ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​វត្ត​ពោធិ​វាល មានកម្ម​វិធី​បុណ្យ និង​រាប់បាត្រ​១.០០០​អង្គ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​វត្ត​ពោធិ​វាល​ក្រុង​បាត់ដំបង បុណ្យ​ឆាក​មហា​បង្សុកូល កាន់​អង្គ និង​រាប់បាត្រ​១.០០០​អង្គ ដែល​មានការ​ចូលរួម​ពី​ព្រះសង្ឃ…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០១៨​នេះ នៅ​វត្ត​ពោធិ​វាល​ក្រុង​បាត់ដំបង បុណ្យ​ឆាក​មហា​បង្សុកូល កាន់​អង្គ និង​រាប់បាត្រ​១.០០០​អង្គ ដែល​មានការ​ចូលរួម​ពី​ព្រះសង្ឃ ពុទ្ធបរិស័ទ​មក​ពី​គ្រប់​ស្រុក​ក្នុង​ខេត្ត និង​ខេត្ត​ជិតខាង​ដូច​ជា​ពោធិសាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ យ៉ាងច្រើន​កុះករ ប្រមាណ​ជិត​១​ម៉ឺន​នាក់​ដោយ​ទឹកចិត្ត​ជ្រះថ្លា​។

ក្នុង​នោះ​រួម​មាន​ទ័យ​ទាន​ជា​បច្ច័យ អង្ករ គ្រឿង​ឧបភោគបរិភោគ និង សម្ភារ​ប្រើប្រាស់​ជាដើម រួម​ទាំង​បច្ច័យ​ជួយ​កសាង​សាលាឆាន់ និង​សាលា​គណ​វត្ត​ផង​ដែរ​។ លោក សេង វិសាល អាជីវករ​នៅ​ផ្សារណាត់​ក្រុង​បាត់ដំបង​បាន​បញ្ជាក់​ថា គ្រួសារ​លោក និង​អ្នក​ជិតខាង​បាន​ទទួល​ដំណឹង ត​ៗ​គ្នា​ក្នុង​កម្មវិធី​ថ្ងៃនេះ ហើយ​បាន​រៀបចំ​ជួយ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យ​នេះ ដោយ​បាន​ចូលរួម​ចាប់ឆ្នោត តាម​អង្គ​នីមួយ​ៗ ដែល​មាន​១​ពាន់​កន្លែង​សម្រាប់​លោក​១​អង្គ​តំណាង​ផង​ដែរ ហើយ​លោក​អង្គ​សង្ឃ គឺ​បាន​មក​ពី​តំណាង​វត្ត​ផ្សេង​ៗ​មក​ចូលរួម​នៅ​កន្លែង​នេះ​ដោយ​មាន​មេគណ អនុគណ​ក្នុង​ខេត្តបាត់ដំបង​បាន​រៀបចំ ។

ក្នុង​កន្លែង​លោក​១​ពាន់​អង្គ តំណាង​មាន​១​ពាន់​កន្លែង​នេះ ដោយសារ​ពុទ្ធបរិស័ទ​បានដឹង​តាម​គ្នា ហើយ​ចំនួន​កន្លែង ត្រូវ​ពេញ ម្ល៉ោះហើយ​អ្នក​ដែល​បាន​មក​ក្រោយ​គេ​គ្មាន​កន្លែង​អាច​សុំ​ចូលរួម​ជាមួយ អ្នក​បាន​មក​មុន​នោះ​ទេ​។ ដោយ​កន្លែង​នីមួយ​ៗ​មនុស្ស​មិន​តិច​ពី​ជិត​១០​នាក់​យ៉ាងតិច​បាន​មក​ចូល​បុណ្យ ហើយ​សម្ភារ​គ្រឿង​បរិក្ខា គ្មាន​កំណត់​ទាំងអស់ ដែល​ទទួល​បាន​ត្រូវ​ព្រះសង្ឃ​តំណាង​កន្លែង ឬ​វត្ត​នីមួយ​ៗ ទទួលយក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​។ ដោយឡែក​បច្ច័យ​កសាង​សាលាឆាន់ និង​សាលា​គណ​ផ្សេង​ៗ ត្រូវ​ចូល​តាម​គណៈកម្មការ​ដែល​ត្រូវ​រង់ចាំ​ទទួល​កន្លែង​ផ្សេង​ទៀត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ