ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត ៖ ភ្នំពេញ​មានជាង​​69% ​តិច​ជាងគេ​ធៀប​នឹង​ខេត្ត​ផ្សេង!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ បើយោង​តាម​ប្រសាសន៍​របស់​លោក ស៊ិក ប៊ុ​ន​ហុ​ក ប្រធាន​គណៈ​កម្មា​ធិ​ការ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ​នូវ​លទ្ធផល​បឋម​នៃ​ការ​បោះ​​ឆ្នោតជាតិ​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​មាន​ដូច​តទៅ…

រាជធានី​ភ្នំពេញ ​៖ បើយោង​តាម​ប្រសាសន៍​របស់​លោក ស៊ិក ប៊ុ​ន​ហុ​ក ប្រធាន​គណៈ​កម្មា​ធិ​ការ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ឲ្យ​ដឹង​ថា ​នូវ​លទ្ធផល​បឋម​នៃ​ការ​បោះ​​ឆ្នោតជាតិ​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​មាន​ដូច​តទៅ ៖

​១- ខេត្តបន្ទាយមានជ័យ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 72,64%

២- បាត់ដំបង មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 75,14%

៣- កំពង់ចាម មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 81,28%

៤- កំពង់​ឆ្នាំ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 87,34%

៥- កំពង់​ស្ពឹ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 85,70%

៦- កំពង់ធំ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 81,00%

៧- កំពត មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 85,24%

៨- កណ្តាល មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 84,91%

៩- កោះកុង មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 80,95%

១០- ក្រចេះ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 80,15%

១១- មណ្ឌល​គី​រី មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 81,99%

១២- ភ្នំពេញ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 69,66%

១៣- ព្រះ​វិហារ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 84,51%

១៤- ព្រៃវែង មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 81,58%

១៥- ពោធិ៍សាត់ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 86,33%

១៦- រតនគីរី ​មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 81, 31%

១៧- សៀមរាប មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 73,50%

១៨- ព្រះ​សីហ​នុ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 82,64%

១៩- ស្ទឹង​ត្រែង មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 74,70%

២០- ស្វាយ​រៀង មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 87,12%

២១- តាកែវ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 84,49%

២២- កែប មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 90,98%

២៣-​ប៉ៃលិន មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 79,24%

២៤- ឧត្តរមានជ័យ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 78,28%

២៥- ត្បូងឃ្មុំ មាន​អ្នក​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន 83,48%

សរុប​នៃ​ឃុំ-​សង្កាត់​មាន​ចំនួន 1646 ឃុំ​-​សង្កាត់​ទូ​ទាំង​ប្រទេស​ និង​មាន 22 967 ការិយា​ល័យ​បោះ​ឆ្នោត និង​អ្នកបោះឆ្នោត​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​ចំនួន​សរុប​ជាង 8.380 លាន​នាក់ ដែល​ក្នុង​នោះ​អ្នក​ដែល​បាន​ទៅ​បោះ​ឆ្នោត​មាន​ចំនួនជាង 6.744 លាន​​នាក់ ឬ​ស្មើនឹង 80,49% ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ