ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ជាមួយ​មិត្តភក្តិ​សុខ​ៗ ស្រាប់តែ​ហៅ​ឱ្យ​ឈប់​រួច​ស្ទុះ​ចាក់​តែ​ម្តង

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ដ​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់ ខណៈ​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​មិត្តភក្តិ ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ហៅ​ឱ្យ​ឈប់ រួច​ក៏​ស្ទុះ​យក​ដែកឆាប​ទៅ​ចាក់​ចំ​.​ពោះ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។…

ខេត្ដ​ប៉ៃលិន ៖ តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ទាំង​យប់ ខណៈ​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​មិត្តភក្តិ ស្រាប់តែ​មាន​ជនសង្ស័យ​១​ក្រុម​ហៅ​ឱ្យ​ឈប់ រួច​ក៏​ស្ទុះ​យក​ដែកឆាប​ទៅ​ចាក់​ចំ​.​ពោះ​ បណ្តាល​ឱ្យ​រង​របួសធ្ងន់​តែ​ម្តង ។

ហេតុការណ៍​អំពើ​ហិង្សា​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​សាលាឆទាន​មួយ នៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ដូ​ត ចំរើន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​បរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៣​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ និង​ស្រី​ម្នាក់ តែ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

បើ​តាម​លោក យ៉ែ​ម សា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​កម្លាំង​នគរបាល​កំពុង​តាមដាន​ករណី​ប្រើ​អំពើ​ហិង្សា​ចាក់​ប្រហារ​នេះ មិន​ទាន់​ដឹង​ថា មក​ពី​មូលហេតុ​អ្វី​នោះ​ទេ
ខណៈ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​សុខ​ៗ ស្រាប់តែ​ហៅ​ឱ្យ​ឈប់​រួច​ស្ទុះ​យក​ដែកឆាប​មក​ចាក់​ត្រូវ​ចំ​.​ពោះ បណ្តាល​ឱ្យ​ជនរងគ្រោះ​រង​របួសធ្ងន់ ។ ក្រោយ​ពេល​បង្កហេតុ ជនសង្ស័យ​ប្រុស​ស្រី​ទាំងនោះ​បាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​សង្ស័យ​ថា ពួក​គេ​ទាំងនោះ​អាច​ជា​អ្នក​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​នេះ​ដែរ ។ ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភ្តិ​រួម​ដំណើរ​ដឹក​តាម​ម៉ូតូ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។

ក្នុង​ករណី​ខាងលើ​នេះ នគរបាល​កំពុង​ដុតដៃដុតជើង​តាម​ស៊ើបអង្កេត ដើម្បី​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ