ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ទន្លេមេគង្គ​កំពុង​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​​បណ្តា​ស្រុក​នានា​ក្នុង​ខេត្ត (មានវីដេអូ)

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​៖ ភូមិឋាន​ជា​ច្រើន​នៅ​ក្នុង​តំបន់​នានា​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ដែល​មាន​ទី​តាំងនៅ​ប្រសព្វ​នឹង​ដង​ទន្លេ​មេ​គ្គ កំពុង​តែ​រង​ការ​គំរាមកំហែង​ជន់​លិច ខណៈ​ស្ថានភាព​ទឹកជំនន់ បាន​នឹង​កំពុង​តែ​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ចំណែកឯ​ពលរដ្ឋ​ដែល​មាន​ភូមិឋាន​កំពុង​យាយី​ដោយ​ការ​ជន់​លិច ក៏​បាន​ចាប់ផ្តើម​ជម្លៀស សម្ភារ គោ ក្របី…

ខេត្តក្រចេះ​៖ ភូមិឋាន​ជា​ច្រើន​នៅ​ក្នុង​តំបន់​នានា​តាម​បណ្តា​ស្រុក​មួយ​ចំនួន​ដែល​មាន​ទី​តាំងនៅ​ប្រសព្វ​នឹង​ដង​ទន្លេ​មេ​គ្គ កំពុង​តែ​រង​ការ​គំរាមកំហែង​ជន់​លិច ខណៈ​ស្ថានភាព​ទឹកជំនន់ បាន​នឹង​កំពុង​តែ​ហក់​ឡើង​យ៉ាង​គំហុក​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។

ចំណែកឯ​ពលរដ្ឋ​ដែល​មាន​ភូមិឋាន​កំពុង​យាយី​ដោយ​ការ​ជន់​លិច ក៏​បាន​ចាប់ផ្តើម​ជម្លៀស សម្ភារ គោ ក្របី ជ្រូក មាន់ ទា ចេញពី​ភូមិ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ជា​បណ្តើរ​ៗ​ទៅ​ហើយ​ដែរ​។ ក្រៅពី​ដំណាំ​កសិកម្ម​ មាន​ដូច​ជា ពោត ដំឡូង សណ្តែក ល្ង និង​ស្រែ​ស្រូវ​ជា​ច្រើន​ហិ​ក តា​ត្រូវ បាន​លិចលង់​អស់ ក្នុង​នោះ​ក៏​មាន​លំនៅ​ឋាន​រាប់រយ​ខ្នង​ផ្ទះ និង​ផ្លូវលំ​នានា​ចំនួន​រាប់​ពាន់​ម៉ែត្រ ព្រមទាំង​សាលារៀន និង​មណ្ឌល​សុខភាព​ក៏​បាន​រង​ការ​លិចលង់​ផង​ដែរ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ អាជ្ញាធរ​ខេត្តក្រចេះ នៅ​ថ្ងៃ​ទី​៣០ កក្កដា​ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រ​យ​ត្ន័​ខ្ពស់​ចំពោះ​ស្ថានភាព​ទឹកជំនន់​ដែល​នឹង​អាច​ជន់​ឡើង​ដល់​កំរិត​ប្រកាស់​អាសន្ន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន និង​បាន​បញ្ជា​ឲ្យ​កងកម្លាំងប្រដាប់អាវុធ ទាំង​៣​ប្រភេទ ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​សង្គ្រោះ​។

ស្រុក​ចំនួន​៥ និង​ក្រុង​១ ក្នុង​ចំណម​ស្រុក​ទាំង​៦ ដែល​មា​នទី​តាំងនៅ​ប្រប​នឹង​ដង​ទន្លេ​មេ គ​ង្គ រួម​មាន ក្រុង​ក្រចេះ ស្រុក​សំបូរ ស្រុក​ចិត្រ​បុរី ស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រសព្វ គឺ​កំពុង​តែ​ប្រឈម​និង​ការ​ជន់​លិច​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ពលរដ្ឋ​នៅ​ស្រុក​ចិត្រ​បុរី សម្តែង​ការ​ព្រួយបារម្ភ​នៅ​ពេល​ស្ថានភាព​ទឹកជំនន់​កំពុង​តែ​មាន ស​ន្ឋឹ​ក​ជន់​ឡើង​កាន់តែ​ខ្លាំង​បែប​នេះ​។ ការ​បារម្ភ​របស់​ពួក​គាត់​ផ្តោត​សំខាន់​លើ​បញ្ហា​សុខភាព អនាម័យ ពិសេស​ការ​រីក​រាលដាល​ជម្ងឺឆ្លង​ទាំង​មនុស្ស​និង​សត្វ ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​ការ បារម្ភ​ពី​ការ​ខាតបង់​ទិន្នផល​កសិកម្ម ដែល​ពួក​គាត់​បាន​ដាំ​ដុះ​និង​សម្រេច​ប្រមូល​ផល​មុន រដូវ​ហុច​ផល​។

ជុំវិញ​ស្ថានភាព​ទឹកជំនន់​នេះ មន្ត្រី​សាលាខេត្ត​ក្រចេះ​ក៏​បាន​ឲ្យ​ដឹង​ថា ខេត្តក្រចេះ​នឹង ធ្វើការ​ប្រកាស​អាសន្ន​នៅ​ពេល​កំពស់​ទឹក​មាន​កំរិត​២២​ម៉ែត្រ ខណៈ​នៅ​ថ្ងៃ​ទី​៣១ កក្កដា នេះ កំរិត​ទឹក ទន្លេ​នៅ​មានកំ​ពស់​ជាង​២១​ម៉ែត្រ ដែល​កំពស់​នេះ​គឺ​ជិត​ដល់​និង​កំរិត​ប្រកាស​អាសន្ន​។

ទោះបីជា​បែប​ណា មន្ត្រី​សាលាខេត្ត​ក្រចេះ​អះអាង​ទៀត​ថា អាជ្ញាធរ​ខេត្ត​-​ស្រុក ក៏​ដូច ជា​មន្ទីរ​អង្គភាព​ពាក់​ព័​ន្ឋ​នៅ​ជុំវិញ​ខេត្ត បាន​ត្រៀមលកខណៈ​រួច​ជា​ស្រេច ដូច​ជា ស្បៀង ថ្នាំសង្កូវ ព្រមទាំង​សម្ភារ​ប្រើប្រាស់​ផ្សេង​ៗ​ជួយ​ដល់​ពលរដ្ឋ​ដែល​ប្រឈម ដើម្បី​បញ្ជៀ​ស ពី​មហន្តរាយ​ធ្ងន់ធ្ងរ​ពី​គ្រោះ​ទឹកជំនន់​ឲ្យ​មាន​សុខ​សុវត្ថិភាព​។ ក្នុង​នោះ​ដែរ ​គណៈ​កម្ម​ធិ​ការ​គ្រប់​គ្រង់​គ្រោះ​មហន្តរាយ​ខេត្ត​ និង​ស្រុក បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន​ជាង​២០០​កន្លែង ទុក​សម្រាប់​ជម្លៀស​សត្វ​និង​មនុស្ស​នៅ​ពេល​មានការ​លិចលង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ