ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈ​អា​ឡេវ ៖ «​កុំ​ឆ្លើយ​ថា​មិនដឹង​?»

6 ឆ្នាំ មុន

នៅ​ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ អ្នក​ណា​ក៏​ស្គាល់ឈ្មោះ យាយ​ម៉ា​យ ដែរ…​គាត់​ជា​ឈ្មួញ​ឈើ​គ្រញូង…​ចេញ​មុខ​ស៊ីដាច់​ក្នុង​ខេត្តឧត្តរមានជ័យ​មិនមែន​តិច​ឆ្នាំ​ទេ

នៅ​ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ អ្នក​ណា​ក៏​ស្គាល់ឈ្មោះ យាយ​ម៉ា​យ ដែរ…​គាត់​ជា​ឈ្មួញ​ឈើ​គ្រញូង…​ចេញ​មុខ​ស៊ីដាច់​ក្នុង​ខេត្តឧត្តរមានជ័យ​មិនមែន​តិច​ឆ្នាំ​ទេ​… រាប់​ទៅ​ចង់​១០​ឆ្នាំ​មក​ហើយ​…មេ​ៗអាណាចក្រ​រាប់រក​…រាប់អាន​…មុខមាត់​យាយ​ម៉ា​យ​ធំ​ណាស់​…លើស​ជញ្ជាំង​វិហារ…​។ សមត្ថកិច្ច​ស្រុក​អន្លង់​វែង…​ក៏​ដូច​ជា​ក្រុម​អ្នក​សារព័ត៌មាន…​បានដឹង​ច្បាស់​ណាស់…​ពលករ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ពី​ដី​ថៃ…​ជា​ក្រុម​ដែល​យាយ​ម៉ា​យ​បញ្ជា​…គឺ​អ្ហែង​យក​គ្រញូង​មក ​អញ​ចាំ​ទិញ​…យក​លុយ​ពី​អញ​មុន​ក៏​បាន​ដែរ…​។ ពេល​ទិញ​បាន​យក​មក​ទុក​ម្តុំ…​ក្បែរ​ៗ​បន្ទាយ​ទាហាន​…មាន​ម៉ាស៊ីន​ឈូស​ចាំង​…កាត់​ជា​កង់​ៗ…ស្អាត​ត្រូវ​ខ្នាត…​ប្រមូល​ឡាន​ដឹក​ចេញ​ម្តង​ យក​ទៅ​ស្រុក​យួន​ ​តាម​ច្រករបៀង​នានា ​ខេត្តស្វាយរៀង​ក៏​មាន…​ខេត្ត​ត្បូងឃ្មុំ​ក៏​មាន…​គ្មាន​អ្នក​ណា​ចាប់​ទេ…​ទាល់តែ​ក្រឡាប់​ឡាន​ធ្លាយ​ចេញ ​ទើប​បែក​ការណ៍…​។

ទាហាន​ថៃ​ចាញ់​ខ្មែរ កាប់​គ្រញូង​ស្លាប់ ​និង​របួស​…មួយ​ឆ្នាំ​ៗ​រាប់​មិន​អស់​ទេ…​ព្រោះតែ​ដុល្លារ​យាយ​ម៉ា​យ​ទាំង​បាច់​ៗ…​អ្នក​ណា​ចង់បាន​ដុល្លារ​យាយ​ម៉ា​យ…​ទៅ​កាប់​គ្រញូង​យក​ម៉ោ…​ដូច​ទៅ​រក​ស្លាប់…​។ អ្នក​កាន់​អំណាច​ធំ​ៗ​ក្នុង​អាណាចក្រ​ រាប់​ពី​ថ្នាក់​ខេត្ត​ ថ្នាក់​ស្រុក​ ថ្នាក់​ឃុំ​ ថ្នាក់​វរៈ​ការពារ​…ជា​ក្រុម​របស់​យាយ​ម៉ា​យ ​អស់​ទៅ​ហើយ​…ល្មម​ៗ​យាយ​ម៉ា​យ​ចង្អុល​ដាច់​ផ្ញា​រ ​កុំ​ជោរ…​។

មតិ​អ្នក​សង្កេតការណ៍​មួយ​ក្រុម​និយាយ​ថា ​បើ​គ្មាន​យាយ​ម៉ា​យ​…ចាំ​ទិញ​គ្រញូង…​ដាក់​លុយ​មុន​ប្រចាំការ​ទិញ​ទេ​…គ្មាន​ការ​ជំរុញ​ពី​យាយ​ម៉ា​យ​ទេ​…គ្មាន​ខ្មែរ​ម្ចាស់​ស្រុក​ណាមួយ​ថ្លើម​ពាស​ដែក​ហ៊ាន​លើកគ្នា​លួច​ទៅ​កាប់​ឈើ​ពី​ប្រទេស​ថៃ​ទេ​…​ផ្អើល​តាំងពី​ខេត្ត​ឆ្ងាយ​ៗ…យក​ជីវិត​ទៅ​ប្តូរ​ដុល្លារ ​លួច​ចូល​កាប់​គ្រញូង​ពី​ប្រទេស​គេ​…ដែល​មាន​យាយ​ម៉ា​យ​នៅ​ពីក្រោយ…​។ ២​ទៅ​៣​ថ្ងៃនេះ ទាហាន​សៀម​បាញ់​របួស​​ស្លាប់​ ​និង​ចាប់ខ្លួន​ច្រើន​នាក់​ទៀត​…ដែល​គេ​និយាយ​ថា​…ម៉ូយ​យាយ​ម៉ា​យ​…​។ ​ប៉ុន្តែ​យាយ​ម៉ា​យ​នៅ​មានមុខ​ដដែល​…​។ មុខមាត់​ខ្មែរ​នៅ​ខេត្តឧត្តរមានជ័យ​…ងើបមុខ​លែង​រួច​ហើយ…​ទាហាន​សៀម​ប្រចាំការ​ក្នុង​ព្រៃឈើ​របស់​គេ​…ចាំ​បាញ់​ចោល​ ដូច​បាញ់​ចាប…​។

តើ​ចាំ​សតវត្ស​ណា​ទៅ​ហ្ន៎​ ? ទើប​លុប​បំបាត់​បាន …​។ ​អ្នកកាសែត​យើង​ ​មិន​ចង់​ចុះ​ផ្សាយ​ទេ​ អា​រឿង​ខ្មែរ​ធ្វើ​ចោរ​ទៅ​លួច​កាប់​ឈើ​ពី​ដី​គេ​បែប​នេះ…​ព្រោះ​ខ្មាស់​គេ​ណាស់ ​។ រឿង​ដដែល​ៗ…ដោយ​សារ​​តែ​ឈ្មួញ​យួន​ចំ​តួ …​ឈ្មោះ​យាយ​ម៉ា​យ ​​មក​ឈរ​បញ្ជា​ក្បាល​ខ្មែរ​តូច​ធំ …​ប្រយោជន៍​ខ្លួនឯង …​បក្សពួក​ខ្លួនឯង​… ឱ្យ​ខ្មែរ​អ្នកក្រ​វិនាស​បែប​នេះ ? ​បើ​មិន​និយាយ​… ដូច​មិន​ជួយ​ឈាម​ខ្មែរ​ឯង​សោះ​…​។

សុំ​កុំ​ឆ្លើយ​ថា​ ​មិនដឹង ? ! អា​ឡេវ