណ្ណោះ​ដែល​បុគ្គល​គួរ​ចូល​ទៅ​រក ចូល​ទៅ​សេពគប់ ចំណែក​ពួក​ជនពាល បុគ្គល​មិន​ត្រូវ​សេពគប់​ទេ ព្រោះ​ពួក​ពាល ប្រៀប​ដូច​ជា​សាកសព បុគ្គល​អ្នក​សេពគប់​នឹង​ជនពាល​នោះ ប្រៀប​ដូច​យក​ខ្លួន​ទៅ​ប្រឡាក់​នឹង​សាកសព​ដ៏​ស្អុយ​អសោចិ៍​នោះ បាន​ជាទី​ស្អប់ខ្ពើម​នៃ​មហាជន​ទូទៅ ។

រីឯ​បណ្ឌិត​ប្រៀប​ដូច​ជា​គ្រឿងក្រអូប មាន​ខ្លឹម​ក្រស្នា​និង​ផ្កា​មាលា​ជាដើម កាលបើ​បុគ្គល​សេពគប់​ជាមួយនឹង​បណ្ឌិត​ប្រៀប​ដូច​ជា​នាំ​ខ្លួន​ទៅ​រក​សេចក្តីសុខ សេចក្តីចម្រើន ហើយ​ខ្លួនប្រាណ​ជាប់​ទៅ​ដោយ​គ្រឿងក្រអូប និង​ភាព​ជា​អ្នក​គួរ​សរសើរ គួរ​ជាទី​ពេញចិត្ត​នៃ​ពួក​វិញ្ញូ​ជន និង​អ្នកផង​ទាំងពួង ។

ជា​រួម​មក​បុគ្គល​ណា សេពគប់​នូវ​បុគ្គល​ណា បុគ្គល​នោះ រមែង​មាន​បុគ្គល​នោះ​ជា​គំរូ ជា​គតិ​ដោយ​ពិត​មិន​អាច​ឃ្វាង​បាន​ឡើយ ។