សារព័ត៌មានបរទេសផ្សាយថា កាលពីពេលថ្មីៗកន្លងមកប៉ូលិសនៅក្រុងហាងចូវ ខេត្តជឺជាំងប្រទេសចិន បានទទួលរបាយការណ៍ពីស្ត្រីម្នាក់អាយុប្រហែល៣០ឆ្នាំ ថាមានចោរគាស់ទ្វារចូលផ្ទះ និងលាក់ខ្លួននៅក្នុងទូខោអាវ ។ ពេលប៉ូលិសនាំកម្លាំងទៅដល់ មិនឃើញចោរបែរជាឃើញប្ដីរបស់នាងលាក់ខ្លួននៅក្នុងទូខោអាវ ។
បុរសជាប្ដីខ្ជិលធ្វើការងារផ្ទះ ពេលសម្រាកពីការងារខាងក្រៅ ប៉ុន្តែខ្លាចប្រពន្ធស្តីឲ្យ ក៏កុហកថាទៅធ្វើការ ធាតុពិតគេនៅលេងទូរស័ព្ទក្នុងផ្ទះ។ គេគិតថាចង់នៅលេងហ្គេម ប៉ុន្តែមិននឹកស្មានថាប្រពន្ធពេលចេញទៅធ្វើការហើយបានត្រលប់មកផ្ទះវិញព្រោះភ្លេចរបស់ ។ ដោយខ្លាចប្រពន្ធឃើញមិនទៅធ្វើការ បុរសនោះក៏ប្រញាប់ចូលលាក់ខ្លួននៅក្នុងទូខោអាវ ។
ពេលនាងលី ជាប្រពន្ធចូលដល់ក្នុងផ្ទះ មានអារម្មណ៍ថាមានចោរចូលលួចក៏ប្ដឹងប៉ូលិស ។ នៅពេលប៉ូលិសទៅដល់ក៏ចូលពិនិត្យមើលក្នុងទូអាវ ហើយមនុស្សដែលចេញពីទូធ្វើឲ្យភ្ញាក់ផ្អើល ព្រោះមិនមែនជាចោរ គឺជាប្ដីរបស់នាងលីទៅវិញ ។ ទាំងនាងលី ទាំងប៉ូលិសហួសចិត្តចំពោះបុរសនោះ ៕
ចែករំលែកព័តមាននេះ