ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជាកម្រ​មាន​ក្នុង​ពិភពលោក ក្មេង​ស្រី​ដុះ​ដៃ​ភ្លោះ​ជាប់​នឹង​ដើមទ្រូង

5 ឆ្នាំ មុន

ក្មេង​ស្រី​ហ្វ៊ី​លី​ពី​ន​អាយុ​១៤​ឆ្នាំ មាន​ដៃ​ភ្លោះ​នៅ​ត្រង់​ដើមទ្រូង​តាំងពី​កំណើត និង​នៅ​រីក​ដុះដាល​បន្ដ​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​មានការ​លំបាក ត្រៀម​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ ។ ក្មេង​ស្រី​វ៉េ​រ៉ូ​នី​កា ខាំ​មីង​ហ្គេ​ស​(Veronica Cominguez) ដៃ​ភ្លោះ​ទាំង​២​របស់​នាង​កំពុង​រីក​ធំ​ស្រប​តាម​អាយុ ។…

ក្មេង​ស្រី​ហ្វ៊ី​លី​ពី​ន​អាយុ​១៤​ឆ្នាំ មាន​ដៃ​ភ្លោះ​នៅ​ត្រង់​ដើមទ្រូង​តាំងពី​កំណើត និង​នៅ​រីក​ដុះដាល​បន្ដ​ធ្វើ​ឲ្យ​ស្ថានភាព​រស់នៅ​មានការ​លំបាក ត្រៀម​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ខាង​មុខ ។

ក្មេង​ស្រី​វ៉េ​រ៉ូ​នី​កា ខាំ​មីង​ហ្គេ​ស​(Veronica Cominguez) ដៃ​ភ្លោះ​ទាំង​២​របស់​នាង​កំពុង​រីក​ធំ​ស្រប​តាម​អាយុ ។ បច្ចុប្បន្ន​នាង​កំពុង​សិក្សា​នៅ​ក្រុង​អុី​លី​ហ្គែ​ន (Iligan) ប្រទេស​ហ្វ៊ី​លី​ពី​ន​បាន​បញ្ជាក់​ថា កាលពី​នៅ​ក្មេង​គិត​ថា​ដៃ​ភ្លោះ​ជា​ជើង ប៉ុន្តែ​នៅ​ពេល​ធំ​ដឹងក្ដី វា​ក៏​ចាប់​រីក​ធំ និង​ធ្វើ​ចលនា​យ៉ាង​លំបាក ។ ដៃ​យោល​នៅ​គ្រប់ពេល​បង្ក​ឲ្យ​ទទឹក​អាវ​ជា​ញឹកញាប់ ដោយសារ​ផ្សិត​មាន​ហូរ​ទឹក​ក្លិនស្អុយ​ប្រៀប​ដូច​លាមក មាន​ពេល​ខ្លះ​ក៏​ហូរ​ឈាម ។

អ្នកស្រី​ផ្ល​រ៉ា ខាំ​មីង​ហ្គេ​ស ម្ដាយ​របស់​ក្មេង​ស្រី​ឲ្យ​ដឹង​ថា​ក្រុម​គ្រួសារ​របស់​ខ្លួន​ធ្លាប់​មានកូន​ភ្លោះ និង​ទទួលស្គាល់​ថា​នៅ​ពេល​ពពោះ​កូនស្រី​វ៉េ​រ៉ូ​នី​កា មិន​បាន​ទៅ​ពិនិត្យ​ពោះ​ទេ ប៉ុន្តែ​ក៏​មាន​ភាព​ខុស​ប្រក្រតី​នៅ​ក្នុង​គភ៌​អាច​ជា​កូនភ្លោះ ប៉ុន្តែ​ធំធាត់​មិន​ពេញលេញ​ទើប​មាន​ស្ថានភាព​បែប​នេះ​។

ដោយសារ​តែ​មាន​ភាព​អាណិតអាសូរ​អ្នកស្រុក​ក៏​រៃ​អង្គាសប្រាក់​រហូត​គ្រប់​នាំ​នាង​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ ខណៈ​ពេល​ក្មេង​ស្រី​វ៉េ​រ៉ូ​នី​កា ក៏​កំពុង​រង់ចាំ​ឪ​កាស​ដ៏​ល្អ​នេះ និង​សង្ឃឹមថានឹង​មាន​សុខភាព​ល្អ ។

អាជ្ញាធរ​បាន​បញ្ជាក់​ពី​វ៉េ​រ៉ូ​នី​កា​ថា «​ការ​រស់នៅ​របស់​នាង​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​នាង​ជា​មនុស្ស​ឆ្លាត ជា​សិស្ស​ឆ្នើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ