ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់​ទ្រាំ​នឹង​កូន​…​លោកយាយ​សំពះ​សុំ​ឱ្យ​តុលាការ​ឆាប់​កាត់ទោស​កូនស្រី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកយាយ​វ័យ​ចំណាស់​ម្នាក់​ទឹកភ្នែក​ហូរ​រហាម​កាលពី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា បាន​មក​ដល់​ស្នាក់​ការ​កណ្តាល កោះសន្តិភាព លើកដៃ​សំពះ​អង្វរ​សុំ​ឲ្យ​ជួយ​ចុះ​ផ្សាយ​នូវ​រឿងរ៉ាវ​របស់​លោកយាយ ត្រូវ​បានកូន​ស្រី​បង្កើត​ប្រើ​ដំបង​វាយ​រយះ​ក្បាល និង យក​ប្រាក់​អស់​ចំនួន​៥៥០០​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ លោកយាយ​វ័យ​ចំណាស់​ម្នាក់​ទឹកភ្នែក​ហូរ​រហាម​កាលពី​រសៀល​ថ្ងៃ​ទី​៣១ កក្កដា បាន​មក​ដល់​ស្នាក់​ការ​កណ្តាល កោះសន្តិភាព លើកដៃ​សំពះ​អង្វរ​សុំ​ឲ្យ​ជួយ​ចុះ​ផ្សាយ​នូវ​រឿងរ៉ាវ​របស់​លោកយាយ ត្រូវ​បានកូន​ស្រី​បង្កើត​ប្រើ​ដំបង​វាយ​រយះ​ក្បាល និង យក​ប្រាក់​អស់​ចំនួន​៥៥០០​ដុល្លារ​អា​មេ​រិ​ក លោកយាយ​ទ​ទួ​ច​សុំ​ឲ្យ​ស្ថាប័ន​តុលាការ​ជួយ​ព​ន្លឿ​ន​លើ​ការ​កាត់ក្តី​សំណុំរឿង​គាត់​ឲ្យ​បាន​ឆាប់​ដើម្បី​បាន​ភាព​យុត្តិធម៌​ពី​កូនស្រី​មក​វិញ ។

នៅ​ចំពោះ​មុខ​អ្នក​យក​ព័ត៌មាន កោះសន្តិភាព លោកយាយ​ឈ្មោះ ហ៊ូ សុខុម អាយុ​៧៤​ឆ្នាំ បាន​លើកដៃ​សំពះ​ក្នុង​ដំណក់ទឹកភ្នែក​ស្រែក​រក​យុត្តិធម៌ ។ ពាក្យបណ្តឹង​លោកយាយ ហ៊ូ សុខុម បាន​សំណូមពរ​សុំ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​កូនស្រី​ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ម្តាយ​រយះ​ក្បាល​នាំ​ទៅ​តុលា​ការ​ដើម្បី​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ និង​ទាមទារ​មក​វិញ​នូវ​ទឹកប្រាក់​៥៥០០ ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​សង​ថ្លៃ​ការ​ព្យាបាល​របួស​ស្នាម​៥​លាន​រៀល ។ ប៉ុន្តែ​ពាក្យបណ្តឹង​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​៩​ខែ​ហើយ តុលាការ​នៅ​មិន​ទាន់​បាន​លើកយក​មក​បើក​សវនាការ​ជំនុំ​ជម្រះក្តី​ដើម្បី​រក​យុត្តិធម៌​ជូន​លោកយាយ​ទេ ។

លោកយាយ​មក កោះសន្តិភាព ពេល​នេះ​សុំ​ឲ្យ​តុលាការ​ព​ន្លឿ​ន​នៃ​ការ​កាត់ក្តី​ដើម្បី​ឲ្យ​គាត់​បានឃើញ​ភាព​យុត្តិធម៌​មក​វិញ​ទាន់​គាត់​នៅ​រស់រាន​មានជីវិត ព្រោះ​ពេល​នេះ​វ័យ​កាន់តែ​ជរា​ហើយ ។ សម្តី​ចុង​ក្រោយ​លោកយាយ​បាន​ពោល​ថា បើ​តុលាការ​មិន​ជួយ​រក​យុត្តិធម៌​ជូន​គាត់​ទេ គាត់​ក៏​មិន​អាច​នៅរ​ស់បាន​តទៅ​ទៀត​ដែរ មូលហេតុ​គ្មាន​ប្រាក់​ទិញ​អាហារ ថ្នាំសង្កូវ សម្រាប់​ជំងឺ​ប្រចាំ​កាយ ដូច្នោះ​លោកយាយ​បាន​សម្រេចចិត្ត​រួច​គឺ​ជ្រើសរើស​រក​វិធី​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​មិន​ចាំបាច់​ដល់​អាយុទាន់ ។

លោកយាយ​ហូរ​ទឹកភ្នែក​លើកដៃ​សំពះ​ទ​ទួ​ច​ហើយ​ទ​ទួ​ច​ទៀត​សុំ​ឲ្យ​តុលាការ​កាត់ក្តី​រឿង​គាត់​ឲ្យ​បាន​ឆាប់ ដូច្នេះ​មាន​តែ កោះសន្តិភាព ទេ​ដែល​ជួយ​អង្រួន​បេះដូង​លោក​ចៅក្រម ឲ្យ​យក​រឿង​លោកយាយ​មក​កាត់ក្តី​ទៅ​ដើម្បី​លោកយាយ​បាន​នៅ​មើល​សង្គម​បច្ចុប្បន្ន​កំពុង​មានការ​អភិវឌ្ឍន៍​ទៅ​មុខ​ទៀត ។

ក្នុង​នោះ​ដែរ កោះសន្តិភាព បាន​ពិនិត្យ​ឃើញ​ឯកសារ​របស់​លោកយាយ ហ៊ូ សុខុម គឺ​បាន​ដល់​ដៃ​លោក ម៉េ​ង តូ​នី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ ហើយ​ក៏​បានឃើញ​ដីការ​កោះហៅ​របស់​លោក ស៊ិ​ន វិ​រៈ ព្រះរាជអាជ្ញា​រង​បាន​កោះហៅ​ភាគី​ដើមចោទ និង​ចុង​ចម្លើយ​ឲ្យ​ចូល​ឆ្លើយ​២​ទៅ​៣​លើក​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​រឿង​នេះ​ដែរ តែ​លោកយាយ​ថា ឈ្មោះ មាស ភា​រុណ កូនស្រី​គាត់​មិន​បាន​ចូល​ចូល​ឆ្លើយ​នៅ​តុលាការ​ទេ ។

ដូច្នោះ​តុលាការ​គួរតែ​លើកយក​សំណុំរឿង​ហ្នឹង​មក​កាត់ក្តី​ទៅ​ដើម្បី​ផ្តន្ទាទោស​ជន​បង្ក​អំពើ​ហិង្សា​វាយ​យក​ប្រាក់​គាត់ និង​សុំ​ឲ្យ​តុលាការ​ចាប់ខ្លួន​កូនស្រី ដែល​ជា​ជន​ដៃដល់​វាយ​គាត់​រយះ​ក្បាល​យក​ទៅ​ឃុំខ្លួន​តាម​ទោស​កំហុស​លើ​បទល្មើស​ដូច​ការ​ចោទប្រកាន់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ