ជីវិត​ពិត​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដែល​ស្លាប់​ដោយ​ការ​រត់គេច​ពី​សមត្ថកិច្ច


រាជធានី​ភ្នំពេញ ៖ ស្ត្រី​រកស៊ី​ផ្លូវភេទ​ម្នាក់​ត្រូវ​គេ​ដឹង​ថា បាន​រត់គេច​ពី​ការ​ដេញចាប់​របស់​កម្លាំង​សន្តិសុខ​ខណ្ឌដូនពេញ បាន​ចុះ​ទៅ​ក្នុង​កាណូត​ទេសចរណ៍​នៅ​មាត់ទន្លេ ធ្វើ​ឱ្យ​រអិល​ជើង​ធ្លាក់​ចូល​ទឹក​បាត់​ខ្លួន កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​ថ្ងៃ​ទី​០១ មក​រា ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ លុះ​នៅ​វេលា​ម៉ោង​០៦​ល្ងាច​ថ្ងៃ​ទី​០៤ មក​រា សាកសព​ស្ត្រី​នោះ​ក៍​ត្រូវ​បាន​គេ​ប្រទះ​ឃើញ នៅ​ក្រោម​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ។

សាកសព​ស្ត្រី​រង​គ្រោះ​ខាងលើ ឈ្មោះ​ប៉ែន សុ​គ​ន្ឋា ហៅ​ស្រី​ម៉ៅ អាយុ​៣៣​ឆ្នាំ ក្រៅពី​របរ​រកស៊ី​ផ្លូវភេទ​នៅ​ពេល​យប់ នាង​ក៍​ជា​អ្នក​រត់​តុ​នៅ​ហាង​បារាំង​ក្នុងផ្ទះ​ជួល​ម្តុំ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មានស្រុក​កំណើត​នៅ​ភូមិ​ពា​ញែក​២ ស្រុក​សំពៅ​មាស ខេត្តពោធិ៍សាត់ ធ្លាប់​មាន​ប្តី​ចំនួន​ពីរ​លើក និង​មានកូន​ប្រុស​ចំនួន​២​នាក់​។

បើ​តាម RFA ប៉ែន សុ​គ​ន្ធា មាន​បងស្រី ២​នាក់ បាន​ចាក​ចេញពី​ទីលំនៅ​នៅ​ក្នុង​ខេត្តពោធិ៍សាត់ មក​បម្រើ​ការងារ​ជា​កម្មករ​នៅ​រោងចក្រ​កាត់ដេរ​។ ក្រោយមក​ដោយសារ​បំណុល​គ្រួសារ​ដែល​ត្រូវការ​ចំណូល​បន្ថែម សុ​គ​ន្ធា បាន​ទៅ​ធ្វើការ​នៅ​ហាង​លក់​ស្រា​បារាំង​។ នាង​ធ្លាប់​មាន​ប្ដី​ជា​ជនបរទេស​មានកូន​ម្នាក់​ក្រោយមក​ក៏​បែកបាក់​គ្នា ហើយ​កូន​ក៏​អោយទៅ​ប្ដី ។ ក្រោយមក​ទៀត​នាង​មាន​ប្ដី​ម្នាក់​ទៀត ប៉ុន្តែ​ប្ដី​បាន​ស្លាប់​កាលពី​បី​ឆ្នាំ​មុន ដោយ​បន្សល់​ទុក​កូនប្រុស​ពិការ​អោយ​នាង​ចិញ្ចឹម​។

ដោយ​ពុំ​មានមុខ​របរ​អ្វី សុ​គ​ន្ធា បាន​ក្លាយជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ដើម្បី​ចិញ្ចឹម​កូន និង​ដោះបំណុល​នៅ​ក្រោយ​ប្ដី​ស្លាប់​ដោយ​ជំងឺរបេង​។ កូនប្រុស​របស់ សុ​គ​ន្ធា មាន​អាយុ ៦​ឆ្នាំ ប៉ុន្តែ​ពុំ​ដឹង​សេចក្ដី​អ្វី​ទាំងអស់ ចំណែក​ការ​ហូប​ចុក​ត្រូវ​មាន​អ្នក​បញ្ចុក និង​មើលថែ​ទាំងស្រុង​មិន​ខុស​ពី​កូនង៉ែត​ឡើយ ចំណែក​ជើង​ទាំង​២ ទន់​មិន​អាច​ដើរ​បាន​ឡើយ​។ ទាំង ២​នាក់​ម្ដាយ និង​កូន​នេះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​នៅ​ក្នុងភូមិ​ចម្ការ​ចេក ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។

នាង សុ​គ​ន្ធា បាន​ចំណាយ​លុយ​មិន​ក្រោម​៧០​ដុល្លារ​រៀង​រាល់​ខែ ដើម្បី​ចាក់​ថ្នាំ​ដែល​គេ​អះអាង​ថា អាច​អោយជើង​កូនប្រុស​របស់​នាង​រឹង​មាំ ឬ​អាច​ដើរ​បាន​នៅ​ថ្ងៃ​មុខ ប៉ុន្តែ​ពេល​នេះ​នាង​បាន​បាត់បង់​ជីវិត​ទៅ​ហើយ ខណៈ​កូន​ពិកា​រក៍​មិន​ទាន់​អាច​ដើរ​បាន​បន្សល់​ទុក្ខសោក​ដល់​បងស្រី​នាង​ពីរ​នាក់​ទៀត​ដែល​ក្រីក្រ​រស់នៅ​ខេត្តពោធិសាត់ សូម​វិញ្ញាណ​ក្ខ​ន្ឋ​នាង​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បទយកការណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ