ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ខេត្ត​ព្រះ​សី​ហនុមាន​ការ​អភិវឌ្ឍ​លឿន​យ៉ាង​គំហុក

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ជា​ពិសេស វិស័យ​ទេសចរណ៍​, សំណង់ និង​ឧស្សាហកម្ម ។ ការ​រីក​ចម្រើន​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ខេត្ត​ព្រះ​សីហ​នុ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង ជា​ពិសេស វិស័យ​ទេសចរណ៍​, សំណង់ និង​ឧស្សាហកម្ម ។ ការ​រីក​ចម្រើន​នេះ ដោយ​សារ​​តែ​មូលហេតុ​មួយ​ចំនួន ពិសេស គឺ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​, គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ និង​គោលនយោបាយ​ផ្លូវ​សូត្រ​សមុទ្រ​របស់​ចិន ។

គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ៖ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដូច​ខាងក្រោម ៖

១-​រាជរដ្ឋាភិបាល​បាន​កំណត់​យុទ្ធសាស្ត្រ​របស់​ខ្លួន ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ព្រះ​សីហ​នុ តាម​រយៈ​គោលនយោបាយ​ឆ្នាំ​២០១៧-២០២៥ ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយទៅជា​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ពហុ​បំណង គ្រប់គ្រង​ដោយ​រដ្ឋបាល​ពិសេស ។

២-​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ នឹង​ចាប់ផ្តើម​សាងសង់​នៅ​ចុងឆ្នាំ​២០១៨​នេះ ។

៣-​ក្រោយ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​ហើយ នៅ​ចុងឆ្នាំ​២០១៨​នេះ​ដែរ ខេត្ត​ព្រះ​សីហ​នុ នឹង​បង្កើត​ក្រុង​មួយទៀត គឺ​ទីក្រុង​កោះ​រ៉ុ​ង (​ក្រុង​កោះ​រ៉ុ​ង​) មិនមែន​បង្កើត​​ឡើង​ដើម្បី​គ្រប់គ្រង​ប្រជាពលរដ្ឋ​ប៉ុន្មាន​ពាន់​នាក់​នោះ​ទេ គឺ​បង្កើត​ឡើង​ដើម្បី​គ្រប់គ្រង​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់ និង​ទិស​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព ។

៤-​ក្រោម​កិច្ច​សហប្រតិបត្តិការ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ (​បិត​ត្រាង​) នឹង​ប្រែ​ក្លាយទៅជា​ទីក្រុង​មិត្តភាព​កម្ពុជា​-​ចិន ។

៥-​ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយទៅជា​ក្បាល​នាគ​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រកម្ពុជា ។

គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ និង​គោលនយោបាយ​ផ្លូវ​សូត្រ​របស់​ចិន ៖

១-​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន ចិន​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ផ្លូវ​មួយ ខ្សែ​ក្រវាត់​មួយ ដែល​ជា​គំនិត​ផ្តួចផ្តើម​ឡើង​ដោយ​លោក ស៊ី ជិន​ពីង ប្រធានាធិបតី​ចិន ។

គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​មាន​ន័យ​ជា​សង្ខេប​ថា ៖ ដើម្បី​ពង្រឹង និង​ពង្រីក​ឥ​ទិ្ធ​ពល​របស់​ខ្លួន ចិន​បាន​ជំរុញ​ការ​វិនិយោគ​ចេញ​ក្រៅ ដោយ​យក​ការ​វិនិយោគ ឬ​ពាណិជ្ជកម្ម​ជា​ស្ពាន​ចម្លង​ទំនាក់ទំនង​ការទូត​។ មិនមែន​ជា​រឿង​ដោយឡែក​សម្រាប់​កម្ពុជា​ទេ បច្ចុប្បន្ន​នេះ ចិន​បាន​ជំរុញ​ការ​វិនិយោគ​ចេញ​ក្រៅ​ជាង​៣៥​ប្រទេស ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន ជា​ពិសេស តំបន់​អាហ្វ្រិក រួម​នឹង​កម្ពុជា​ផង​ដែរ ។

គោលនយោបាយ​ផ្លូវ​សូត្រ ដើម្បី​ឲ្យ​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​សម្រេច​បាន​ជោគជ័យ ចិន​បាន​កំណត់​ផ្លូវ​សូត្រ ៖

ឧទាហរណ៍ ៖ នៅ​កម្ពុជា ភាគី​ចិន​បាន​កំណត់​យក​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​ខេត្ត​ជា​ផ្លូវ​សូត្រ គឺ (​ខេត្តកោះកុង ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពត និង​ខេត្ត​កែប​) ដែល​ជា​ផ្លូវ​ស្រប​តាម​មាត់សមុទ្រ​ពី​ខេត្តកោះកុង រហូត​ដល់​ខេត្ត​កែប អាច​នឹង​ចាប់ផ្តើម​ស្ថាបនា​នៅ​ពេល​អនាគត ។

ចិន​មាន​គោលនយោបាយ​មួយទៀត ៖ គឺ​ខេត្ត​សេដ្ឋកិច្ច​មួយ​របស់​ខ្លួន ត្រូវ​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​មួយ ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ខ្លួន ។ ឧទាហរណ៍ ៖ ទីក្រុង​វ៉ូ​ស៊ី ខេត្ត​​ជាំ​ង​ស៊ូ ជា​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​កម្ពុជា ដែល​តាម​រយៈ​នេះ តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្រុង ព្រះ​សីហ​នុ (​បិត​ត្រាង​) ត្រូវ​បាន​វិនិយោគ​លើ​ទឹកដី​នៃ​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ