ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ! ដឹកនាំបិសាចក្រហមតែ​២​ឆ្នាំ Jose Mourinho ចាយ​លុយ​អស់​ច្រើន​ដល់​ម្លឹ​ង

6 ឆ្នាំ មុន

ចាប់តាំងពី​ទៅ​ដឹកនាំ​ក្លិបបិសាចក្រហម Man Utd មក លោក Jose Mourinho បាន​ចាយ​លុយ​អស់ ៣០២ លាន​អឺ​រ៉ូ​ឬ​ជាង​៣​លាន…

ចាប់តាំងពី​ទៅ​ដឹកនាំ​ក្លិបបិសាចក្រហម Man Utd មក លោក Jose Mourinho បាន​ចាយ​លុយ​អស់ ៣០២ លាន​អឺ​រ៉ូ​ឬ​ជាង​៣​លាន ៤​សែន​ដុល្លារ​លើ​ការ​ទិញ​កីឡាករ​មក​ពង្រឹង​ក្លិប​បិសាច​ក្រហម​មួយ​នេះ ។

គ្រូបង្វឹក​វ័យ ៥៥ ឆ្នាំ​បាន​ត្អូញត្អែរ​ថា ក្លិប​មាន​ថវិកា​កំណត់​រឿង​ជះ​លុយ​ទិញ​កីឡាករ​ល្បី​ៗ​ដូច្នេះ​រាល់​ការ​ទិញ​ដូរ​ត្រូវ​តែ​ពិចារណា​ឱ្យ​ល្អិតល្អន់​បំផុត ។ អតីត​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​តោ​ខៀវ Chelsea លោក Mourinho សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​បាន​លើក​ឡើង​ថា​ ៖ «​កាលពី​ប៉ុន្មាន​ខែ​មុន ខ្ញុំ​បាន​ដាក់​ឈ្មោះ​កីឡាករ​៥​រូប​ទៅ​ឱ្យ​ប្រធាន​ក្លិប​ពិចារណា តែ​ជាក់ស្តែង​ខ្ញុំ​មាន​សិទ្ធិ​ទិញ​កីឡាករ​តែ​ម្នាក់​គត់​ក្នុង​ចំណោម​ពួក​គេ​» ។

ចាប់តាំងពី​ទៅ​ដឹកនាំ​ក្លិប Man Utd នៅ​ឆ្នាំ ២០១៦ មក លោក Mourinho បាន​ចំណាយ​លុយ​សរុប​៣០២​លាន​អឺ​រ៉ូ​ទិញ​កីឡាករ​១០​រូប​ដូច​ជា FRED(៥២​លាន​ផោន​) DIOGO DALOT(១៩​លាន​ផោន​) LEE GRANT (១,៥​លាន​ផោន​) ROMELU LUKAKU (៩០​លាន​ផោន​) NEMANJA MATIC(៤០​លាន​ផោន​) VICTOR LINDELOF(៣១​លាន​ផោន​) PAUL POGBA(៨៩​លាន​ផោន​) HENRIKH MKHITARYAN(៣០​លាន​ផោន​) ERIC BAILLY(៣០​លាន​ផោន​) ។

និយាយ​រួម ក្លិប​ចាយ​លុយ​ជិត​៥០០​លាន​ដុល្លារ​(៣៨២,៥​លាន​ផោន​) ក្រោម​ការ​ដឹកនាំ​របស់ Mourinho​រឿង​ទិញ​កីឡាករ​ចូលចាប់​តាំងពី​លោក​ចូល​កាន់​តំណែង​នៅ​ឆ្នាំ ២០១៦ ។ ទន្ទឹម​គ្នា​នេះ​ដែរ ក្លិប​ក៏​បាន​លក់​កីឡាករ​ចេញ​វិញ​៧ រូប​ដូច​ជា​DALEY BLIND(១៨,៥​លាន​ផោន​) SAM JOHNSTONE (៥​លាន​ផោន​) ADNAN JANUZAJ (១០​លាន​ផោន​) MORGAN SCHNEIDERLIN(២៤​លាន​ផោន​) MEMPHIS DEPAY(១៥​លាន​ផោន​) PADDY McNAIR (៧​លាន​ផោន​) WILL KEANE(១​លាន​ផោន​)​ដែល​សរុប​៨០,៥ លាន​ផោន ។

ដូច្នេះ​បើ​ទូទាត់​ការ​លក់​ចេញ​និង​ទិញ​ចូល​ក្លិប​ចាយ​លុយ​អស់​ជាង​៣​លាន​៤​សែន​ដុល្លារ​តាំងពី Mourinho មក​កាន់​តំណែង ។ ការ​ចំណាយ​នេះ​ដែរ​ធ្វើ​ឱ្យ Man Utd ជាប់​ក្នុង​បញ្ជី​ក្លិប​ចំណាយ​ខ្ពស់​ជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ចំណោម​ក្លិប​ធំ​ៗ​ទាំង​៦​នៅ​ប្រឺ​មី​ញេ​លី​គ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ