ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​អ្នក​ណា​ហ៊ាន​លះបង់​ជីវិត​ដើម្បី​យើង​ទេ?

5 ឆ្នាំ មុន

ពិត​ណាស់​មនុស្ស​យើង​ម្នាក់​ៗ តែង​ស្រឡាញ់ និង​ហួងហែង​ជីវិត​ខ្លួនឯង​ណាស់ ព្រោះ​គ្មាន​អ្វី​ដែល​សំខាន់​ជាង​ជីវិត​របស់​ខ្លួនឯង​ឡើយ ។ អ្នកខ្លះ​ហ៊ាន​លះបង់​អ្វី​ៗ​សព្វបែបយ៉ាង​ឲ្យ​តែ​ជីវិត​របស់​ខ្លួនឯង​រស់ តែ​ចំពោះ​ឪពុក​ម្តាយ​បែរជា​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង ដើម្បី​កូន​ៗ​ទៅ​វិញ ព្រោះ​ពុក​ម៉ែ​យល់​ថា ជីវិត​របស់​កូន​ជា​ជីវិត​ដ៏​សំខាន់​សម្រាប់​ពុក​ម៉ែ…

ពិត​ណាស់​មនុស្ស​យើង​ម្នាក់​ៗ តែង​ស្រឡាញ់ និង​ហួងហែង​ជីវិត​ខ្លួនឯង​ណាស់ ព្រោះ​គ្មាន​អ្វី​ដែល​សំខាន់​ជាង​ជីវិត​របស់​ខ្លួនឯង​ឡើយ ។

អ្នកខ្លះ​ហ៊ាន​លះបង់​អ្វី​ៗ​សព្វបែបយ៉ាង​ឲ្យ​តែ​ជីវិត​របស់​ខ្លួនឯង​រស់ តែ​ចំពោះ​ឪពុក​ម្តាយ​បែរជា​ហ៊ាន​លះបង់​ជីវិត​ខ្លួនឯង ដើម្បី​កូន​ៗ​ទៅ​វិញ ព្រោះ​ពុក​ម៉ែ​យល់​ថា ជីវិត​របស់​កូន​ជា​ជីវិត​ដ៏​សំខាន់​សម្រាប់​ពុក​ម៉ែ សំខាន់​ជាង​ជីវិត​របស់​ម៉ែឪ​ទៅ​ទៀត​។ តើ​មាន​អ្នក​ណា​ទៅ​ដែល​ហ៊ាន​លះបង់​ជីវិត​ដើម្បី​កូន​ដូច​ជា​ម៉ែឪ0x017d7 មាន​អ្នក​ណា​ទៅ​ដែល​ល្អ​ដូច​ជា​ម៉ែឪ រក​មិន​បាន​សោះឡើយ មាន​តែ​ពុក​ម៉ែ​ទេ ដែល​នឹក​កូន គិតដល់​កូន​គ្រប់ពេលវេលា ហើយ​ពុក​ម៉ែ​ស្រក់​ទឹកភ្នែក​ដោយសារ​កូន​ក៏​ច្រើន​ណាស់​ដែរ​។

ដោយសារ​តែ​សេចក្តី​ពិត​នេះ​សូម​កូន​ទាំងឡាយ យល់​ដល់​តម្លៃ​ទឹកភ្នែក​របស់​ពុក​ម៉ែ​ដែល​ស្រក់​មក​ផង ព្រោះ​ទឹកភ្នែក​ស្រក់​មកនេះ គឺ​ដោយសារ​តែ​កូន​ៗ​គ្រប់​គ្នា​។ ជីវិត​ពុក​ម៉ែ​ដែល​តស៊ូ​ពុះពារ​រាល់​សេចក្ដី​លំបាក​ផ្សេង​ៗ រស់នៅ​ក្នុង​លោក​នេះ គឺ​ព្រោះតែ​ពុក​ម៉ែ​មានកូន កូន​គឺជា​អ្នក​ដែល​ធ្វើ​ឲ្យ​ពុក​ម៉ែ​មាន​កម្លាំងចិត្ត​តស៊ូ​រាល់​ឧបសគ្គ​គ្រប់យ៉ាង ។