នំបញ្ចុកទឹកម្ហិច អាហារសម្រន់អ្នកកំពត ល្បីព្រោះឈ្មោះនិងមានរសជាតិប្លែក
ខេត្តកំពត ៖ បើយើងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៣ទៅខេត្តកំពត ប្រហែលជា៦គីឡូម៉ែត្រទៀតដល់រង្វង់មូលទីរួមខេត្ត យើងមើលនៅខាងឆ្វេងដៃនឹងឃើញ
ខេត្តកំពត ៖ បើយើងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៣ទៅខេត្តកំពត ប្រហែលជា៦គីឡូម៉ែត្រទៀតដល់រង្វង់មូលទីរួមខេត្ត យើងមើលនៅខាងឆ្វេងដៃនឹងឃើញ
ខេត្តកំពត ៖ លោកអ្នកធ្លាប់ទៅលេងកម្សាន្តនៅខេត្តកំពត តើធ្លាប់បានសាកភ្លក្សរសជាតិនំបញ្ចុកទឹកម្ហិចហើយ ឫនៅ? ការទទួលទាននំបញ្ចុកទឹកសម្លម្ហិច១ចានដំបូង ប្រហែលជាធ្វើឲ្យលោកអ្នកមានអារម្មណ៍ប្លែកបន្ដិចចំពោះរសជាតិរបស់អ្នកស្រុកកំពតមួយមុខនេះ ។ ប៉ុន្ដែនៅពេលដែលបរិភោគចូលដល់ចានទី២ ឬ៣ អតិថិជនភាគច្រើនតែងតែលាន់មាត់ថា វាឆ្ងាញ់ខុសពីនំបញ្ចុកធម្មតា ឆ្ងាញ់រហូតមិនអាចបំភ្លេចបានទេ នៃរសជាតិនំបញ្ចុកទឹកម្ហិច ។
បើយើងធ្វើដំណើរពីភ្នំពេញតាមផ្លូវជាតិលេខ៣ទៅខេត្តកំពត ប្រហែលជា៦គីឡូម៉ែត្រទៀតដល់រង្វង់មូលទីរួមខេត្ត យើងមើលនៅខាងឆ្វេងដៃនឹងឃើញ ស្លាកយីហោសរសេរអក្សរពណ៌ខៀវដាក់ថា នំបញ្ចុកទឹកម្ហិច ស្ថិតនៅក្នុងភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។
នំបញ្ចុកទឹកម្ហិច ពាក្យ«ម្ហិច» លោក-អ្នកមើលភ្លាមប្រាកដជាយល់ថា សរសេរខុសអក្ខរាវិរុទ្ធហើយមើលទៅ ប្រហែលជាគេចង់សរសេរពាក្យថា «ម្រេច» ទេដឹង?
បើតាមអ្នកស្រុកទឹកឈូម្នាក់បានពន្យល់ថា ពាក្យ “ម្ហិច” នេះគឺជាប្រភេទអសាធារណនាម ជាឈ្មោះរបស់មុខម្ហូបមួយប្រភេទរបស់អ្នកស្រុកកំពត ដែលគេហៅតៗគ្នាក្នុងតំបន់នោះ ឫអាចនិយាយបានថា ជាពាក្យគ្រាមភាសារបស់អ្នកស្រុកនីមួយៗ ។
អ្នកស្រុកដដែលបញ្ជាក់ថា ទឹកម្ហិច ជារសជាតិស៊ុបដ៏ឈ្ងុយឆ្ងាញ់របស់កម្ពុជា រស់ជាតិរបៀបខ្មែរ ស្រដៀងសម្លរប្រហើរ ។ ទឹកម្ហិច ជាទឹកដែលគេយកត្រីស្រស់ៗមកស្ងោរ រួចបេះសាច់ដុំៗដូចបបរត្រីចឹង ទឹកវាគេដាក់ស្លឹកខ្ទឹម ទុកដាក់ជាមួយនំបញ្ចុក ដែលធ្វើរួចភ្លាមៗ ញាំទៅសាច់ត្រីផ្អែម ។ សរសៃនំថ្មីៗ ធ្វើភ្លាមញ៉ាំភ្លាម ។
អ្នកស្រុកបន្តថា នំបញ្ចុកមួយចានដែលផ្សំគ្រឿងពីបន្លែបន្លុក និងគ្រឿងផ្សំសំខាន់ៗមួយចំនួន រួមមាន ៖ ស្លឹកគ្រៃ ខ្ជាយ ស្ករស និងអំបិល ព្រមទាំងត្រីសមុទ្រសម្យ៉ាងមានឈ្មោះថា កន្ទោង យកមកផ្សំធ្វើជាទឹកម្ហិច ។
ក្រៅពីញ៉ាំនំបញ្ចុកទឹកម្ហិចដែលជាអាហារសម្រន់ ប្រចាំតំបន់មាត់សមុទ្រក្នុងស្រុកទឹកឈូនេះ លោកអ្នកក៏អាចមើលពីដំណើរការផលិតសរសៃនំបញ្ចុក ផ្ទាល់ នៅនឹងកន្លែងលក់បានដោយសេរី។ ជាពិសេសនំបញ្ចុកទឹកម្ហិច នេះ ធ្វើភ្លាមញ៉ាំភ្លាម មួយចានតម្លៃត្រឹមតែ១,៥០០រៀល ប៉ុណ្ណោះ!
ប្រសិនបើលោកអ្នកមកលេងខេត្តកំពត កុំភ្លេចសួររកកន្លែងលក់ នំបញ្ចុកទឹកម្ហិច ដើម្បីភ្លក្សរសជាតិដ៏ល្បីល្បាញប្រចាំភូមិមួយមុខនេះ ថាតើឆ្ងាញ់យ៉ាងណាទៅ?
(រូបភាពនិងវីដេអូពី : ក្រុមទេសចរខ្មែរ)
ចែករំលែកព័តមាននេះ