ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចមូលដ្ឋានបានធ្វើការឃាត់ខ្លួនចោរពីរនាក់ដែលធ្វើសកម្មភាពលួចឧបករណ៍នេសាទរបស់ប្រជាពលរដ្ឋនៅចំណុចស្វាព្រាម ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ។
សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង២នាក់មានទី១-ឈ្មោះ យ៉ាំង កាំង ភេទប្រុស អាយុ៣៦ឆ្នាំ និងម្នាក់ទៀតឈ្មោះ ងូ យ៉ាំងង៉ង់ ភេទប្រុស អាយុ៣៦ឆ្នាំ ទាំងពីរនាក់ជាជនជាតិវៀតណាមរស់នៅភូមិទី៥ ឃុំកំពង់លួង ស្រុកក្រគរ ។ ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់តាមពាក្យបណ្ដឹងប្រជានេសាទឈ្មោះ សុខ ម៉េង ភេទប្រុសអាយុ៣៥ឆ្នាំ រស់នៅភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ។
ទាក់ទិននឹងករណីនេះសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ ជនសង្ស័យទាំងពីរនាក់ខាងលើបានធ្វើសកម្មភាពលួចប្រើស ទ្រូ របស់ប្រជានេសាទឈ្មោះ សុខ ម៉េង នៅចំណុចស្វាព្រាម ភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀងចំនួន១០០ ។
ពេលនោះឈ្មោះ សុខ ម៉េង រាយការណ៍ទៅកាន់សមត្ថកិច្ចចុះធ្វើការឃាត់ខ្លួនតាមបទបញ្ជាររបស់លោកស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងតែម្ដង ។ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ