រាជធានីភ្នំពេញ ៖ គិតត្រឹមដំណាច់ត្រីមាសទី២ឆ្នាំនេះ ការផ្គត់ផ្គង់ទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ មានការកើនឡើងដល់ប្រមាណជា៤៣% បើធៀបនឹងត្រីមាសទី១ឆ្នាំនេះ ។ នេះក៏ព្រោះតែបរិបទផ្លាស់ប្ដូរនៃរបៀបរស់នៅ ស្របពេលប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនសម្រាប់ត្រីមាសទី២ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ការផ្គត់ផ្គង់ទំហំទីផ្សារទំនើបក្នុងរាជធានីភ្នំពេញ មានការកើនឡើងរហូតដល់៤៣% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០១៨ ។ ការកើនឡើងនៃការផ្គត់ផ្គង់ផ្សារទំនើបនេះ កើតឡើងស្របពេលមានវត្តមានផ្សារទំនើបអុីអនទី២ ក្នុងខណ្ឌសែនសុខ ដែលមានផ្ទៃក្រឡារហូតដល់៨ម៉ឺន៥ពាន់ម៉ែត្រក្រឡា។ ក្រៅពីវត្តមានផ្សារទំនើបអុីអនទី២ ក៏មានវត្តមាន Prince Central Plaza និងការបើកទ្វាររបស់ The Bridge ផងដែរ ។ របាយការណ៍ដដែលបានបង្ហាញថា ក្រៅពីវត្តមានផ្សារទំនើបធំៗដែលបានបើកលក់ទាំងនេះ ក៏មានផ្សារទំនើបធំៗជាច្រើនទៀត នឹងបញ្ចប់គម្រោងសាងសង់នៅចុងឆ្នាំ២០១៨នេះ ក្នុងនោះមានដូចជា Midtown Mall , The Bridge និង The Olympia Mall ដែលនឹងបន្ថែមទំហំប្រមាណជា៥ម៉ឺន៥ពាន់ម៉ែត្រក្រឡាថែមទៀត ។
ចំណែកឯទំហំនៃការជួលវិញ ហាក់នៅមានស្ថិរភាព នឹងនរ មិនមានការកើនឡើង ឬថយចុះនោះទេ សម្រាប់ត្រីមាសទី២នេះ ។ រីឯទីតាំងទំនេរវិញហាក់ធ្លាក់ចុះប្រមាណក្រោម១០% ដោយគេមើលឃើញថា ក្នុងទីតាំងផ្សារទំនើបអេអនទាំងពីរសឹងតែមានការជួលពេញទាំងអស់។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ការកើនឡើងនូវទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ ឆ្លុះបញ្ចាំងពីការរីកចម្រើននូវជីវភាពរបស់ប្រជាពលរដ្ឋ និងកម្ពុជាជាទីផ្សារថ្មីសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដែលពួកគេមើលឃើញឱកាសច្រើននៅទីនេះ ។
អ្នកនាងបន្តថា ៖« អំណាចនៃការទិញបានកើនឡើងនៅកម្ពុជា កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ជាមូលហេតុនៃការទាក់ទាញក្រុមហ៊ុនថ្មីៗជាច្រើនចូលមកកាន់ទីផ្សារនេះ » ។ អ្នកនាងបន្ថែមថា ឆ្នាំ២០១៨នេះ ទំហំផ្សារទំនើបនៅទីក្រុងភ្នំពេញ បានកើនឡើងច្រើន ប៉ុន្តែមិនទាន់លើសតម្រូវការទេ ដោយសារផ្សារទាំងនោះមានទីតាំង និងចាប់យកអតិថិជនគោលដៅផ្សេងៗគ្នា ។
អគ្គនាយកក្រុមហ៊ុនKFA លោកឧកញ៉ា នួន រឹទ្ធី បានថ្លែងថា ការរីកចម្រើននៃសេដ្ឋកិច្ច ដែលបានមកពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយបានធ្វើឲ្យកម្ពុជាក្លាយជាទីផ្សារមួយមានភាពទាក់ទាញវិនិយោគិនអន្តរជាតិកាន់តែច្រើន ហើយនឹងកើនឡើងបន្ថែមទៀតនាពេលអនាគត ដោយសារសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងរយៈពេលវែងបន្តទៀត ។ លោកបន្តថា ៖« ខ្ញុំជឿជាក់លើការដឹកនាំរបស់ប្រមុខរដ្ឋាភិបាល ដែលនឹងជំរុញកំណើនប្រាក់ចំណូលប្រជាពលរដ្ឋបន្ថែមទៀត ហើយពេលណាប្រាក់ចំណូលកើនឡើង កម្លាំងទិញនៅទីផ្សារនឹងកើនឡើងជាស្វ័យប្រវត្តិ » ។
យោងតាមក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច រយៈពេល៥ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលសម្រេចបានតាមការគ្រោងទុកនូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់៧,០% ប្រកបដោយបរិយាប័ន្ន និងសមធម៌ ។ កម្ពុជាថែមទាំងសម្រេចបានជាប្រវត្តិសាស្ត្រ គឺការឆ្លងផុតពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ជាផ្លូវការក្នុងឆ្នាំ២០១៥ ព្រមទាំងត្រូវបានចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី» ក្នុងឆ្នាំ២០១៦ ។
កំណើននេះ បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈតួលេខរបស់ធនាគារពិភពលោក ដែលបានបង្ហាញថា ភាពគ្មានការងារធ្វើនៅប្រទេសកម្ពុជាស្ថិតក្នុងអត្រា០,៣% និងភាពក្រីក្រតោកយ៉ាកត្រូវបានលុបបំបាត់ចោលទាំងស្រុងក្នុងឆ្នាំ២០១៧។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ក៏កើនឡើងផងដែរ ដោយផលិតផលក្នុងស្រុកសរុប(ផ.ស.ស)ក្នុងមនុស្សម្នាក់កើនពី១.០៤២ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១.៤២៧ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ និង១.៥៦៣ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨នេះ ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៨ និង២០១៩ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងនៅបន្តកំណើនក្នុងរង្វង់ប្រមាណ៧,០% ដែលទ្រទ្រង់ដោយមូលដ្ឋានកំណើនស្រដៀងទៅនឹងឆ្នាំ២០១៧ដែរ ៕
ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆេះក្លឹបខារ៉ាអូខេមួយកន្លែងអស់គ្មានសល់កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះដែលស្ថិតក្នុងភូមិទូលតាឯក សង្កាត់...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានចេញសេចក្តីជូនដំណឹងជាសាធារណៈហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ The National Care ដែលកំពុងផ្សព្វផ្សាយលក់...
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានករណីអគ្គីភ័យឆាបឆេះគំនរអុសកើតឡើងនៅភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌ...
រាជធានីភ្នំពេញ ៖ បន្ទាប់ពីអតីតចៅអធិការវត្តពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ ត្រូវបានផ្សឹក និងបញ្ចប់តួនាទីកាលពីពេលថ្មីៗរួចមក នៅវេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ...
ស្ត្រីទូទាំងពិភពលោកជ្រើសរើសថ្នាំគ្រាប់ពន្យារកំណើត ជាមធ្យោបាយពន្យារកំណើតដោយសារតម្លៃសមរម្យ ងាយស្រួលប្រើ ទុកចិត្តបាន និងមានប្រសិទ្ធភាពក្នុងការរារាំងការមាន...
ភាពជោគជ័យ គឺជាគោលដៅរបស់យើងគ្រប់គ្នា ប៉ុន្ដែមិនមែនទាំងអស់គ្នាសុទ្ធតែជោគជ័យនោះទេ។ យ៉ាងណាមិញ វិស័យជំនួញក៏ដូចគ្នាដែរ គោលដៅគឺធ្វើយ៉ាងណាឆក់យកបេះដូងអតិថិន និង...
រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើររស់ស្ទើរស្លាប់ ...
ហុងកុង ៖ យោងតាមសេចក្តីរាយការណ៍របស់ Financial Times កាលពីថ្ងៃសុក្រ បានឲ្យដឹងមកថា ហុងកុងត្រូវបានចាត់ទុកជាទីផ្សារផ្ទះដែលមិនមានផលចំណេញខ្ពស់អស់៩ឆ្នាំកន្លងមកនេះ ហើយវា...
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូននឹងប្រារព្ធពិធីគំរប់ខួប១០ឆ្នាំ Metfone Intelligent Connect (MIC) 2019 ដែលប្រព្រឹត្តិទៅចំនួន២ថ្ងៃ នាសណ្ឋាគារសូហ្វីតែល ភ្នំពេញ។ ការវិវដ្តនូវ...
ខេត្តប៉ៃលិន ៖ រថយន្តដឹកទំនិញ១គ្រឿងបានជ្រុលចង្កូតធ្លាក់ចូលក្នុងទឹកអូរព្រំដែនកម្ពុជា-ថៃ ខណ:បើកបរក្នុងទិសដៅពីកើតទៅលិចបម្រុងយកផ្លែឈើទៅលក់នៅក្នុងទឹកដី...
រាជធានីភ្នំពេញ៖កន្លងមកតារាមួយចំនួនបានចេញមុខរិះគន់ផលិតករដែលមិនបើកប្រាក់កម្រៃដែលពួកគេចូលរួមសម្តែង ។ ថ្មីៗកន្លងមកក៏មានតារាសម្តែង២នាក់ទៀតជួបរឿងបែប...
ទីក្រុងហូជីមិញ ៖ ទីក្រុងហូជីមិញ នឹងវិនិយោគលើកសិផលចំនួន៦ប្រភេទ និងភូមិសិប្បកម្មចំនួន៦ ក្រោមកម្មវិធីសហគមន៍មួយផលិតផលមួយដែលតម្រូវឲ្យសហគមន៍ជនបទនីមួយៗ...
ទីក្រុងហ្សឺណែវ ៖ អង្គការសហប្រជាជាតិ(UN) បាននិយាយកាលពីថ្ងៃទី១៣ កុម្ភៈ កន្លងមកថា អត្រាអ្នកគ្មានការងារធ្វើជុំវិញពិភពលោកបានធ្លាក់ចុះកាលពីឆ្នាំមុន និងបានព្រមានថា...
រាជធានីភ្នំពេញ៖ បុរសអាណិកជនខ្មែរម្នាក់បាននិយាយដើមភិន សុដាលីស វាធ្វើឲ្យមានកំហឹងជះត្រឡប់ទៅវិញ ។ ដោយមិនបញ្ចេញអត្តសញ្ញាណបុរសនោះថាជាអ្នកណាលោក អិុន សុភិន...
រាជធានីភ្នំពេញ ៖ ឆ្នាំ២០១៨កន្លងទៅនេះ រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៣លាននាក់ ក្នុងកំណើន១៥,២% បើធៀបនឹងឆ្នាំ២០១៧។ នេះបើយោងតាមរបាយការណ៍ស្តីពី...
រាជធានីភ្នំពេញ ៖ បើទោះជាប្រមាណមួយខែចុងក្រោយនេះ គេកត់សម្គាល់ឃើញកីឡាការិនីស៊ន សៀវម៉ី បង្ហាញសកម្មភាពកាន់តែខ្លាំងក្នុងអាជីពជាអ្នកលក់ផលិតផលថែរក្សាសម្រស់នៅលើ...
រាជធានីភ្នំពេញ ៖ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសជាដៃគូ ទាំងថ្នាក់តំបន់និងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ សម្រេចបានកំណើនគួរឲ្យកត់សម្គាល់ ក្នុង...
ខេត្តតាកែវ ៖ ពលរដ្ឋភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ជាង១០០គ្រួសារលើកដៃសំពះសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ចំពោះអតីតអភិបាលរង...
រាជធានីភ្នំពេញ ៖ ឱកាសល្អសម្រាប់អតិជនវីតាល់ ជាពិសេសអ្នកដែលនិយមប្រើប្រាស់វីតាល់ចំណុះ១.៥លីត្រ ព្រោះពេលនេះ វីតាល់មានប្រ៉ូម៉ូសិនពិសេស រាល់ការជាវផលិតផលទឹក...
ការផឹកស្រាច្រើនជាប្រចាំ អាចនាំឲ្យមានបញ្ហាចំបងដល់សុខភាពរបស់អ្នក ។ ក្រុមគ្រូពេទ្យជំនាញ បាននិយាយពីផលវិបាកនៃការទទួលទានស្រាច្រើនរ៉ាំរ៉ៃដូចខាងក្រោមនេះ៖១–...