ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នោះ… ត្រឹមម៉ោង​១១​នេះ​ ក្រុងស្ទឹងត្រែង​បានប្រកាសឱ្យ​ប្រុងប្រយ័ត្ន

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានបន្តថា មក​ដល់​ម៉ោង១១នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ​នេះ ទឹកទន្លេ​មេគង្គក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១០,៨០ ម…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍បានបន្តថា មក​ដល់​ម៉ោង១១នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ​កក្កដា ​នេះ ទឹកទន្លេ​មេគង្គក្នុង​ខេត្តស្ទឹងត្រែង បាន​បន្ត​កើនឡើង​ដល់​កម្ពស់ ១០,៨០ ម (​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន ១០,៧០ ម​) ។

សេចក្តីរាយការណ៍បន្តថា ទឹកទន្លេ​បាន​លិច​ចូល​តំបន់​ទំនាប​មួយ​ចំនួន ​ក្នុង​សង្កាត់​ចំនួន​៤​របស់​ក្រុង​ស្ទឹង​ត្រែង​ជា​បណ្តើរ​ៗ​ហើយ ក្នុង​នោះ មាន​សង្កាត់​ព្រះបាទ សង្កាត់​ស្រះ​ឫស្សី សង្កាត់​ស្ទឹង​ត្រែង និង​សង្កាត់​សាមគ្គី ។

​ទន្ទឹមនោះ រដ្ឋបាលខេត្តស្ទឹងត្រែង ​ក៏​​ចេញ​សេចក្តីជូនដំណឹង​ទៅ​ដល់​ពលរដ្ឋ​ ដែល​រស់​​ក្បែរ​ទន្លេមេគង្គ និង​សេ​​កុង ត្រូវតែ​​ប្រុង​​ប្រយ័ត្ន ។

អត្ថបទសរសេរ ដោយ