ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ជ្រោយចង្វា​នឹង​បញ្ចប់​ការ​ជួសជុល​កែ​លម្អ​មុន​កាលកំណត់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វា បាន​និង​កំពុង​ជួសជុល និង​សាងសង់​ឡើង​វិញ​លឿន​ជាង​​ផែនការ ដែល​នឹង​បញ្ចប់​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ស្ពាន​មិត្ត​ភាព​កម្ពុជា​-​ជប៉ុន ជ្រោយចង្វា បាន​និង​កំពុង​ជួសជុល និង​សាងសង់​ឡើង​វិញ​លឿន​ជាង​​ផែនការ ដែល​នឹង​បញ្ចប់​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ។

លោក ឈឹ​ម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ទទួល​បន្ទុក​គម្រោង​ជប៉ុន បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣ សីហា ថា រហូត​​មក​ទល់​ពេល​នេះ ការ​ជួសជុល និង​សាងសង់​ស្ពាន​នេះ​ឡើង​វិញ សម្រេច​បាន​ជិត​៥០%​ហើយ ។

លោក​បន្ដ​ថា ការ​ស្ថាបនា និង​ជួសជុល​ឡើង​វិញ​នេះ ធ្វើ​បាន​លឿន​ជាង​ផែនការ​គ្រោង​ទុក ដែល​អាច​នឹង​បញ្ចប់​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ ប៉ុន្តែ​ការ​ដាក់​ឲ្យ​ដំណើរការ​មិន​ទាន់​ប្រាកដ​នោះ​ទេ ព្រោះ​ក្រោយ​ជួសជុល​ចប់ អាច​នឹង​ទុក​មួយ​រយៈ​មុន​ពេល​ដាក់​ឲ្យ​ដំណើរ ការ ដោយសារ​លក្ខខណ្ឌ​សុវត្ថិភាព ។

លោក​បន្ត​ថា ៖« ស្ពាន​នេះ​ត្រូវ​សាងសង់​ថ្មី​នៅ​គល់​ស្ពាន​ទាំង​សងខាង ប៉ុន្តែ​ចំណុច​កណ្តាល​​ស្ពាន​នៅ​មាន​ភាពល្អ និង​ជាប់​មាំ ។ ហេតុនេះ ក្រុមការងារ​ជប៉ុន​មិន​សាងសង់​ឡើង​​វិញ​ទេ គ្រាន់តែ​ជួសជុល​ឡើង​វិញ​តាម​លក្ខខណ្ឌ​បច្ចេកទេស​ពិសេស » ។

លោក​បន្ត​ថា ៖« ការ​សាងសង់​ស្ពាន​ឡើង​វិញ​នេះ ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​ចំណាយ​ទឹកប្រាក់​៣០​លាន​ដុល្លារ​អា​មេ​រិ​ក » ។

សូម​បញ្ជាក់​ថា គម្រោង​ជួសជុល​កែ​លម្អ​ស្ពាន​ជ្រោយចង្វា​នេះ នឹង​ប្រើ​រយៈពេល​ជាង​២២​​ខែ​ឬ​២​ឆ្នាំ ដែល​មាន​បណ្តោយ​ប្រវែង​៧០៩​ម៉ែត្រ បាន​កសាង​ឡើង​នៅ​សម័យ​សង្គម​រាស្ត្រនិយម​ក្នុង​ឆ្នាំ​១៩៦៦ ក្រោយមក ត្រូវ​បាន​កាត់​ផ្តាច់​នៅ​ឆ្នាំ​១៩៧២ ដោយសារ​ការ​ដាក់​បង្កៃគ្រាប់​មីន​នៅ​ក្នុង​រថយន្ត បន្ទាប់​មក​ទៀត បាន​ជួសជុល​ឡើង​វិញ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​១៩៩៤ ក្រោម​ជំនួយ​ឥត​សំណង​របស់​រដ្ឋា​ភិបាល​​ជប៉ុន រហូត​មក​ដល់​ពេលនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ