ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ការងារ​បុគ្គល​គួរ​យក​សតិ និង​ព្យាយាម​ជា​មេឃុំ​គ្រង

5 ឆ្នាំ មុន

ការ​រស់នៅ​ដោយ​មាន​សតិ មាន​សម្បជញ្ញៈ និង​មាន​សេចក្តី​ព្យាយាម ជា​និច្ច​ក្នុង​ការ​ឃុំគ្រង​ដល់​ដំណើរ​ជីវិត គឺជា​ប្រតិបត្តិការ​នាំ​ទៅ​រក​សេចក្តីចម្រើន​លូតលាស់​របស់​អង្គភាព​មិន​បណ្តាក់​ពេល ។ បុគ្គល​មាន​មនសិការ​ក្នុង​នាទី​ដែល​ខ្លួន​ទទួល​ត​រ៉ាប់រង​ត្រូវ​មាន​ស្មារតី​ព្យាយាម ចាប់​យក​ពេលវេលា​មក​ធ្វើការ​ដោយ​យកចិត្តទុកដាក់ មាន​សតិ​ប្រុងប្រៀប​ជា​និច្ច និង​ចម្រើន​ជា​រឿយ​ៗ​ដើម្បី​ជោគជ័យ​ក្នុង​ការងារ…

ការ​រស់នៅ​ដោយ​មាន​សតិ មាន​សម្បជញ្ញៈ និង​មាន​សេចក្តី​ព្យាយាម ជា​និច្ច​ក្នុង​ការ​ឃុំគ្រង​ដល់​ដំណើរ​ជីវិត គឺជា​ប្រតិបត្តិការ​នាំ​ទៅ​រក​សេចក្តីចម្រើន​លូតលាស់​របស់​អង្គភាព​មិន​បណ្តាក់​ពេល ។

បុគ្គល​មាន​មនសិការ​ក្នុង​នាទី​ដែល​ខ្លួន​ទទួល​ត​រ៉ាប់រង​ត្រូវ​មាន​ស្មារតី​ព្យាយាម ចាប់​យក​ពេលវេលា​មក​ធ្វើការ​ដោយ​យកចិត្តទុកដាក់ មាន​សតិ​ប្រុងប្រៀប​ជា​និច្ច និង​ចម្រើន​ជា​រឿយ​ៗ​ដើម្បី​ជោគជ័យ​ក្នុង​ការងារ ពោល​គឺ​មិន​មាន​សេចក្តី​ប្រមាទ​ក្នុង​កិច្ចការ​សោះឡើយ ។

ព្រោះ​សេចក្តី​មិន​ប្រមាទ​នេះឯង​ជា​ផ្លូវ​មិន​ស្លាប់ ដូច​ពុទ្ធភាសិត​ជា​សម្រាយ​មួយ​កន្លែង​ថា ធម៌​ឯក​ដែល​នឹង​នាំ​ឱ្យ​ទទួល​ប្រយោជន៍​ទាំង​ពីរ​យ៉ាង ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត គឺ​សេចក្តី​មិន​ប្រមាទ​នេះឯង ។