NEC ៖ សន្លឹក​ឆ្នោត​មិន​បានការ ក៏​ឆ្លុះ​បញ្ចាំង​ពី​ឆ​ន្ទៈ​របស់​អ្នកបោះឆ្នោត​ដែរ


រាជធានី​ភ្នំពេញ ​៖ អគ្គលេខាធិការ​រង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​​កាត់​ថា គ​.​ជ​.​ប បាន​បញ្ជា​ក់ថា ​សន្លឹក​ឆ្នោត​បានការ ឬ​ក៏​មិន​បានការ​ គឺ​សុទ្ធតែ​បាន​បង្ហាញ​ពី​ឆ​ន្ទៈ​របស់​អ្នកបោះឆ្នោត ដូច្នេះ គ​.​ជ​.​ប មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ពាក់​ព័ន្ធ​នឹង​សន្លឹក​ឆ្នោត​មិន​បានការ នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦។

ឆ្លើយ​តប​នឹង​សំនួរ​របស់​អ្នក​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​នៃ​ការ​មាន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ច្រើន​តាម​ការិយាល័យ​បោះ​ឆ្នោត លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ.ជ.ប មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ នៅ​ពេល​ដែល​ការិយាល័យ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ចប់​នូវ​​ការ​បោះ​ឆ្នោត នោះ​នឹង​ក្លាយជា​ការិយាល័យ​រាប់​សន្លឹក​ឆ្នោត​វិញ ដូច្នេះ​ជា​ការ​ពិត ការ​បោះ​ឆ្នោត​នៅ​ប្រទេស​ណា​ក៏​ដោយ ក៏​តែងតែមាន​សន្លឹក​ឆ្នោត​បានការ និង​មិន​បាន ។

យ៉ាងណាមិញ​សម្រាប់​អាណ​តិ្ត​នេះ «​ទោះបីជា​សន្លឹក​ឆ្នោត​មិន​បានការ ក៏​បង្ហាញ​នូវ​ឆ​ន្ទៈ​របស់​អ្នក​បោះ​ឆ្នោត​ដែរ​» ជា​ពិសេស​ការ​បោះ​ឆ្នោត​ គឺជា​ការ​សម្ងាត់ ដូច្នេះ​គ្មាន​អ្នក​ណា​មាន​​សិទ្ធិ​​បកស្រាយ​ទៅ​លើ​សន្លឹក​ឆ្នោត​មិន​បានការ​ទេ ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ គឺ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ និង​បានអាស​ន្នៈ ត្រូវ​ពិចារណា​ចំណុច​នេះ ពាក់ព័ន្ធ​នឹង​ការ​បក​ស្រាយ​ពី​ឆ​ន្ទៈ​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​សន្លឹក​ឆ្នោត​មិន​បានការ ។

​លោក សោម សូ​រី​ដា អគ្គលេខាធិការ​រង គ​.​ជ​.​ប ថ្លែង​បន្ត​នៅ​ឯ​កម្មវិធី​សង្ខេប​ព្រឹត្តិការណ៍ អំពី​​ការ​​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ព្រឹក​ថ្ងៃ​ទី ៣០ កក្កដា នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា​ថា «​ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​» រឿង​នេះ​ទេ ។

​យ៉ាងណាមិញ​អ្នក​អង្កេត​ការណ៍​អន្តរជាតិ ៣ រូប​មក​ពី​ឥ​ណ្ឌា រុ​ស្សី និង​ម៉ា​ឡេ​ស៊ី ដែល​មាន​​វត្ត​មាននៅ​កម្មវិធី​នេះ​បាន​លើក​ឡើង​ថា​ ការ​បោះ​ឆ្នោត​នៅ​កម្ពុជា គឺ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​​រលូន គ្មាន​អំពើ​ហិង្សា ដូច្នេះ​ពួ​លគេ​មក​កម្ពុជា ​គឺ​យក​នូវ​អ្វី​ដែល​រៀនសូត្រ​បាន​ពី​ការ​​បោះ​ឆ្នោត​នៅ​កម្ពុជា​ និង​ចែករំលែក​ទៅ គ.ជ.​ប របស់​ប្រទេស​របស់​ពួក​គេ ។

ជា​ពិសេស​អ្នក​អង្កេត​ការណ៍​អន្តរជាតិ​បាន​អះអាង​ថា ​ចំនួន​អ្នកបោះឆ្នោត​ចេញ​ទៅ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី ២៩ កក្កដា ម្សិលមិញ​នេះ​ មាន​ចំនួន​ជាង ៨២% គឺជា​ចំនួន​ដ៏​ល្អ​មួយ ។

​អ្នក​អង្កេត​ការណ៍​ម៉ា​ឡេ​ស៊ី បាន​បញ្ជាក់​ថា ៖ យើង​មក​ទី​នេះ ​ដើម្បី​រៀន​អំពី​គ្នា អំពី​ភាព​ខុស​​គ្នា​នៃ​ច្បាប់​។ ចំណុច​ណា​ដែល​ច្បាប់​នៅ​ស្រុក​យើង​អាច​អនុវត្ត​បាន​យើង​នឹង​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​យើង ឧទាហរណ៍ ៖ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បើ​អ្នកបោះឆ្នោត​គូស​ខុស ​គឺ​អត់​​ដូរ​បាន​ទេ តែ​នៅ​ទី​នេះ​គឺ​បើ​អ្នកបោះឆ្នោត​គូស​ខុស គាត់​អាច​ស្នើ​សុំ​សន្លឹក​ឆ្នោត​ទី ២ យក​ទៅគូស​បាន ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ