ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខែប្រាំង​ដាំ​ដំណាំ វស្សា​មក​ដល់​នាំ​គ្នា​ធ្វើ​តុំ​លក់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ តុំ​ជា​ឧបករណ៍​ធ្វើ​ឡើង​ពី​ឫស្សី​សម្រាប់​ដាក់​យក​ត្រី​ចង្វា និង​ត្រី​ស្លឹក​ឫស្សី​នៅ​ក្នុង​រដូវ វស្សា​តាម​ដង​ទន្លេមេគង្គ​។ ហើយ​នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ពលរដ្ឋ​៣​ទៅ​៤​គ្រួសា រ​នាំ​គ្នា​ធ្វើ​ឧបករណ៍​ខាងលើ​នេះ…

ខេត្តកំពង់ចាម ៖ តុំ​ជា​ឧបករណ៍​ធ្វើ​ឡើង​ពី​ឫស្សី​សម្រាប់​ដាក់​យក​ត្រី​ចង្វា និង​ត្រី​ស្លឹក​ឫស្សី​នៅ​ក្នុង​រដូវ
វស្សា​តាម​ដង​ទន្លេមេគង្គ​។ ហើយ​នៅ​ភូមិ​រអាង​ក្រោម ឃុំ​រអាង ស្រុក​កំពង់សៀម ពលរដ្ឋ​៣​ទៅ​៤​គ្រួសា
រ​នាំ​គ្នា​ធ្វើ​ឧបករណ៍​ខាងលើ​នេះ សម្រាប់​លក់​ដើម្បី​ដោះស្រាយ​ជីវភាព ហើយ​ម៉ូយ​ដែល​មក​ទិញ
មាននៅ​ខេត្តក្រចេះ ព្រៃវែង និង​បាត់ដំបង​ជាដើម​។

អ្នក​ធ្វើ​តុំ​ម្នាក់​ឈ្មោះ វ៉ា ម៉ៃ អាយុ​៣២​ឆ្នាំ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ សីហា ២០១៨​ថា ដំបូង​គាត់​មិន​ចេះ​ធ្វើ​នោះ​ទេ តែ​ដោយសារ​ចេះ​តែ​មើល បងថ្លៃ​ប្រុស​គាត់​បាន​ធ្វើ និង​យកចិត្តទុកដាក់​រៀន​នោះ ក្នុង​រយៈពេល​១​ឆ្នាំ​ទើប​ចេះ​ធ្វើ​ដោយ​ខ្លួនឯង​ផ្ទាល់ ទម្រាំ​តែ​ធ្វើ​បាន​មួយ​មិន​ស្រួល​ប៉ុន្មាន​នោះ​ទេ ត្រូវ​ប្រើ​ពេល​ដល់​ទៅ​មួយ​ថ្ងៃ​ពេញ ហើយ​អាច​លក់​បាន ១​ក្នុង​តម្លៃ​៣៥.០០០​រៀល​។ អ្នក​ធ្វើ​តុំ​រូប​នេះ​ប្រាប់​បន្ត​ថា ដីចម្ការ​របស់​គាត់​រដូវវស្សា​នេះ ត្រូវ​បាន​ទឹកទន្លេ ឡើង​មក​លិច​មិន​អាច​ដាំ​ដំណាំ​កើត​ទើប​នាំ​គ្នា​ធ្វើ​តុំ​សម្រាប់​លក់​ឲ្យ​ម៉ូយ​មក​ពី​ខេត្ត​ឆ្ងាយ​ៗ ដើម្បី​បាន​កម្រៃ ដោះស្រាយ​ជីវភាព​គ្រួសារ​។

លុះ​ពេល​ដែល​ទឹកទន្លេ​បាន​ស្រក​ទៅ​វិញ​គាត់​រាយ​សន្ទូច​ដាក់​មង​ទៅ​តាម​ទន្លេ ព្រមទាំង​ធ្វើ​ចម្ការ​គ្រាន់​នឹង​បាន​ផល​លក់​លើ​ទីផ្សារ​របរ​នេះ​មិន​មាន​នោះ​ទេ​តែ​គាត់​ត្រូវ​តែ​ប្រឹង​តស៊ូ ទើបបាន​ប្រាក់​ចំណូល​គ្រួសារ​មិន​មាន​ជីវភាព​ធូរធារ​ដូច​គេ​ទេ គ្រាន់តែរ​ស់បាន​សមរម្យ​តែ​ប៉ុណ្ណោះ​។ លោក ឆៃ ប៊ុ​ន​រិ​ទ្ធ អាយុ​៤៩​ឆ្នាំ ប្រាប់​ថា ដើម​ឡើយ​គាត់​មិន​ចេះ​ធ្វើ​នោះ​ទេ មាន​ពេល​មួយ​ឃើញ​គេ​ដាក់​តុំ យក​ត្រី​ក្នុងភូមិ​រអាង​ក្រោម ក៏​ចេះ​តែ​ទៅ​មើល​ពី​របៀប​ធ្វើ ហេតុតែ​ចង់​ចេះ​នោះ​ទីបំផុត​ក៏​មាន​លទ្ធ​ភាព​ធ្វើ​បាន​ដូច​គេ​។

ដំបូង​ធ្វើ​មួយ​ៗ​តែ​ស្អាត​ក៏​មាន​គេ​មក​ទិញ​ជា​ហូរហែ ទើប​គាត់​បាន​ប្រឹង​ពង្រីករបរ​នេះ​មក​ដល់​សព្វថ្ងៃ​បាន​ជាង​១០​ឆ្នាំ​មក​ហើយ​។ ចំពោះ​ឫស្សី​ដែល​យក​មក​ធ្វើ​តុំ​ត្រូវ​ទៅ​ទិញ​ពី​គេ​ក្នុងភូមិ​ដែល​ដាំ​តាម​ជួរ​ដង​ទន្លេ ក្នុង​០១​ដើម​តម្លៃ​៤.០០០​រៀល​ទៅ​៥.០០០​រៀល​។ ដោយ​ទិញ​ម្តង​២០​ទៅ៣០​ដើម ដោយ​ឲ្យ​រ៉ឺ​ម៉ក​ដឹក​យក​មក​ដាក់​នៅ​មុខ​ផ្ទះ​។

លោក ប៊ុ​ន រិ​ទ្ធ បញ្ជាក់​ថា តុំ​នេះ​មាន​ម៉ូយ​មក​ទិញ ពី​ខាង​ខេត្ត​ឆ្ងាយ​ៗ​មាន​ក្រចេះ ព្រៃវែង និង​ខ្លះ​ទៀត​នៅ​ខេត្តបាត់ដំបង មក​កុម្ម​ង់​ទិញ​ក៏​មាន​ដែរ​។ ឧបករណ៍​នេសាទ​តុំ​នេះ​ប្រើ​នុយ​ល្ង ដាក់​នៅ​តាម​មាត់ទន្លេ​ដើម្បី​យក​ត្រី​ចង្វា និង​ត្រី​ស្លឹក​ឫស្សី ពេល​ខ្លះ​ត្រី​ត្រូវ​អាច​បាន​២​ទៅ​៣​គីឡូក្រាម​ក៏​មាន របរ​នេះ​មិន​មាន​ជីវភាព​ធូរធារ​នោះ​ទេ​។ តែ​គ្រាន់​អាច​ដោះស្រាយ​ជីវភាព​បាន​ក្នុង​រដូវវស្សា ពេល​ដែល​ធ្វើស្រែ​ចម្ការ​មិនកើត ពេល​ណា​រដូវ​ទឹកសម្រក​ទៅ​វិញ គាត់​នឹង​ចាប់ផ្តើម​ដាំ​នូវ​ដំណាំ​ផ្សេង​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ