ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស ! មិន​ហ៊ាន​ចាយ​លុយ​លាង​ឡាន ម្ចាស់ឡាន​លេង​មួយ​ក្បាច់​ញាក់សាច់

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ចំណាយ ប្រាក់​ទិញ​រថយន្ត​ប្រហែល ​១,៦​សែន​ដុល្លារ ប៉ុន្តែ​គេ​មិន​ចង់​ចំណាយ​លើ​ថ្លៃ​លាង​រថយន្ត ក៏​បើក​ចុះ​ទៅ​ក្នុង​ប្រឡាយ​ដោយ​ខ្លួន ។ ជា​ធម្មតា​រថយន្ត​ដែល​បាន​ប្រើប្រាស់​ត្រូវ​លាង​សម្អាត​នៅផ្ទះ ឬ​នៅ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ចំណាយ ប្រាក់​ទិញ​រថយន្ត​ប្រហែល ​១,៦​សែន​ដុល្លារ ប៉ុន្តែ​គេ​មិន​ចង់​ចំណាយ​លើ​ថ្លៃ​លាង​រថយន្ត ក៏​បើក​ចុះ​ទៅ​ក្នុង​ប្រឡាយ​ដោយ​ខ្លួន ។

ជា​ធម្មតា​រថយន្ត​ដែល​បាន​ប្រើប្រាស់​ត្រូវ​លាង​សម្អាត​នៅផ្ទះ ឬ​នៅ​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត ប៉ុន្តែ​បុរស​នោះ​ខ្ជិល​យក​ទៅ​លាង​ព្រោះ​ស្ដាយ​ប្រាក់​ក៏​សម្រេចចិត្ត​ជ្រើសរើស​លាង​បែប​ធម្មជាតិ​ដោយ​បើក​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ។

រថយន្ត​ម៉ាក ​Land Rover ពណ៌​សមាន​តម្លៃ​១​លាន​យាន់ ឬ​ប្រហែល​១,៦​សែន​ដុល្លារ ជាដំបូង​បាន​ចូល​ក្នុង​ប្រឡាយ​មិនសូវ​មានទឹក ជា​អកុសល​ជួប​រឿង​ស៊យ​មិនយូរ​ប៉ុន្មាន​អាជ្ញាធរ​នៅ​លើ​មាត់​ទំនប់​ក៏​បើកទ្វារ​បង្ហូរទឹក គេ​យក​រថយន្ត​ឡើង​ច្រាំង​មិន​ទាន់​ឈរ​មើល​រថយន្ត​ទាំង​សោកស្តាយ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​បាន​ទូរស័ព្ទ​ហៅ​ក្រុម​ជួយ​សង្គ្រោះ​មក​ជួយ​យក​រថយន្ត​ចេញ ។

ចាត់​ទុក​ថា​ជា​សំណាង​មួយ​ដែល​រថយន្ត​មិន​ខូចខាត​ខ្លាំង គ្មាន​ស្នាម​ឆូត ហើយ​ក៏​ជា​មេរៀន​មួយ​សម្រាប់​បុរស​រូប​នេះ បើ​ហ៊ាន​ចំណាយ​ប្រាក់​ប្រហែល​៣​ដុល្លារ​ក្នុង​ការ​លាង​មួយ​គ្រឿង​នឹង​ប្រសើរ​ជាង​ភាព​ប្រថុយប្រថាន​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ