ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លឹ​ប Monaco ទិញ​បាន​កីឡាករ​ឆ្នើម​រុ​ស្សុី​ម្នាក់ តែ​លាក់​អា​ថ​កំបាំង​សម្ងាត់មួយ

5 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​រហ័ស​របស់​ក្លឹប Monaco ឱ្យ​ដឹង​ថា ក្លឹប​បាន​ទិញ​យក​កីឡាករ Aleksandr Golovin លើ​កុងត្រា៥ឆ្នាំ​ដោយ​មិន​បង្ហាញ​ពី​តម្លៃ​ខ្លួន​ឡើយ ។ យោងតាម​សេចក្តី​ប្រកាស​របស់ក្លឹប ​Monaco…

ទីភ្នាក់ងារ​ព័ត៌មាន​រហ័ស​របស់​ក្លឹប Monaco ឱ្យ​ដឹង​ថា ក្លឹប​បាន​ទិញ​យក​កីឡាករ Aleksandr Golovin លើ​កុងត្រា៥ឆ្នាំ​ដោយ​មិន​បង្ហាញ​ពី​តម្លៃ​ខ្លួន​ឡើយ ។

យោងតាម​សេចក្តី​ប្រកាស​របស់ក្លឹប ​Monaco ថា ក្លឹបមាន​ក្តី​រីករាយ​ដែល​បាន​ចុះ​កុងត្រា​ទិញ​យក​កីឡាករ Aleksandr Golovin ពី​ក្លឹបរុ​ស្ស៊ី CSKA Mos រយៈពេល​៥​ឆ្នាំ​រហូត​ដល់​ឆ្នាំ​២០២៣ ស្រប​ពេល​តម្លៃ​ខ្លួន​សរុប​របស់​ខ្សែបម្រើ​វ័យ២២​ឆ្នាំ​រូប​នេះ​មិន​ត្រូវ​បាន​ទម្លាយ​ជា​សាធារណៈ​តែ​យោងតាម​វិ​ប​សាយក្លឹប CSKA Mos ថា វា​គឺជា​ការ​ដោះ​ដូរ​បំបែក​កំណត់​ត្រា​ប្រចាំក្លឹប​រុ​ស្ស៊ី ។

កីឡាករ​ដែល​រកបាន​១​គ្រាប់ និង​បញ្ជូន​ឱ្យ​គេ​ស៊ុត​ (Assist) ពីរ​គ្រាប់​នៅ World Cup រុ​ស្ស៊ី​កម្ពស់​១,៧៨​ម៉ែត្រ​រូប​នេះ​កាលពី​ឆ្នាំ២០១៧​ ធ្លាប់​ត្រូវក្លឹប​កាំភ្លើង​ធំ Arsenal ឱ្យ​តម្លៃ​ខ្លួន​ចន្លោះ​ពី​ជាង​១០លាន​ដុល្លារ​ទៅ​ជាង១៣​លាន​ដុល្លារ​ តែ​ទំហំ​ទឹក​លុយ​ទាបត្រូវក្លឹប CSKA Mos មិន​ខ្ចីរ​វីរ​វល់ ។

ទៅ​ដល់ក្លឹប​មានមូលដ្ឋាន​នៅ​បារាំង Monaco ភ្លាម​កីឡាករ​ធ្លាប់​រួមរស់​ជាមួយ CSKA Mos តាំងពី​ឆ្នាំ​២០១៤​ក្នុង​ការ​ប្រកួត​សរុប១១៣​លើក​រួម​មាន​២៣​ប្រកួត​ក្នុង​កម្មវិធី UEFA Champions League (UCL) និង​កម្មវិធី UEFA Europa League និង​បាន​ឈ្នះ​ពាន
«​រុ​ស្ស៊ី​ប្រឺ​មី​ញេ​លី​គ​» ក្នុង​ឆ្នាំ​២០១៦ ​និយាយ​ថា ​៖ «​នេះ​គឺជា​ដំណើរ​ផ្សងព្រេង​ថ្មី​សម្រាប់​ខ្ញុំ​ដែល​ជា​កីឡាករ​បាល់ទាត់​ម្នាក់​ពោរពេញ​ដោយ​មហិច្ឆតា​ខ្ពស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ