ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីជូនដំណឹង

6 ឆ្នាំ មុន

​ចេញផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ នៅ​លើ​ទំព័រ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ «​កោះសន្តិភាព​»​គឺ​រឿង «​កម្ពុជា ការ​រំលឹក​ពី​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ១៩៧០» របស់​អ្នកនិពន្ធ នុ​ត ឈឿ​ម ។

​ចេញផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ នៅ​លើ​ទំព័រ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ «​កោះសន្តិភាព​»​គឺ​រឿង «​កម្ពុជា ការ​រំលឹក​ពី​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ១៩៧០» របស់​អ្នកនិពន្ធ នុ​ត ឈឿ​ម ។ 

​ជា​កម្រង​រឿង​ដែល​បាន​កត់ត្រា​ជា​ប្រវត្តិសាស្ត្រ​របស់​ឯកឧត្តម នុ​ត ឈឿ​ម ទីប្រឹក្សា​ផ្ទាល់​​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​ជា​អតីត ស្ថាបនិក ព្រមទាំង​ជា​​ចាងហ្វាង​នយោបាយ​សារព័ត៌មាន «​សុជីវធម៌​» សម័យ​សង្គមរាស្ត្រនិយម និង​ជា «​រៀមច្បង​»​កោះសន្តិភាព បាន​ប្រគល់​សិទ្ធិ​ឱ្យ «​កោះសន្តិភាព​» ចេញផ្សាយ​ប្រចាំ​ថ្ងៃ ។​

​ពិតជា​កម្រង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​កម្ពុជា ផ្តើម​ចេញពី​សម័យ​សង្គមរាស្ត្រនិយម ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ​ប្រមុខរដ្ឋ នរោត្តម សីហ​នុ ដែល​អ្នកនិពន្ធ​បាន​តាម​ដង្ហែ​​សម្តេចព្រះ​ប្រមុខរដ្ឋ​ចេញ​ក្រៅប្រទេស​មុន​រដ្ឋប្រហារ និង​ជាប់​នៅ​ក្រៅប្រទេស​រហូត​មក ។ ​បាន​អាន​កម្រង​និពន្ធ​ប្រៀប​ដូច​កំណត់​ត្រា​ពិសេស​គ្មាន​ពីរ របស់​អ្នកនិពន្ធ នុ​ត ឈឿ​ម​ ​ស្តី​ពី​ការ​រំលឹក​ពី​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ១៩៧០ ពិតជា​ពេញចិត្ត​ក្រៃ​លែង ។​

​លោក​-​អ្នក បាន​អាន​ប្រាកដជា​មាន​អារម្មណ៍​ប្លែក មានការ​យល់​ដឹង​កាន់តែ​ច្រើន ស្តី​ពី​​សភាពការណ៍​នយោបាយ ល្បិច​ទូទៅ​របស់​អ្នកដឹកនាំ​សង្គម ពី​សម័យ​មុន​មក​ដល់​​សម័យនេះ លើ​តុ​ចរចា​ស្វែងរក​សន្តិភាព​កម្ពុជា ត្រូវ​បាន​អ្នកនិពន្ធ​កត់ត្រា​បាន​ទាំងអស់ ។​ ​អ្វី​ៗ​ដែល​យើង​មិន​ដែល​បានដឹង ប្រាកដជា​បានដឹង ក្រោយ​ពី​បាន​អាន​ដែល​ជា​ស្នាដៃ​​និពន្ធ​ដោយ​រៀមច្បង នុ​ត ឈឿ​ម ។​

ធានាថាបានអានប្រកដជាជក់ចិត្តដិតអារម្មណ៍ ។ តើមេដឹកនាំដែលជាសត្រូវនឹងគ្នាពេលជួបគ្នានិយាយពីអ្វីខ្លះ? ជាពិសេសនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេចនរោត្តម សីហនុ ។

​សូម​រង់ចាំ​អាន​ដោយ​មេត្រី ដែល​នឹង​ចេញផ្សាយ​ក្នុង​ពេល​ឆាប់​ៗ​នេះ​នៅ​ទំព័រ​ទី​៣

                                                           ​ ពី​អ្នកនិពន្ធ នុ​ត ឈឿ​ម​