ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Harry Kane ម្ចាស់​ពានរង្វាន់ Ballon d’Or ឆ្នាំ​២០២៦ និង​ជា​កីឡាករ​អង់គ្លេស​ដំបូង​គេ​ក្នុង​រយៈពេល​២៥​ឆ្នាំ

1 ថ្ងៃ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ ខ្សែប្រយុទ្ធ Harry Kane បាន​ឈ្នះ​ពានរង្វាន់ Ballon d’Or ឆ្នាំ​២០២៦ និង​ជា​កីឡាករ​អង់គ្លេស​ដំបូង​គេ​នៅ​ក្នុង​រយៈពេល ២៥ ឆ្នាំ ដែល​ឈ្នះ​ពានរង្វាន់​ឯកត្តជន​កីឡាករ​បាល់ទាត់​ឆ្នើម​បំផុត​ប្រចាំឆ្នាំ បន្ទាប់​ពី​អតីត​ខ្សែប្រយុទ្ធ Michael Owen សម្រេច​បាន​កាលពី​ឆ្នាំ ២០០១ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៦ ខែតុលា នៅ​សាល​មហោស្រព London Palladium ទីក្រុង​ឡុ​ង​ដ៍ នៃ​ព្រី​ត​ថេ​ន​។

ដើម្បី​ក្លាយជា​ម្ចាស់​ពានរង្វាន់​ឆ្នាំ​នេះ Harry Kane ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប Bayern Munich និង​ក្រុម​ជម្រើសជាតិ​អង់គ្លេស វ័យ​៣៣​ឆាំ្ន បាន​ប្រជែង​ឈ្នះ Kylian Mbappé (​ចំណាត់ថ្នាក់​ទី ២) ខ្សែប្រយុទ្ធ​ក្លិប Real Madrid និង​ជម្រើសជាតិ​បារាំង និង Lamine Yamal (​ចំណាត់ថ្នាក់​ទី ៣) ខ្សែប្រយុទ្ធ​ស្លាប​ស្តាំ​ក្លិប Barcelona និង​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។

Harry Kane រកបាន ៦១ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​ជាមួយ Bayern ចំនួន ៥១ ប្រកួត​កាលពី​រដូវ​កាល​មុន ដែល​ជា​ចំនួន​គ្រាប់​បាល់​ច្រើន​បំផុត​ដែល​កីឡាករ​របស់​ក្លិប​នេះ រកបាន​ក្នុង​១​រដូវ​កាល​។ ប្រសិនបើ​រាប់​បញ្ចូល​ទាំង​ការ​ប្រកួត​ឱ្យ​ក្រុម​តោ​កំណាច​អង់គ្លេស​ទៀត រូបគេ​រកបាន​សរុប ៧៣ គ្រាប់​ពី​បង្ហាញខ្លួន​សរុប ៦៥ ប្រកួត និង​ង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​សម្រេច​ទី​ចំនួន ៨ ដង​ផង​ដែរ​។

តាម​រយៈ​សមិទ្ធផល​ជា​លើក​ដំបូង​នៅ​ក្នុង​អាជីព​នេះ Kane បាន​ក្លាយ​កីឡាករ​អង់គ្លេស​ទី ៥ ដែល​ឈ្នះ​ពានរង្វាន់ Ballon d’Or បន្ទាប់​ពី Sir Stanley Matthews (១៩៥៦), Sir Bobby Charlton (១៩៦៦) Kevin Keegan (១៩៧៨ និង ១៩៧៩) និង Michael Owen (២០០១)​។

ម្ចាស់​ពានរង្វាន់​ផ្សេង​ទៀត នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន Ballon d’Or ឆ្នាំ​២០២៦ ៖
-Alexia Putellas (Barcelona/​អេ​ស្ប៉ា​ញ​) ៖ កីឡាការិនី​ឆ្នើម​បំផុត Ballon d’Or ឆ្នាំ​២០២៦
-Lamine Yamal (Barcelona/​អេ​ស្ប៉ា​ញ​) ៖ កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត
-Vicky López (Barcelona/​អេ​ស្ប៉ា​ញ​) ៖ កីឡាការិនី​វ័យក្មេង​ឆ្នើម​បំផុត
-Unai Simón (Athletic Bilbao/​អេ​ស្ប៉ា​ញ​) ៖ អ្នកចាំទី​ឆ្នើម​បំផុត (​បុរស​)

-Cata Coll (Barcelona/​អេ​ស្ប៉ា​ញ​) ៖ អ្នកចាំទី​ឆ្នើម​បំផុត (​នារី​)
-Harry Kane (Bayern/​អង់គ្លេស​) ៖ ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត (​បុរស​)
-Charlyn Corral (CF Pachuca/​ម៉ិ​ក​ស៊ិ​ក​) ៖ ខ្សែប្រយុទ្ធ​ឆ្នើម​បំផុត (​នារី​)
-​លោក Luis de la Fuente (​អេ​ស្ប៉ា​ញ​) ៖ គ្រូបង្វឹក​ឆ្នើម​បំផុត

-​លោក Pere Romeu (Barcelona) ៖ គ្រូបង្វឹក​ឆ្នើម​បំផុត (​ក្រុម​នារី​)
-PSG (​បារាំង​) ៖ ក្លិប​បាល់ទាត់​បុរស​ល្អ​ប្រចាំឆ្នាំ
-Barcelona (​អេ​ស្ប៉ា​ញ​) ៖ ក្លិប​បាល់ទាត់​បុរស​ល្អ​ប្រចាំឆ្នាំ
-Bukayo Saka (Arsenal/​អេ​ស្ប៉ា​ញ​) ៖ កីឡាករ​ចូលរួម​ការងារ​មនុស្សធម៌ និង​កិច្ចការ​សង្គម​ឆ្នើម​បំផុត​៕