ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោះ ! មក​ស្គាល់​រមណី​ដ្ឋា​ន​ធម្មជាតិ និង​ភ្នំ​គូលែន​ម្តង​មើល៎

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន​ដ៏​ស្រស់បំព្រង​ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប​មិន​ដែល​ហួស​សូ​ម្បី​១​វិនាទី ថ្ងៃនេះ​សូម​នាំ​អារម្មណ៍​លោក​អ្នក​មក​កម្សាន្ត​នៅ​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប ភ្នំ​គូលែន​មាន​រមណីយដ្ឋាន​ធម្មជាតិ​ស្រស់បំព្រង និង​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ដូច​ជា តំបន់​ទឹកធ្លាក់ ព្រះ​អង្គ​ធំ…

ខេត្តសៀមរាប ៖ រមណីយដ្ឋាន​ធម្មជាតិ​ភ្នំ​គូលែន​ដ៏​ស្រស់បំព្រង​ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប​មិន​ដែល​ហួស​សូ​ម្បី​១​វិនាទី ថ្ងៃនេះ​សូម​នាំ​អារម្មណ៍​លោក​អ្នក​មក​កម្សាន្ត​នៅ​ភ្នំ​គូលែន​នៃ​ខេត្តសៀមរាប ភ្នំ​គូលែន​មាន​រមណីយដ្ឋាន​ធម្មជាតិ​ស្រស់បំព្រង និង​ប្រវត្ដិសាស្ដ្រ​ជា​ច្រើន​ដូច​ជា តំបន់​ទឹកធ្លាក់ ព្រះ​អង្គ​ធំ វាល​ស្ដេច​គម្លង់ វាល​ព្រះ​សព ព្រះ​ក្រាល សំពៅ​ធា្ល​យ និង​មាន​ប្រាសាទតូច​ៗ​ធ្វើ​អំពី​ឥដ្ឋ​ជា​ច្រើន​ទៀត ដែល​ជា​កេរដំណែល​ស្នា​ព្រះ​ហ​ស្ថ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ជា​អ្នក​កសាង​ឡើង ។

ហើយ​រមណីយដ្ឋាន​ភ្នំ​គូលែន​មាន​ចម្ងាយ​ពី​ទីរួមខេត្ត​សៀមរាប​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​នាំ​គ្នា​ទៅ​កម្សាន្ត ហើយ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​របស់​ខេត្ដសៀមរាប​មក​ដល់​សព្វ​ថ្ងៃនេះ​ផង​ដែរ ។

រីឯ​នៅ​តំបន់​ទឹកធ្លាក់​វិញ គឺជា​ប្រភព​ដើម​កំណើត​របស់​ស្ទឹង​សៀមរាប​ហូរ​កាត់​កណ្ដាល​ទីរួមខេត្ដ​ចាក់​ឆ្ពោះទៅ​កាន់​បឹង​ទន្លេសាប​មានទឹក​ថ្លាយង់​ធ្វើ​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​មក​ដើរ​លេង​នៅ​តំបន់​លើ​ភ្នំ​គូលែន​តែងតែ​នាំ​គ្នា​ចុះ​ទៅ​ងូត​លេង​កម្សាន្ត​ផង​ដែរ ។ ទឹកជ្រោះ​ធ្លាក់​សំយុង​ទៅ​ប៉ះ​នឹង​ថ្មដា​បែក​ផ្កាត្រែង​គួរ​ឱ្យ​ចង់​ទស្សនា ។ នៅ​ក្បែរ​ទឹកជ្រោះ​ធ្លាក់​មាន​ប្រាសាទ​២ ធ្វើ​អំពី​ថ្មបាយក្រៀម​សង់​អម​សងខាង​មាត់​អូរ ដែល​គេ​ឱ្យឈ្មោះ​ថា (​ក្រាល​រមាស​) ប៉ុន្ដែ​នៅ​ប៉ែក​ខាងលិច​ត្រូវ​ដួល​រលំ និង​បាត់​ថ្ម​អស់​មួយ​ចំនួន​ធំ​នៅ​សល់​តែ​ខឿន​ជញ្ជាំង​បន្ដិចបន្ដួច​ប៉ុណ្ណោះ ។ ចំណែកឯ​ស្រះ​ដំរី​វិញ​មាន​បណ្ដោយ​១៥០​ម៉ែត្រ និង​ទទឹង​៧០​ម៉ែត្រ ជម្រៅ​៣​ម៉ែត្រ​ដែល​មាន​រូប​ដំរី តោ ខ្លា ហើយ​រូប​ទាំង​អស់នោះ​សុទ្ធសឹងតែ​រចនា​ចេញពី​ថ្មភ្នំ​ទាំងអស់ ។

ស្ដេច​គម្លង់ តាម​ចាស់​ៗ​តំណាល​ថា ស្ដេច​តម​ថ្នាំ​ព្រោះ នៅ​ទីនោះ​មាន​ឆ្នាំង​ថ្នាំ និង​វត្ថុ​តាង ផ្សេង​ៗ​ទៀត​រាប់​មិន​អស់ ។ វាល​នោះ​ក្រាល​ថ្ម ទំហំ​ធំ ហើយ​ចំ​កណ្ដាល​មាន​អូរ​ហូរ​កាត់ អាង​១ សម្រាប់​មនុស្ស​ពីរ​ទៅ​បី​នាក់​អង្គុយ និង​អាង​១​ទៀត​សម្រាប់​មនុស្ស​ម្នាក់​ចុះ​ងូតទឹក ។ វាល​ព្រះ​សព​ជា​វាល​ក្រាល​ថ្ម​ទំហំ​ធំ ។ នៅ​លើ​វាល​នោះ​មាន​ព្រះ​វិហារ​១​តូច​កសាង​ឡើង​ប្រហែល​ក្នុង​សតវត្ស​ទី​១៩ ធ្វើ​អំពី​ឈើ​ប្រក់​ឈើ ។ ព្រះ​ក្រាល​ទីនោះ​មាន​ទំហំ​ធំ​ណាស់​ដែល​មាន​ពើង​ថ្ម​ពីរ ៖ ពើង​មួយ​មាន​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​៥​ម៉ែត្រ មាន​រូបចម្លាក់​ដាប់ថ្ម​ពើង និយាយ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​នា​សម័យ​នោះ រីឯ​ពើង​មួយទៀត​មាន​ដាប់​ឆ្លាក់​រូប​មនុស្ស​៥​នាក់ ត្រឹម​ពាក់កណ្ដាល​ខ្លួន​មក​លើ ។ សំពៅ​ធ្លាយ​ជា​ផ្លូវ​បុរាណ​តែ​មើល​ពី​ចម្ងាយ​រាងដូចជា​សំពៅ ។ ចាស់​ៗ​តំណាល​ថា ស្ដេច​ចិន​យក​សួយ​សា​អាករ​មក​ថ្វាយ​ស្ដេច​ខ្មែរ ហើយ​ក៏​ជល់​សំពៅ​ធ្លាយ​នៅ​ទីនោះ​ដោយ​សំអាង​ថា នៅ​ទីនោះ​មាន​ដើម​ថ្នាំ​ចិន ម្រេច និង​គូលែន ។

រាង​របស់​សំពៅ​នោះ​មាន​បណ្ដោយ​១​គីឡូម៉ែត្រ ទទឹង​៧០​ម៉ែត្រ កម្ពស់​៧០​ម៉ែត្រ ។ នៅ​តំបន់​សំពៅ​ធ្លាយ​មាន​ប្រាសាទ​ជា​ច្រើន​ទៀត​ដែល​ប​ច្នុ​ប្បន្ន​នៅ​សេសសល់​ខ្លះ​ៗ ។ ទឹកផុស​ចេញពី​ក្នុង​ដី​តែ​ពុំ​ក្ដៅ​ឡើយ​រួម​នឹង​រូបចម្លាក់​លិង្គ និង​ព្រះ​វិស្ណុ​ជា​ច្រើន​ក្នុង​បាត​ស្ទឹង ។ ក្នុងភូមិ​សាស្ដ្រ​តំបន់​ភ្នំ​គូលែន​នៅ​មាន​ប្រាសាទ​ជា​ច្រើន​ទៀត​ជា​ប្រាសាទតូច​ៗ​ធ្វើ​អំពី​ឥដ្ឋ ព្រោះ​ទីនោះ​នា​អតីតកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២​បាន​តាំង​ធានី ហើយ​បាន​បន្សល់​ទុក​កេរដំណែល​ជា​ច្រើន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

រ​មណី​យ​ដ្ឋា​នរូ​ង​ប្រចៀវ ភ្នំ​គូលែន សៀមរាប ដែល​ជា​កន្លែង​ស្អាត ហើយ​យើង​អាច​ឃើញ​ពើង​ថ្ម​ធំ​ៗ រូង​ថ្ម​ដ៏​ជ្រៅ​ដែល​កន្លែង​រស់នៅ​សុខសាន្ត​របស់​សត្វ​ប្រចៀវ​រាប់រយ​ក្បាល ហើយ​ជា​កន្លែង​ដែល​តាបស់​តាំងសមាធិ​ធម៌​ផង ។ នៅ​លើ​ពើង​ថ្ម​ដ៏​តូច​ខាងស្តាំ​ដៃ​អែប​ផ្លូវ​មាន​គំនូស​ព្រៀង​ជា​រូប សត្វ​ដំរី ហើយ​នៅ​លើ​ពើង​ថ្ម​តូច​ជាប់​នឹង​ដី​ជា​គំនូស​ព្រៀង ព្រះ​កេស​តាបស់ ។ ចំណែកឯ​នៅ​ខាងលើ​ពើង​ថ្ម​យើង​បានឃើញ​ពើង​ថ្ម​ជា​ច្រើន​ទៀត​ដែល​មាន​រុក្ខជាតិ​ដុះ​លើ មាន​ស្លែរ ,​អគី​ដេ ជាដើម ។ ឯ​នៅ​ពើង​ម្ខាង​ទៀត​យើង​បាន​មើលឃើញ​ទិដ្ឋភាព​ល្អ​ដ៏​ស្រស់​ត្រកាល​នៃ​វាលស្រែ​ចម្ការ​ធំ​ល្វឹងល្វើយ ពណ៌​បៃតងខ្ចី​, រ​ម្មណី​យ​ដ្ឋា​ន​អង្គរ ,​ទីក្រុង​សៀមរាប ,​បារាយ​, ភ្នំ​បូក ,​ភ្នំ​ដី ,​ភ្នំ​បាខែង​, ភ្នំ​ក្រោម ,​និង​បឹង​ទន្លេសាប​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ភ្នំ​គូលែន​វា​ជា​ឧទ្យាន​ជាតិបម្រុង​ មួយ​របស់​អង្គរ​ដែល​មាន​ប្រវែង​២៥​គ​.​ម​គុណ​១០​គ​.​ម មាន​ប្រាង្គ​ប្រាសាទ​ចំនួន​ប្រហែល ៣០​ប្រាសាទ​, ទឹកជ្រោះ​ដ៏​ខ្ពស់​២៥​ម ព្រះ​ពុទ្ធរូប​ដ៏​ធំ​មួយ​នៅ​លើ​ពើង​ថ្ម​កំពស់​២៥​ម (​គេ​ហៅ​ថា ព្រះ​អង្គ​ធំ​), ចម្លាក់​រូប​លឹ​ង្គ​រាប់​ពាន់ ភូមិ​អាករ​បុរាណ​ចំនួន​១០ និង​ពើង​ថ្ម​ចម្លាក់​ជា​ច្រើន​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ