ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​​៣​ករណី​ផ្សេង​គ្នាក្នុង​ថ្ងៃ​តែ​មួយ​ ​របួសធ្ងន់​ច្រើន​នាក់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន​៦​នាក់​បាន​រង​របួសធ្ងន់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ចំនួន​៣​ករណី​ផ្សេង​ពី​គ្នា ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន និង​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរ​ណ៍។ ករណី​ទី​១- កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ក​ក្ត​ដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០…

ខេត្តព្រៃវែង ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​ចំនួន​៦​នាក់​បាន​រង​របួសធ្ងន់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ចំនួន​៣​ករណី​ផ្សេង​ពី​គ្នា ដែល​មូលហេតុ​បណ្តាល​មក​ពី​ការ​បើកបរ​ខ្វះ​ការ​ប្រុង​ប្រ​យ័​ត្ន និង​ការ​បើកបរ​ដោយ​មិន​គោរព​ច្បាប់​ចរាចរ​ណ៍។

ករណី​ទី​១- កាលពី​វេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ក​ក្ត​ដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១០ ត្រង់​ចំណុច​ភូមិ​ឩ​ត្តុង ឃុំ​ព្រែក​ក្របៅ ស្រុក​ពាម​ជរ បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​អោយ​មនុស្ស​ចំនួន​៤​នាក់​រង​របួសធ្ងន់ ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​បង្ក​ឡើង​ដោយ​ឈ្មោះ ភួង ចា​ន្នី អាយុ​៦៥​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឌ្រី​ម​សង់ C125 ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ១GF-៧៥០៤ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​វ៉ា​ជែង​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដែល​នៅ​ខាង​មុខ ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ឌ្រី​ម​សង់ C125 ព​ណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ព្រៃវែង ១L-២៤៧២ បើកបរ​ដោយ​ឈ្មោះ សេង សុង​លី​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង​អ្នក​រួម​ដំណើរ​ជាមួយ​២​នាក់​ទៀត ម្នាក់​ឈ្មោះ ម៉ឹង យ៉​យ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ រ៉​ន យ៉ឺ​ន ភេទ​ស្រី អាយុ​១៨​ឆ្នាំ បណ្តាល​អោយ​ម៉ូតូ​ទាំង​២​គ្រឿង​រង​ការ​ខូចខាត ចំណែក​មនុស្ស​ទាំង​៤​នាក់​ដួល​បោក​នឹង​ថ្នល់​រង​របួសធ្ងន់​ទាំង​សងខាង​។

ករណី​ទី​២-​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០​កក្កដា នៅ​លើ​កំណាត់​ផ្លូវលំ​ក្រាល​ខ្សាច់​ស ស្ថិត​ក្នុងភូមិ​អង្គ ឃុំ​អង្គ​រស ស្រុក​មេ​សាង បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ បណ្តាល​អោយ​មនុស្ស​២​នាក់​រង​របួសធ្ងន់​និង​ស្រាល​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា គ្រោះថ្នាក់​ចរាចរ​ណ៍​​នេះ​បង្ក​ឡើង​ដោយ​ឈ្មោះ ស៊ូ អ៊ា​ន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​ជ្រុង​សេ​៩០ ពណ៌​ទឹកប៊ិច គ្មាន​ស្លាក​លេខ ជិះ​ចេញពីផ្ទះ​របស់​ខ្លួន​ឡើង​មក​លើ​ថ្នល់ ( ផ្ទះ​នៅ​ជាប់​ផ្លូវ ) ដោយ​ជិះ​ឡើង​កាត់​ទទឹង​ថ្នល់​តែ​ម្តង ហើយ​ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ឌ្រី​ម​សង់ C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង ១K-២៦០៤ បើកបរ​ដោយ​ឈ្មោះ យិ​ន ទូច ភេទ​ប្រុស អាយុ​២០​ឆ្នាំ បណ្តាល​អោយ​ម៉ូតូ​ទាំង​២​ដួល​បោក​និង​ថ្នល់ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ស៊ូ អ៊ា​ន រង​របួសធ្ងន់ ត្រូវ​បាន​ក្រុម​គ្រួសារ នាំ​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ឃុំ​អង្គ​រស​ភ្លាម​ៗ​បន្ទាប់​ពី​កើតហេតុ ចំណែក​ភាគី​ម្ខាង​ទៀត​រង​របួសស្រាល​។

ករណី​ទី​៣- កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ កក្កដា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១២ ត្រង់​ចំណុច​ភូមិ​លឹ​ង្គ ឃុះ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច បាន​កើតឡើង​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ករណី​នេះ​បង្ក​ឡើង​ដោយ​ឈ្មោះ សេង រស្មី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA WAVE C100 ព​ណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​កន្លែង​កើតហេតុ ម៉ូតូ​ខាងលើ​បាន​បើក​វ៉ា​ជែង​ម៉ូតូ​មួយ​គ្រឿង​ផ្សេង​ទៀត​ដែល​នៅ​ខាង​មុខ ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ព​ណ៍​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២U-១៧៩២ ដែល​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​អោយ​អ្នក​បើក​ម៉ូតូ​រង​របួសធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះស្តេច ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ