ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​ម្តង​ហើយ​នៅ​តែ​មិន​រាង​ទៀត ​ដល់​លើក​នេះ​ទើប​ដឹង!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គង់ សុភា​រិ​ទ្ធ អធិការរង​ខណ្ឌដូនពេញ​ល្បាត​ចាប់​បាន​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​ចំនួន​២​នាក់ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ស្រះ​ចក​យក​ទៅ​សួរនាំ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែសីហា…

រាជធានី​ភ្នំពេញ ៖ លោក គង់ សុភា​រិ​ទ្ធ អធិការរង​ខណ្ឌដូនពេញ​ល្បាត​ចាប់​បាន​មុខសញ្ញា​កាច់​.​ក​ម៉ូតូ​ចំនួន​២​នាក់ យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​ស្រះ​ចក​យក​ទៅ​សួរនាំ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៩០ នៅ ណុ​ច​ម្តុំ​ក្រោយ​ក្លឹ​ប​កា​សា ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជនសង្ស័យ​មានឈ្មោះ ហែល ពេជ្រ អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​តាម​សួនច្បារ សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ និង​ម្នាក់​ទៀត​ឈ្មោះ ចំរើន ធា​រ៉ា​ន់ អាយុ​១៦​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​តាម​សួនច្បារ មានស្រុក​កំណើត នៅ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ដោយ​មាន​បញ្ជា​ផ្ទាល់​ពី​លោក​អធិការ​នគរបាល​ខណ្ឌដូនពេញ​ឲ្យ​លោក គង់ សុភា​រិ​ទ្ធ អធិការរង​ខណ្ឌដូនពេញ​ដឹកនាំ​កម្លាំង​ល្បាត​ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​សកម្មភាព​កុំ​ឲ្យ​កើត​មាននៅ​ក្នុង​មូលដ្ឋាន​ដូច​ជា ឆក់​នឹង​ប្លន់​ជាក់ស្តែង ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​ល្បាត​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​គួរ​ឲ្យ​សង្ស័យ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ​ដែក​កាច់​.​ក​ម៉ូតូ​ចំនួន​១ និង​ទល់​ឡឺ​វី​ស​ចំនួន​១​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ស្រះ​ចក ហើយ​ជនសង្ស័យ​ខាងលើ​ទើបតែ​ចេញពី​ព័ន្ធ​ធានា​គារ​ជាប់​ពី​បទ​លួច​កាច់​កញ្ចក់​រថយន្ត​គេ​អស់​រយៈពេល​១​ឆ្នាំ​ជាង​នឹង ។

ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ខាងលើ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ