ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរ​ធិ​បតី​ស្នើ​ប្រធានាធិបតី​សហ​រដ្ឋ​អា​មេ​រិក និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​អាច​ប្រើ​សមត្ថ​ភាព​​ប្រមូល​ព័ត៌មាន​តាម​រយៈ​ផ្កាយ​រណប ដើម្បី​ដឹង​ថា​ អ្នក​ណា​បង្កើត​សង្គ្រាម​តាម​ព្រំដែន​មុន

48 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីកម្ពុជា…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អា​មេ​រិ​ក និង​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រីកម្ពុជា បាន​ស្នើ​សហ​រដ្ឋអាមេរិក និង​ប្រទេស​ម៉ា​ឡេ​ស៊ី ប្រើ​សមត្ថភាព​ប្រមូល​ព័ត៌មាន​តាមរយៈ​ផ្កាយ​រណប ដើម្បី​ដឹង​ថា អ្នក​ណា​បង្កើត​សង្គ្រាម​មុន ។

សម្តេច​ធិ​បតី​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០២៥ មាន​ខ្លឹមសារ​យ៉ាងដូច​ថា​«​ខ្ញុំ​បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ ឯកឧត្ដម Anwar Ibrahim នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែធ្នូ និង​កាលពី​យប់មិញ ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០២៥ ជាមួយ​ឯកឧត្ដម Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​វិធី​អោយ​មាន​បទ​ឈប់​បាញ់​រវាង​កម្ពុជា​-​ថៃ ហើយ​អោយ​ភាគី​ទាំង​ពីរ​វិល​ត្រលប់​ទៅ​រក​ការ​អនុវត្ត​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ (Kuala Lumpur Joint Declaration)​។

សម្តេច​បាន​បន្ត​ថា ខ្ញុំ​បាន​ថ្លែងអំណរគុណ​ឯកឧត្ដម​ទាំង​ពីរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់ សំដៅ​សម្រេច​ឱ្យ​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​កម្ពុជា និង​ថៃ ។ កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​ជំហរ​ក្នុង​ការ​ស្វែងរក​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី ស្រប​តាម​ស្មារតី​នៃ​សេចក្ដីថ្លែងការណ៍​រួម​ទីក្រុង​គូ​ឡា​ឡាំ​ពួរ (Kuala Lumpur Joint Declaration) ។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា​«​ចំពោះ​ហេតុការណ៍​បាញ់ប្រហារ​នៅ​រសៀល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បាន​បណ្ដាល​ឱ្យ​មានការ​ផ្ទុះ​ការ​ប្រយុទ្ធ​ជា​ថ្មី​រវាង​ប្រទេស​ទាំង​ពីរ ខ្ញុំ​បាន​ផ្តល់​យោបល់​ថា កងទ័ព ឬ​ស្ថាប័ន​ជំនាញ​របស់​សហរដ្ឋអាមេរិក និង​ប្រទេស​ម៉ា​ឡេ​ស៊ី អាច​ប្រើ​សមត្ថភាព​ប្រមូល​ព័ត៌មាន​របស់​ពួក​គេ ដូច​ជា​រូបភាព​ផ្កាយ​រណប​ដែល​បាន​ថត​អំឡុង​ពេល​នោះ និង​ក្រោយ​ពេល​នោះ​រយៈពេល ២៤ ម៉ោង ដើម្បី​ផ្ទៀងផ្ទាត់​ថា តើ​ភាគី​ណា​បាញ់​មុន​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី​បាន​ប្រាប់​មេដឹកនាំ​អា​មេ​រិ​ក​និង​ម៉ា​ឡេ​ស៊ី​ថា វិធីសាស្ត្រ​នេះ​អាច​ជា​វិធីសាស្ត្រ​ងាយស្រួល និង​មាន​តម្លាភាព​បំផុត ក្នុង​ការ​ផ្ទៀងផ្ទាត់​ហេតុការណ៍​នេះ​។ កម្ពុជា​ត្រៀមខ្លួន​សហការ ក្នុង​ករណី​មាន​តម្រូវការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ