ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់ព្យា​យាមច្រើនដងហើយតែមិន​សម្រេច…លើកនេះគួរឱ្យ​រន្ធត់

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​វាយ​ប្រពន្ធ​ស្លាប់​កាលពី​ឆ្នាំ​២០១៣​។ សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ឈើទាល ឃុំ​ត្នោត ជុំ​ស្រុក​ក្រគរ ក្បែរ​ផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្ដង​។…

ខេត្តពោធិ៍សាត់​៖ បុរស​ម្នាក់​បាន​ចង​.​ក​សម្លាប់​ខ្លួន​ក្រោយ​ពេល​ចេញពី​ពន្ធនាគារ សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត​វាយ​ប្រពន្ធ​ស្លាប់​កាលពី​ឆ្នាំ​២០១៣​។ សព​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ នៅ​ភូមិ​ឈើទាល ឃុំ​ត្នោត ជុំ​ស្រុក​ក្រគរ ក្បែរ​ផ្ទះ​របស់​ជន​រង​គ្រោះ​តែ​ម្ដង​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆោម ហេង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ។

លោកយាយ អ៊ូ ឃ​ន អាយុ​៨១​ឆ្នាំ ត្រូវជា​អ៊ំ​បង្កើត​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ថា ក្មួយ​ប្រុស​របស់​គាត់​នេះ​តាំងពី​ត្រឡប់​មក​ពី​រកស៊ី​នៅ​ប្រទេស​ថៃ​វិញ ហាក់បីដូចជា​មាន​សតិ​ខុស​ប្រក្រតី ទាំង​ការ​និយាយ​ស្ដី​ទាំង​កាយវិការ មិនតែប៉ុណ្ណោះ​ថែម​ទាំង​ស្រវឹង​រករឿង​ប្រពន្ធ​កូន​ស្ទើរ​រាល់ថ្ងៃ​ទៀត​ផង ។ លោកយាយ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៣ មាន​ជម្លោះ​ប្ដី​ប្រពន្ធ​ក្នុង​គ្រួសារ ក្មួយ​របស់​គាត់​នេះ​បាន​វាយ​ប្រពន្ធ​នឹង​អង្រែ​បុក​គ្រឿង​រហូត​ដល់​ស្លាប់​ចោល​កូន​ចំនួន​៤​នាក់ ។ នៅ​ចុងឆ្នាំ​២០១៧ រូបគេ​បាន​ចេញពី​ពន្ធនាគារ ហើយ​បាន​ព្យាយាម​ចង​.​ក​ធ្វើ​អត្តឃាត​ប៉ុន្មាន​លើក​ប៉ុន្មាន​សារ​មក​ហើយ ប៉ុន្ដែ​មិន​បាន​សម្រេច​ដោយសារ​អ្នកស្រុក​ឃើញ​ទាន់​។​លុះ​នៅ​ថ្ងៃ​ទី​១ ខែសីហា នេះ​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​បាន​សម្រេច​តែ​ម្ដង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ប្រើ​ខ្សែ​អង្រឹង​ចង​.​កលើ​ដើម​ស្វាយ​បណ្ដាល​ឲ្យ​ស្លាប់​ដោយសារ​តែ​ពុំ​មាន​អ្នក​ណា​ដឹង ។ តាម​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្ត
ឃាត​ប្រាកដ​មែន ព្រោះ​នៅ​លើ​ដងខ្លួន​សព​ពុំ​មាន​ស្លាកស្នាម​អ្វី​ដែល​សង្ស័យ​ថា​ជា​អំពើ​ឃាតកម្ម​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ