ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​៣​នាក់​បងប្អូន​បើករថយន្ត​ទៅ​បោះ​ឆ្នោត ត្រូវ​ម៉ូតូ​ធំ​មួយ​គ្រឿង​បុក​ក្រពឹត​ទ្វារ​ម្ខាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus GS-300 មួយ​គ្រឿង បាន​ក្រពឹត​ទ្វារ​ខាងឆ្វេង​ម្ខាង​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ដែល​នារី​វ័យក្មេង​ចំនួន ៣​នាក់​បងប្អូន​បាន​បើកបរ​ក្នុង​គោលបំណង​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​មួយ​កន្លែង​ដែល​នៅ ក្បែរ​នោះ​។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus GS-300 មួយ​គ្រឿង បាន​ក្រពឹត​ទ្វារ​ខាងឆ្វេង​ម្ខាង​រង​ការ​ខូចខាត​យ៉ាងដំណំ ខណៈ​ដែល​នារី​វ័យក្មេង​ចំនួន ៣​នាក់​បងប្អូន​បាន​បើកបរ​ក្នុង​គោលបំណង​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត​មួយ​កន្លែង​ដែល​នៅ ក្បែរ​នោះ​។ គ្រាន់តែ​បើក​ចេញពីផ្ទះ​បាន​ចម្ងាយ​ប្រមាណ​ជា​ជាង​៥០ ក៏​ត្រូវ​បាន​បុរស​ម្នាក់ បើក​ម៉ូតូ​ធំ​មួយ​គ្រឿង មក​បុក​ពេញទំហឹង​នោះ​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ បាន​កើតឡើង នៅ​វេលា​ម៉ោង​១ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​២០៥ កែង​នឹង​ផ្លូវ​លេខ​៣៤៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចម្ការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល បាន​ប្រប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus GS 300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-៣១៣០ មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ដែល​សុទ្ធតែ​ស្រី​ៗ ជា​បងប្អូន​បង្កើត​នឹង​គ្នា បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ដើម្បី​ទៅ​កាន់​មណ្ឌលបោះឆ្នោត​មួយ​កន្លែង ដែល​នៅ​ក្បែរ​នោះ​។

លុះ​ពេល​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ ដែល​ជា​ផ្លូវបំបែក​ជា​៤​នោះ ដែល​មាន​ចម្ងាយ​ពី​ពី​ផ្ទះ​ប្រមាណ​ជា​ជាង ៥០​ម៉ែត្រ​នោះ ក៏​ស្រាប់តែ​មាន​ម៉ូតូ​ធំ ម៉ាក KTM ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GJ-២២១៤ មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​ពេញទំហឹង​បណ្តាល​ឱ្យ​ក្រពឹត​ទ្វារ​ខាងឆ្វេង​ម្ខាង​តែ​ម្តង តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​ណា​ម្នាក់ រងគ្រោះថ្នាក់​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ធ្វើការ​វាស់វែង និង​យក​ទាំង​រថយន្ត​ម៉ាក Lexus GX300 និង​ម៉ូតូ​ធំ​ម៉ាក KTM ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ និង​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​ម៉ូតូ​យល់ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​ដល់​ភាគី​រថយន្ត​ចំនួន ៣០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ